» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8103 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698274 នាក់

ទីតាំង​រុករក​រ៉ែ​មាស​មាន​ជាង​១០០​កន្លែង​ក្នុងព្រៃ​ឡង់​ខេត្តក្រចេះ​តែ​មេឃុំ​មេ​បរិស្ថាន​ខេត្ត​ថា​មិ​នដឹង​?

​ខេត្តក្រចេះ ៖ ទីតាំង​រុករក​រ៉ែ​មាស​ប្រមាណ​ជា​១០០​កន្លែង​កំពុង​ធ្វើ​សកម្មភាព ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចំណុច​ភូមិ​ឧបសម្ព័ន្ធ​សោម​ឌី​ប៉ូ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ជា​ទ្រង់ទ្រាយ គ្រួសារ ទំនង​មិនមាន​ច្បាប់​ធ្វើ​អាជីវកម្ម​នោះទេព្រោះអាជ្ញាធរនិងមន្ត្រីជំនាញថាមិនដឹង?​។​a min kro2 

​ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយ​ការរុករក​ប្រទះឃើញ​នៅ​តំបន់​ខាងលើ មាន​ប្រភព​រ៉ែ​កម្ទេចមាស​ភ្លាម ក៏​ចាប់ផ្តើម​ផ្អើល​ពីមួយ​ទៅមួយ ហើយ​កែច្នៃ​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី ដែល​ភាសា​អ្នករុករក​រ៉ែ​មាស​ហៅថា (​ប៉ា​ញ់​ឈិ​ត​) ។ ឧបករណ៍​នេះ អាច​បា​.​ញ់​ទម្លុះ​ដី ក្នុង​មួយ​ម៉ោង​ចន្លោះ​ចាប់ពី​៥​ម៉ែត្រ​ទៅជិត​១០​ម៉ែត្រគូប​ដី​ឯណោះ​។ ហើយ​ក្រោយពី​បូមទឹក​បា​.​ញ់​ទម្លុះ​ដី​ឱ្យ​សុះ​រលាយ​ទៅជា​កំហាប់ និង​ប្រមូលផ្តុំ​នៅ​កណ្តាល​រណ្តៅ ទើប​គេ​ប្រមូលយក​កំហាប់​កណ្តាល​រណ្តៅ​នោះ បន្តទៅ​ដាក់​លើ​បន្ទះក្តារ​ជំរាល​មួយ ដែល​គេ​ហៅថា (​ចាក់ ទ​) ជា​កំ​ណាក់​កាល​ចុងក្រោយ នៃ​ការ​រ៉ែ​ង​ទទួលផល​កម្ទេច​រ៉ែ​មាស​។​

​ការផ្ទុះ​កក្រើក ដោយមាន​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី​រុករក​រ៉ែ​មាស​នោះ គឺ​មានការ​សូកប៉ាន់​ជួល​ផ្ទៃដី​តាម​ទំហំ​តូច ឬ​ធំ ដោយមាន​លោក​មេភូមិ​ឧបសម្ព័ន្ធ​សោម​ឌី​ប៉ូ ម្នាក់ ដែលជា​អ្នកចាត់ចែង​ទទួលខុសត្រូវ​ក្នុង​តំបន់​នោះ ។​​ប្រភព​ដដែល​បន្តថា មួយ​រណ្ដៅ​ត្រូវ​ចំណាយលុយ​៦០​ម៉ឺន​រៀល បង់​ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក សាំង សា​ខន នាយក​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ហើយ​តម្រូវ​ឲ្យ​មាន​ការចុះបញ្ជីឈ្មោះ​ត្រឹមត្រូវ និង​បង់លុយ​ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ចូល​ការរុករក​រ៉ែ​មាស​បាន​។ ប្រសិនបើ​មិនបាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ភូមិ​ទេ មន្ត្រី​បរិស្ថាន និង​ដើរ​ពិនិត្យ ហើយ​ចាប់​បង្ក្រាប​យក​ម៉ាស៊ីនបូមទឹក រួម​នឹង​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​ទៅ​ដុត​កម្ទេចចោល​តែម្ដង​។ ចំពោះ​ការបង់​លុយ​វិញ គឺ​ម្ចាស់​រណ្ដៅ​នីមួយៗ​ត្រូវ​ផ្ដល់​លុយ​តាមរយៈ​លោក រិ​ទ្ធ ដែលជា​មេភូមិ​ឧបសម្ព័ន្ធ​សោម​ដេប៉ូ ដើម្បី​ចាត់ចែង​រៀបចំ​លើ​កិច្ចការងារ​រត់ការ​ផ្សេងៗ​។​ក្រុម​អ្នក​ប្រកប​របរ​នេះ បាន​រអ៊ូរទាំ​ថា «​ការងារ​នេះ ត្រូវការ​ពេលវេលា​ចន្លោះ​ចាប់ពី​៥​ទៅ​៧​ថ្ងៃ ទើបបាន​ចម្រាញ់​ចេញ​ជា​មាស​ម្ដង ហើយ​លទ្ធផល​បាន​តិចតួច​មិន​ច្រើន​នោះទេ តែ​ត្រូវ​ចំណាយ​ទៅលើ​ប្រេងសាំង ម្ហូបអាហារ​ប្រចាំថ្ងៃ និង​បង់​ឲ្យ​ទៅ​សមត្ថកិច្ច សឹង​មិន​គ្រប់​ផង​»​។​


​សារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​លោក សាំង សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ឡង់ បានទេ ដោយសារ​ទូរស័ព្ទ​ខ​ល​ចូល​ច្រើនដង ប៉ុន្តែ​មិនមាន​អ្នកទទួល​។​លោក ឈិ​ត ណន មេឃុំ​កំពង់ចាម បាន​បដិសេធថា មេភូមិ​អត់​ឃើញ​រាយការណ៍​មក​ទេ​។ ណាមួយ​តំបន់​នោះ វា​ស្ថិតនៅ​ក្នុងព្រៃ មិនសូវ​បាន​ទៅដល់​»​។​​ឯ​លោក ឆាយ ដួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា «​រឿងនេះ ខ្ញុំ​ទើបតែ​បានដឹង​នៅ​ថ្ងៃទី​៦ ថ្មីៗ​នេះ​ទេ​។ ចាំមើល​ខ្ញុំ​សួរ​ទៅ​នាយក​ដែន​ជម្រក​សិន ហើយ​សូម​អរគុណ​ច្រើន​ដែល​អ្នកសារព័ត៌មាន បាន​សួរ​គ្នា​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ តែ​ចំពោះ​បញ្ហា​នេះ យើង​នឹង​ចុះទៅ​ធ្វើការ​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​ទេ នឹង​បញ្ជា​កម្លាំង​ឲ្យ​ទៅ​អនុវត្ត​ច្បាប់​តែម្ដង​»៕(​សហការី​)a min kro a min kro1 

​