» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4983 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428426 នាក់

ដំណើរទស្សកិច្ចស្រុកខ្មែរប្រធានាធិបតីហ្វីលីពីនបានបិទព្រលានចាស់និងបើកសម្ពោធព្រលានយន្តហោះថ្មី​និងមានឯក សារចំនួន៣  ត្រូវបានចុះហត្ថលេខាជាមួយកម្ពុជា

 

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន បានចុះកិច្ចព្រមព្រៀងចំនួន៣ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់កម្ពុជា។a hun macos1 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. បានធ្វើជាធិបតីក្នុងពិធីចុះហត្ថលេខាបន្ទាប់ពីមេដឹកនាំទាំងពីរបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ឯកសារនោះទាំងនោះរួមមាន៖ឯកសារទី១៖ អនុស្សារណយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ទី២៖ អនុស្សារណយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សា នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

ទី៣៖ អនុស្សារណយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិលនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចតេជោប្រមុខរដ្ឋស្តីទីវិញសម្តេចតេជោបានសុំឲ្យប្រធានាធិបតីហ្វីលីពីនចាកចេញពីប្រទេសកម្ពុជាតាមព្រលានយន្តហោះថ្មីដោយសម្តេចតេជោចាត់ទុកថាជាប្រធានាធិបតីដែលបានមកបិទព្រលានចាស់និងបើកព្រលានយន្តហោះថ្មី។ប្រធានាធិបតីហ្វីលីពីនក៏បានសន្យាជួយសម្រួលឲ្យមានការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជាថៃបានល្អប្រសើរផងដែរ។

ដោយលែកលើ់វិសយ័ឯកជនវិញសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងសភាពាណិជ្ជកហ្វីលីពីននៅកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលប្រធាននាយកប្រតិប្ត្តិហ្វីលីពីន-កម្ពុជា នៅសណ្ឋាគាររ៉ាហ្វិលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។ 

កិច្ចពិភាក្សាតុមូលនេះ ប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ និងមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីជជែកពិភាក្សាលើការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។អ្នកឧកញ៉ា គិតម៉េងបានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)រវាងកម្ពុជានិងហ្វីលីពីន ដែលទើបនឹងចុះហត្ថលេខាថ្មីៗនេះ នឹងជួយលុបបំបាត់របាំងសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការវិនិយោគឆ្លងដែន។

ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញធ្វើជាគណៈអធិបតីនៃកម្មវិធីផ្លាស់ប្តូរអនុស្សរៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា រួម និងអនុស្សរណៈយោគយល់ និងសំណើសហប្រតិបត្តិការ (Letter of Intent) រវាងស្ថាប័ននិងក្រុមហ៊ុនប្រទេសទាំងពីរ រួមមាន ១) កិច្ចព្រមព្រៀងសេវាកម្មភស្តុភារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ២) អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងអភិវឌ្ឍន៍អចលនទ្រព្យ និង៣) កិច្ចព្រមព្រៀងវិស័យម្ហូបអាហារ និងការចែកចាយផលិតផល។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់មតិណែនាំទៅកាន់ធុរជនប្រទេសទាំងពីរ។a hun macos a hun macos2 a kit philipin1