» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7250 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697421 នាក់

អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​!


​កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជា​ឲ្យ​លោក​អភិបាលស្រុក​កងមាស​អនុវត្ត​វិធានការ​និង​រៀបចំ​បែបបទ​បញ្ចប់​មុខតំណែង​លោក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​សាលាស្រុក​កងមាស ដោយ​មិន​គិតពី​ទោសទណ្ឌ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​សេចក្តី​ជូ​នំ​ណឹ​ង​ដែល​កាសែត ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៥​នេះ​។a kong meas governer2 

ដោយ​យោងតាម​លិខិត​លេខ ០២៧/២៥ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥ របស់​ការិយាល័យ​ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ស្តីពី​ករណី​យកប្រាក់​ចំនួន​៣៦០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការកែ តម្រូវ​សំបុត្រកំណើត​ប្រជាពលរដ្ឋ​ឈ្មោះ ឆេង សុខលី រស់នៅ​ភូមិ​អូរ​ពពេល ឃុំ​ខ្ចៅ ស្រុក កងមាស ខេត្តកំពង់ចាម ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​តាម បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly បាន​ចុះផ្សាយ​ពី​ឈ្មោះ ហែម គឹម​សាធ ករណី យកប្រាក់​ចំនួន ៣៦០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការកែតម្រូវ​សំបុត្រកំណើត​ប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅ​ភូមិ​អូរ​ពពេល ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្ត​បាន ចាត់​ឱ្យ​ក្រុមការងារ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​ប្រធាន​អង្គភាព ច្រកចេញចូល​តែមួយ​ខេត្ត បាន​ចុះ​សិក្សា ស្រាវជ្រាវ​លើ​ករណី​ខាងលើ គឺ​ពិត​ជាមាន​ករណី​ដូច​ក្នុង បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly ពិតប្រាកដ​មែន​។

ដូចនេះ​ដើម្បី​អនុវត្ត​វិធានការ ទៅលើ​មន្ត្រី​ដែល​អនុវត្ត​កំហុសឆ្គង និង​ការពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​កងមាស ឱ្យមាន​ភាពល្អប្រសើរ រដ្ឋបាលខេត្ត សូម​ធ្វើ​ការណែនាំ​ដល់​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កងមាស​ដូចខាងក្រោម​៖ ១-​ត្រូវ​រៀបចំ​បែបបទ​បញ្ចប់​មុខតំណែង​លោក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​សាលាស្រុក​កងមាស ដោយ​មិន​គិតពី​ទោសទណ្ឌ ផ្សេងៗ​ទៀត​។ ២-​រដ្ឋបាល​ស្រុក​ត្រូវ​តាមដាន ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​លើ​ការបំពេញ​តួនាទី ភារកិច្ច​របស់ លោក ហែម គឹម​សាធ ក្នុងករណី​ប្រព្រឹត្ត​កំហុសឆ្គង​បន្តទៀត ត្រូវមាន​វិធានការ​តាម ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។ ៣-​អភិបាលស្រុក​ត្រូវខិតខំ​ដឹកនាំ​រដ្ឋបាល​ស្រុក​របស់ខ្លួន​តាម​លិខិតបទដ្ឋាន​គតិយុត្ត និង សេចក្តីណែនាំ​នានា​ឱ្យបាន​ត្រឹមត្រូវ​។ ៤-​ត្រូវ​ពង្រឹង​កិច្ច​ការផ្តល់សេវា​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ឱ្យមាន​ប្រសិទ្ធភាព ស្របតាម​គោលការណ៍​កំណត់ (​ពេលវេលា និង​តម្លៃ​សេវា​) និង​អាច​ទទួលយកបាន ពី​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។

៥-​ត្រូវ​រៀបចំ​កិច្ចប្រជុំ និង​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ ឱ្យ​ពង្រឹង​តួនាទី និង​ភារកិច្ច​របស់ ខ្លួន​ជា​រៀងរាល់ខែ​។ ៦-​ក្នុងករណី​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នៅ​រដ្ឋបាល​ស្រុក​បន្តទៀត រដ្ឋបាលខេត្ត​នឹងមាន​វិធានការ​តាម​នីតិវិធី​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន​ដែល​បានកំណត់​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កងមាស អនុវត្ត​ការងារ​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​ការពិត​ករណី​យ៍​នេះ​បើសិន​រដ្ឋ​បាន​ខេត្ត​ចង់​ឲ្យ​កា​កែទម្រង់​ប្រព​ន្ធ័​រដ្ឋា​បាល​របស់​រាជរដ្ឋាភិបាល​ហ៊ុន​ម៉ា​ណែ​ត​កាន់តែ​មាន​ប្រ​សី​ទ្ធិ​ភព​គេ​គួ​បញ្ជូន​ករណី​យ៍​ពុករលួយ​មួយ​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​បន្ត​ទើប​សមរម្យ​និង​ទោសកំហុស​!៕a kong meas1 a kong meas governer a kong meas governer1 
​