» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6461 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696632 នាក់

អភិបាលខេត្ត​កំពត​ប​ញ្ជា​រ​ឲ្យ​អ្នកចាក់ដី​រំលោភ​យក​ដី​ព្រែ​កកាយ​ចេញ​!

​កំពត​៖ ពាក់ព័ន្ធ​នឹង​ករណី​មានការ​ចាក់ដី និង​ធ្វើ​ខឿន​ចូលក្នុង​ដៃ​ព្រែក​ត្រពាំងរ​ពៅ​ដែលជា​ផ្លូវ​សម្រាប់​ចរាចរណ៍​ទូក​នេសាទ​ចេញចូល​របស់​ប្រជា​នេសាទ​លោក​ម៉ៅ​ធនិន​អភិបាល​ខេត្តកំពត បន្ទាប់ពី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រុង​បូកគោ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង ដោយមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​។​a goveer kom 

​តាម​ការ​ពិនិត្យមើល​ជាក់ស្តែង​ឃើញថា ទីតាំង​នោះ​ពិតជា​មានការ​ចាក់ដី​ចូល​ដៃ​ព្រែក ដែលជា​ផ្លូវ​សម្រាប់​ចរាចរណ៍​ទូក​នេសាទ​ពិតប្រាកដ​មែន​។ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​ខាងលើ​កាយ​ចេញ​ជាបន្ទាន់ ដោយ​ធ្វើយ៉ាងណា​រក្សា​នូវ​ជម្រៅ​ទឹក និង​ទំហំ​ទីតាំង​តាម​លំនាំ​ដើម​។ ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត ក៏​បានឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​ជាមួយ​ម្ចាស់​ទីតាំង ព្រមទាំង​អនុវត្តតាម​ការណែនាំ​ខាងលើ​ឱ្យបាន​ឆាប់​បំផុត​។​

​ទន្ទឹមនឹង​នោះដែរ លោក​អភិបាលខេត្ត​ក៏បាន​ប្រាប់​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​ឱ្យបាន​ញឹកញាប់ និង​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយដៃ​ព្រែក​ត្រពាំងរ​ពៅ​នេះ កុំឱ្យ​មានការ​ចាក់ដី​រំលោភ​យក​ចំណី​ព្រែក​ដែលជា​ផ្លូវទឹក​ធម្មជាតិ ដោយ​រក្សា​ឱ្យបាន​នូវ​ទំរង់​ដែលមាន​ពី​ដើម​មក​។ ប្រសិនបើ​អ្នក​ដែល​បំពាន មាន​ចរិត​រឹង​រួស មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​ការលើកលែង​។​​សូមបញ្ជាក់ថា​អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន តែងតែ​លើកឡើងថា អ្នកណា​យក​ដី​គេ ឱ្យគេ​វិញ អ្នកណា​យក​ដី​រដ្ឋ ឱ្យ​រដ្ឋ​វិញ ហើយ​ប្រព័ន្ធ​ច្បាប់​មិន​លើកលែង​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដែល​ខុសច្បាប់​នោះឡើយ​។ អ្នក​ដែល​បានដឹងខ្លួន​ដែល​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់ ឬ​រំលោភបំពាន​ដី​រដ្ឋ​សូម​ប្រគល់ជូន​រដ្ឋ​វិញ​។​a goveer kom1 

​