» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11663 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701834 នាក់

រឿង​ចិន​ព្រួត​គ្នា​វ៉ៃ​ខ្មែរ​នៅ​ប៉ោយប៉ែត​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​គរ​ម្នាក់​សួរ​ម្តាយ​ជនរងគ្រោះ​ថា​នឹង​ប្តឹង​បើ​សម​ត្ត​កិច្ច​ធើ​ឬ​ក​ចឹ​ង​!

​បន្ទាយមានជ័យ​÷​ស្ត្រី​ឈ្មោះ រ៉ានី ត្រូវជា​ម្តាយ​ស្ត្រី​រងគ្រោះ​ម្ចាស់​ហាង​កាត់សក់​ដែល​រង​ការ​វ៉ៃ​ប្រហារ​ដោយ​ពួកក្រុម​ជនជាតិ​ចិន​កាលពី​រសៀល​ថ្ងៃទី​០២ ខែ​មិនា​ឆ្នាំ​២០២២​នៅ​ក្នុងភូមិ​ក្បាលស្ពាន ២​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​÷​គិត​មកដល់​ថ្ងៃនេះ​ករណី​ហិង្សា​លើ ក្រុមគ្រួសារ​របស់គាត់​ពី​សំណាក់​ជនជាតិ​ចិន​នោះ​រយៈពេល​៥​ថ្ងៃ​ហើយ ប៉ុន្តែ​អាជ្ញាធរ នៅតែ​មិនអាច​ចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន ទាំង​នោះមក​ផ្តន្ទាទោស​បាន​នៅឡើយ ។​a china pet 

​កាលពី​ថ្ងៃទី​០៥​កន្លងទៅ នគរបាល​អធិការ​រ​ដ្ឋា​ន​រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ សតិ​មិន​គ្រប់គ្រាន់​ជា​បុរស​គរ​ថ្លង់​យកទៅ​សួរនាំ​ខណៈ​ជនដៃដល់​ផ្សេង​ឯទៀត សមត្ថកិច្ច​រក​មិនឃើញ​តំ​រ៉ុយ​នៅឡើយ ។ ក្នុងនាម​ជា​ម្តាយ​ជនរងគ្រោះ ស្ត្រី​ដដែល​បាន​និយាយថា​÷​ផ្ទុយទៅវិញ​សមត្ថកិច្ច ខ្មែរ​ទំនងជា​ខ្សែបណ្តោយ​របស់​ជនជាតិ​ចិន បានជា​ហៅ​គាត់​ទៅ​ចរចារ​ជា​ថ្នូរ​និង​ទឹក​លុយ​បន្តិចបន្តួច ដើម្បី​បញ្ចប់​រឿងក្តី កូនប្រុស ស្រី របស់គាត់​ជាមួយនិង​ក្រុម​ជនជាតិ​ចិន​នោះ​ទៅវិញ​។​ប៉ុន្តែ​គាត់​ថា មិនទាន់​សមាមាត្រ​នៅឡើយ​ទេ​។

ស្ត្រី​ដដែល​រូបនោះ​បន្តទៀតថា បើតាម​ចិត្ត​ក្តៅក្រហាយ​នឹង​អំពើហិង្សា​នោះ គាត់​នឹង​ទារ​សំណង​៥០​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រុម​ដៃដល់​ព្រោះ​ទង្វើ​ពួកវា គឺជា​ករណី​ឃាតកម្ម​សុទ្ធសាធ​មកលើ​កូនប្រុស​ស្រី​របស់គាត់ ។ ស្ត្រី​ខ្មែរឥស្លាម​ខាងលើ​ប្រាប់ថា​គាត់ ទុកពេល​ឲ្យ​អាជ្ញាធរ ត្រឹមតែ​២​ថ្ងៃ​ទៀត​ប៉ុន​ណោះ បើ​រក​យុត្តិធម៌​ជូន គ្រួសារ​គាត់​មិន​បានទេ គាត់​នឹង​ប្តឹងទៅ អាយ្យ​ការ​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​រក​យុត្តិធម៌ ជូន​គ្រួសារ​គាត់​វិញ ។​
​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត​បាន​ហៅ​ការយឺតយ៉ាវ​របស់​អាជ្ញា​ធរ​ចំណាត់ការ​ច្បាប់​លើ​ជនជាតិ​ចិន​នោះ​ថា​ជាការ​ឃុបឃិត​គ្នា ជាមួយនឹង​ក្រុម​បើក​បន​ល្បែង​ខុសច្បាប់ របស់​ជនបរទេស ។ ពួកគេ​ថា​មន្ត្រីនគរបាល​យុត្តិធម៌​គប្បី​បំរើ​ផលប្រយោជន៍​ឲ្យ​ប្រជាជន​ជាជាង​ស៊ីប្រាក់ខែ​ពី​រាស្ត្រ​ហើយ​ទៅកាន់​ជើង​ជនបរទេស​ដូច្នេះ​នោះ ?​។​

​លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៦​ខែ​មិនា​២០២២​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​កម្លាំង​នគរបាល​ជំនាញ របស់លោក បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ជា​បុរស​គរ​ថ្លង់ ដើម្បី​យកទៅ​សួរនាំ និង​បន្ត​និតិ​វិធី ។​
​លោក​បាន ថ្លែងថា ក្រោយ​ចាប់ បុរស​គរ​ថ្លង់​បាន កម្លាំង​យើង​បាន ស្រាវជ្រាវ​តាម​ការចង្អុលបង្ហាញ របស់​ជនសង្ស័យ ប៉ុន្តែ​នៅតែ​រក​មិនឃើញ អ្នក​ដែល​ប្រព្រឹត្ត​ទាំងនោះ​ដដែល​។ លោក​បាន ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​ដឹង កន្លែង​លាក់ខ្លួន របស់​ពួក​ចិន ដៃ​ឆៅ​ទាំងនោះ ហើយ​រាយការណ៍ ជូន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។​

​ពាក់ព័ន្ធ និង​ករណី​ហិង្សា​ខាងលើនេះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិ​ដ្ឋ ឡោះ កាលពី​ថ្ងៃទី​៥​ខែ​មិនា ឆ្នាំ​២០២២ លោក​បាន ប្រាប់​អង្គភាព​សារព័ត៌មាន យើង​ថា កម្លាំង​សមត្ថកិច្ច​ក្តាប់បាន សភាពការណ៍ ជុំវិញ ក្រុម​ជនបរទេស​ទាំងនោះ​អស់ហើយ លោក​នឹង ចាត់ការ មិន​ទុកអោយ ពលរដ្ឋ​រិះគន់​ទេ ។​ចាំមើល​មើ​ចឹ​ង​!a china pet1 a china pet2 a china pet3 

​