» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6773 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735105 នាក់

ក្រសួងមហាផ្ទៃ​កោះហៅ​ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទៅ​ជួប​រឿង​លិខិត​អនាមិក​ប្តឹង​ស្នងការ​

 

​ភ្នំពេញ​៖ យោងតាម​លិខិត​ដែល​កាសែត​ទទួលបាន​គឺ ក្រសួងមហាផ្ទៃ បាន​កោះ​អញ្ជើញលោក​ស្នងការរង​នគរ​ប​ល​ខេត្តកណ្តាល​ចំនួន​៦​នាក់ ដើម្បី​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​រឿង បណ្តឹង​អានា​មិ​ក ប្តឹង​លោក​អ៊ា​វ​ចំរើន ស្នងការ​ខេត្តកណ្តាល ១៦​ករណី​ផ្សេងគ្នា នៅ​អគ្គាធិការដ្ឋាន​(​អគារ​ជាន់​ទី​៣) នៃ​ក្រសួងមហាផ្ទៃ​។​a euv chomreun3 

​លោក​ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទាំង​៦​នាក់ ដែល​ត្រូវ​ចូលខ្លួន​មក​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​រួមមាន​៖១-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង វេលា​ម៉ោង​៨​ព្រឹក​.។២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ែន សុ​វិ​ន ស្នងការរង វេលា​ម៉ោង​៩​ព្រឹក​។៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សាវឿន ស្នងការរង វេលា​ម៉ោង​១០​ព្រឹក​។៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តុ​ប សុវណ្ណ ស្នងការរង វេលា​ម៉ោង​១៤​រសៀល​។៥-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង គីម​ឃ​ន ស្នងការរង វេលា​ម៉ោង​១៥​រសៀល​។៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង វេលា​ម៉ោង​១៦​រសៀល​។​តែគេមិនសង្ឃឹមថាអាចធើអីលោកឧត្តមសេនីយ៍អ៊ាវចំរើនបានឡើយ។


សូម​រំលឹកថា​៖ ករ​ណិ​យ៍​ពាក់​ពន្ធ​ជាមួយ​លោកស្នងការ​អ៊ា​វ​ចំរើន​ក្នុងនោះ​មាន​បណ្ដឹង​មួយ​ដែល​បាន​ផ្ញើ​ជូនទៅ សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​កន្លងមក​គឺមាន ក្រុមមន្ត្រី​នគរបាល​ខេត្តកណ្ដាល បាន​ចោទ​លោក អ៊ា​វ ចំរើន ថា បាន​ប្រើ​អំណាច​ផ្ដាច់ការ និង​ប្រព្រឹត្ត​អំពើពុករលួយ​សរុប១៦ករណីយ៍។​

​បណ្ដឹង​អម​ទៅដោយ​ស្នាម​មេដៃ និង​គ្មាន​ឈ្មោះ​នោះ​ក្រុមមន្ត្រី​នគរបាល​ខេត្តកណ្ដាល​បានស្នើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឲ្យ​ដកហូត​តំណែង​ស្នងការ​នគរបាល​ខេត្តកណ្ដាល​រូបនេះ​។​


​គួរ​បញ្ជាក់ថា បណ្តឹង​របស់​កូនចៅ​ក្រោម​ឱវាទ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល បាន​ផ្ទុះឡើង​បន្ទាប់ពី​ស្នងការ​ខេត្ត​រូបនេះ បានចេញ​សេចក្តីសម្រេច​ដកតំណែង មន្ត្រីនគរបាល​ស្រុក​ស្អាង​ចំនួន​៣​នាក់ បន្ទាប់ពី​រកឃើញថា ពួកគេ​មានការ​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​កាង បន​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ដែល​ពួកគេ​គ្រប់គ្រង ។​

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​, លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ ឈ្មោះ​ដើម ហូ សែ អធិការរង​នគរបាល​ស្រុក​ស្អាង និង​លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ព្រែក​អំបិល ត្រូវ​ដកប​ញ្ឃ​រ​ជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប៉ុន្តែ​ពួកគេ​មិនដែល​បង្ហាញខ្លួន​ឡើយ ទោះបី​កោះហៅ​ប៉ុន្មាន​ដង​ក៏ដោយ​។​


​សូមបញ្ជាក់ថា​៖​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ មានដូចជា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង នៅ​ចំណុច ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល លេង​យ៉ាង​គគ្រឹកគគ្រេង រយៈពេល​៥​ថ្ងៃ ដោយមាន​អ្នកលេង​ប្រមាណ​៣០០​នាក់ បែរជា​មិន​បង្ក្រាប រហូត​កម្លាំង​ស្នងការ​ខេត្តកណ្តាល បើក​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។

ក្រៅពី​ទីតាំង​ជល់​មាន់ អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ក៏​នៅមាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មួយចំនួន ទៀត នៅក្នុង​ស្រុក​ស្អាង ដូចជា​នៅ​ឃុំ​ស្វាយ​ប្រទាល ឈ្មោះ ហុង ជា​មេស​ង្វៀន និង​នៅ​ឃុំ​ខ្ពប និង​នៅ​ឃុំ​ទឹក​វិល​…​។​ល ដែល​ក្នុង​មួយ​វង់ៗ​មនុស្ស​មិន​ក្រោម​២០០​នាក់ ចូល​លេង​នោះទេ​។ នៅ​ស្វាយ​ប្រទាល មាន​មេ​បាញ់អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដោយ​បើក​លេង​នៅ​ភូមិ​ព្រែក​តា​តិ​ន ៕a iev chom reun a iev chom reun1 a euv chomreuna (1) a eav chomreun1 (1) a euv chomreun a euv chomreun1