» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7291 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985982 នាក់

ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត

 

បន្ទាយមានជ័យ៖ជំរំសម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលសង់សម្រាប់ជាជម្រកដល់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានព្រោះ កងកម្លាំងថៃបានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះត្រូវរត់ចេញស្វែងរកទីទួលផ្សេង។a camp eva 

រាជរដ្ឋាភិបាលបានឱ្យដឹងថា ខ្លួនមានផែនការសាងសង់លំនៅឋានបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ជិត ៣ ០០០ ខ្នង នៅក្នុងខេត្តជាប់ព្រំដែនចំនួនបី សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ដែលនៅតែបន្តស្នាក់នៅក្នុងជំរំ ដែលត្រូវបានទឹកជន់លិចក្នុងសប្តាហ៍នេះ។  លំនៅឋានទាំងនេះនឹងត្រូវបញ្ចប់ការសាងសង់មុនរដូវវស្សាដែលជាធម្មតាចាប់ពីខែឧសភាដល់ខែតុលា។

អ្នកស្រី យន់ យ៉ា ម្តាយវ័យ ២៨ ឆ្នាំ ដែលមានកូនស្រីអាយុពីរខែ និងមិនអាចត្រឡប់ទៅផ្ទះរបស់គាត់នៅភូមិបឹងត្រកួនបាន បានប្រាប់ថា៖ «យប់មិញ ទឹកភ្លៀងលិចត្រឹមជង្គង់ ប៉ុន្តែឥឡូវស្រកចុះនៅត្រឹមខ្មងជើង ហើយលាយជាមួយភក់ទៀតផង»។អាជ្ញាធរខេត្តបានឱ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋ ៤០០គ្រួសារ នៅក្នុងជំរំដែលអ្នកស្រី យ៉ា កំពុងស្នាក់នៅ បាននាំយកសម្ភារៈរបស់ពួកគេផ្លាស់ទីទៅកាន់ទីទួល។

អ្នកស្រី យ៉ា បានប្រាប់ថា៖ «នៅទីទួលមានមនុស្សច្រើន ហើយក៏មិនមានកន្លែងទូលាយគ្រប់គ្រាន់ឡើយ» ដោយបានបន្ថែមថា អ្នកស្រីកំពុងរង់ចាំអាជ្ញាធរជួយខ្លួននិងកូនស្រី ដើម្បីផ្លាស់ទី។ អ្នកស្រីបានបញ្ជាក់ថា យ៉ាងហោចណាស់នៅមានពលរដ្ឋ២០គ្រួសារទៀត ដែលនៅតែស្នាក់នៅតំបន់លិចទឹកខ្លាំង។

អ្នកស្រី យ៉ា គ្រោងនឹងទៅស្នាក់នៅជាមួយសាច់ញាតិខាងប្តីនៅស្រុកមង្គលបូរី ខណៈប្តីរបស់គាត់កំពុងបំពេញការងារនៅឆ្ងាយពីតាមការតម្រូវរបស់កិច្ចសន្យាការងារ ។ អ្នកស្រីបានបំបែកឈ្មោះចេញពីសៀវភៅគ្រួសាររបស់ឪពុកម្តាយរបស់គាត់ ដើម្បីអាចដាក់ពាក្យស្នើសុំលំនៅឋានបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកដែលរដ្ឋាភិបាលកំពុងសាងសង់។

លោក ម៉េត ហៀត អភិបាលរងស្រុកថ្មពួក ដែលកំពុងត្រួតពិនិត្យការរៀបចំជំរំថ្មីនៅទីទួលមួយ​កន្លែង បាននិយាយថា ពលរដ្ឋប្រហែល ៤០០គ្រួសារ ក្នុងចំណោម ១ ៦៣១គ្រួសារ ដែលស្នាក់នៅវត្តកណ្ដុល បានផ្លាស់ទីរួចហើយ។

លោកបាននិយាយថា៖ «ទឹកមិនបានលិចបរិវេណវត្តទាំងមូលទេ មានតែផ្នែកខ្លះនៅកន្លែងវាលស្រែប៉ុណ្ណោះដែលលិច។ យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំជំរំទេ ខណៈយើងរង់ចាំការសាងសង់លំនៅឋានបណ្ដោះអាសន្នឱ្យរួចរាល់ដូចគ្នា»

លោក ហៀត បាននិយាយថា អាជ្ញាធរខេត្ត និងក្រុមការងារពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដំឡើងតង់ថ្មីចំនួន ១០០ សម្រាប់គ្រួសារដែលកំពុងរត់គេចពីទឹកជំនន់។លោកបានបន្ថែមថា ជាធម្មតាទឹកនឹងស្រកចុះប្រហែលកន្លះម៉ោងបន្ទាប់ពីរាំងភ្លៀង។ ទន្ទឹមនឹងនេះ កម្មករក៏កំពុងដាក់ក្តារបន្ទះនៅតាមផ្នែកខ្លះនៃបរិវេណវត្ត ដើម្បីលើកឱ្យខ្ពស់ជាងកម្រិតទឹកផងដែរ។

តង់ថ្មីៗត្រូវបានដំឡើងនៅទីទួល សម្រាប់ជនភៀសសឹកដែលបានរត់ចេញពីជំរំភៀសសឹកបណ្ដោះអាសន្នដែលត្រូវទឹកលិចនៅខេត្តបន្ទាយមានជ័យ។

រដ្ឋាភិបាលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឱ្យជួយប្រជាពលរដ្ឋអាចត្រឡប់ទៅភូមិដែលមានជម្លោះតាមព្រំដែនខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវរបស់ប្រទេសថៃ ដែលបច្ចុប្បន្នត្រូវបានកងកម្លាំងថៃកាន់កាប់ ហើយត្រូវបានរាយការណ៍ថាភូមិទាំងនោះត្រូវបានថៃរុះរើផងដែរ។

ការសាងសង់លំនៅឋានបណ្ដោះអាសន្នកំពុងដំណើរការនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ប៉ុន្តែខណៈរដូវវស្សាកំពុងខិតជិតមកដល់ គ្រួសារជនភៀសសឹកនិយាយថា ជំនួយគួរតែមកដល់ឱ្យបានឆាប់ជាងនេះ។ប្រភពកាំបូចាa cam eva1