» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3908 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668548 នាក់

ក្រុមហ៊ុន​ខ្មែរ និង​អាម៉េរិក សហការគ្នា​បង្កើត​រោងចក្រ​កែច្នៃ​កន្ទក់​សរីរាង្គ ក្នុងពេល​ADB​ថា​កម្ពុជា​ឆ្នាំ​២០២៤​មាន​កំណើន​សេដ្ឋកិច្ច​ជាង​៥​ភាគរយ​


​អាម៉េរិក​៖ ក្រុមហ៊ុន​អាម​រូ​រ៉ា​យ​( Amru Rice) របស់​ខ្មែរ បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន​ស្តា​ប៊ី​ល​នូ​ទ្រី​ស្សិន​( Stabil Nutrition, LLC) របស់​អាម៉េរិក បាន​ចាប់ដៃគ្នា​បង្កើត​រោងចក្រ​កែច្នៃ​កន្ទក់​សរីរាង្គ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ ។ ក្រុមហ៊ុន​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។a rice factery1

ខាង ក្រុមហ៊ុន Amru Rice (Cambodia) តំណាង​ដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន រីឯ​ក្រុមហ៊ុន Stabil Nutrition, LLC តំណាង​ដោយ លោក Michael Tarrasch ជា​ម្ចាស់​ក្រុមហ៊ុន​។​​អនុស្សារណៈ​ដែល​បាន​ចុះហត្ថលេខា​នេះ គឺជា​មូលដ្ឋាន​សម្រាប់​កិច្ចសហការ​នាពេល​អនាគត លើ​ការវិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​កន្ទក់​សរីរាង្គ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​គ្រឿងចក្រ និង​បច្ចេកទេស​របស់​សហរ​ដ្ឋ​អាម៉េរិក​។​

​សូម​រំលឹកថា នេះ​គឺជា​អនុស្សារណៈ​ទី​២ ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុង​ដំណើរ​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ នៅ​សហរដ្ឋ​អាម៉េរិក​។​សូមបញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិងកំពុង​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ រួម​និង​អ្នកវិនិយោគ​របស់​កម្ពុ​ជា​ផង​នោះ បំពេញបេសកកម្ម​នៅ​សហរដ្ឋអាមេរិក​។ បេសកកម្ម​នេះ​មាន​គោលដៅ​ធំ​បំផុត គឺ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​គឺ​បញ្ចុះបញ្ចូល និង​កៀរគរ​អ្នកវិនិយោគ​អាមេរិក​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បន្ទាប់ពី​បាន​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​មិន​បានឃើញ​បង្ហាញ​លទ្ធផល​អ្វី​ជា​ដុំកំភួន​។​

​ទោះបីយ៉ាងណាឆ្នាំ​២០២៤​នេះ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន​សម្រាប់​កម្ពុជា នៅ​កម្រិត ៥,៨% សម្រាប់​ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​តិចតួច​នៃ​ថ្លៃ​ម្ហូបអាហារ និង ការធ្លាក់ចុះ​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​នៅក្នុង​ឆមាស​ទី​១ ។​

​បើ​យោងតាម​ទស្សនវិស័យ​ស​អភិវឌ្ឍន៍អាស៊ី​(ADO) បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥​នេះ ក៏បាន​កែសម្រួលការ​ព្យាករ អតិផរណា​ពីមុន​របស់ខ្លួន​ពី ២,0% មក ០,៥% សម្រាប់​ឆ្នាំ ២០២៤​។ ជាមួយគ្នានេះដែរ ADB ក៏បាន​ព្យាករណ៍​ថា សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន ៦,0% សម្រាប់​ឆ្នាំ ២០២៥​។​ADB បាន​លើកឡើងថា ៖«​ការ​បន្ទាប​ការ​ព្យាករ​អតិផរណា ឆ្លុះបញ្ចាំង​ពី​ការថយចុះ​ថ្លៃទំនិញ​និង​សេវា​ទាក់​ទឹ​ន​នឹង​ប្រេងឥន្ធនៈ រួម​ជាមួយនឹង​ការថយចុះ​នៃ​ថ្លៃ​ជី ដែល​បាន​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​។ ការណ៍​នេះ​នឹង​ជួយ​សម្រាល បន្ទុក​ចំណាយ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ដែល​បាន​ប្រឈម មុខ​នឹង​បញ្ហា​នានា​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយសារ​ការកើនឡើង​នៃ​ថ្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ​»​។​

​លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​វាយ​ន​ភណ្ឌ ជាពិសេស​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​កំពុង ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ វិស័យ​កសិកម្ម និង​ទេសចរណ៍​កំពុង​បន្ត​កើនឡើង ខណៈ​ការបន្ត ហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស កំពុង​ជួយ​ជំរុញ​ល្បឿន​សេដ្ឋកិច្ចកម្ពុជា​។​​លោកស្រី​ថា​៖«​ជារួម កម្លាំងចលករ ទាំងនេះ កំពុង​នាំមក​នូវ​ស្ថានភាព​ល្អប្រសើរ​សម្រាប់​ឆ្នាំ ២០២៤ ព្រមទាំង​ពង្រឹង​មូលដ្ឋាន សម្រាប់​កំណើន រឹងមាំ​នៅ​ឆ្នាំ ២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។​

​របាយការណ៍​នេះ​គូសបញ្ជាក់ថា កំណើន​នៃ​ការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល ធ្វើដំណើរ បាន​ងើប​ឡើងវិញ​ប្រមាណ ១៦,៩% ឆ្នាំ​លើ​ឆ្នាំ ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៤ បន្ទាប់ពី​បាន​ធ្លាក់ ចុះ ១៨,៦% ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២៣​។ កំណើន​ការនាំចេញ​ផលិតផល​កមន្តសាល​ដ​ទៃ ទៀត​បាន​ថយ​មក​ត្រឹម ១,៣% ឆ្នាំ​លើ​ឆ្នាំ នៅក្នុង​ឆមាស​ទី​១ ពី ២១,២% ដែល​សម្រេចបាន​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២៣​។ ការ​នាំចូល​សម្ភារៈ​និង​ឧបករណ៍​សំណង់ បាន​កើនឡើង ២៣,៣% ឆ្នាំ​លើ​ឆ្នាំ ក្នុង​ឆមាស​ទី​១ ដោយសារ​សំណង់​ជំរុញ​ដោយ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។​

​វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ១,២% ក្នុង​ឆ្នាំ ២០២៤ និង ១,៣% ក្នុង​ឆ្នាំ ២០២៥​។ វិស័យ​សេវាកម្ម ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៥,៤% នៅ​ឆ្នាំ ២០២៤ មុនថ​យមក​កម្រិត ៥,២% នៅ​ឆ្នាំ ២០២៥​។ ការ​ព្យាករ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការកើនឡើង ២២,៧% ឆ្នាំ​លើ​ឆ្នាំ នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៤​។ ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប បាន​កើន​ដល់ ៩៤,៨% នៃ កម្រិត​មុន​មាន​ជំងឺ​រាតត្បាត ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​។​​លំហូរ​វិនិយោគ​ពី​បរទេស​បាន​បន្ត​កើតមាន បើទោះជា​បាន​ថយ​បន្តិច​មក​ត្រឹម ២,០ ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៤ ពី ២,១ ពាន់​លាន​ដុល្លារ ក្នុងអំឡុងពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ លំហូរ​វិនិយោគ​នេះ ត្រូវបាន​គាំទ្រ​ដោយ​កំណើន​ទុន​ទៅក្នុង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ ខណៈពេលដែល​លំហូរ វិនិយោគ​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ទំនងជា​ដោយសារ​ប្រាក់ចំណេញ​ទាប នៃ​វិស័យ​ធនាគារ​។​a rice adb a rice factery 
​