» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 321 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948876 នាក់

លោក​ឈាង​វុន​សង្ឃឹម​ចំពោះ​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ច្បាប់​គណបក្សនយោបាយ​នឹងធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប​ទទួលយកបាន​

 

​ភ្នំពេញ​៖ កម្ពុជា​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ លើ​មាត្រា ៤៥ ថ្មី​ស្ទួន​នេះ នឹង​ធ្វើឱ្យ​សហគមន៍​អឺរ៉ុប​អាច​ទទួលយកបាន​។​នេះ​ជាការ​ថ្លែង​របស់លោក ឈាន វុន ប្រធាន​គណៈកម្មការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨​។​a  cheanng vun 

ដោយឡែក​លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ អនុប្រធានរដ្ឋសភា​បារាំង​បាន​និយាយ​ពេល​ជួប​ជាមួយលោកឈាងវុនថា កម្ពុជា​ធ្វើបែបនេះ គឺជា​ការដើរ​លើផ្លូវ​ត្រូវ​។​លោក​ឈាង​វុន បន្ថែមថា អនុប្រធានរដ្ឋសភា​បារាំង​រូបនេះ នឹង​ទៅ​ពិភាក្សា​ជាមួយ​សភា​អឺរ៉ុប​ក្នុងការ​ពិចារណា​ដល់​ការព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា តាម​ការស្នើ​របស់​កម្ពុ​ជា​។​

តែ អ្នកវិភាគ​នយោបាយ​ថា វិសោធនកម្ម​ច្បាប់​នេះ មិន​អាចជា​ដំណោះស្រាយ​គ្រប់គ្រាន់​នោះទេ ។​លោក សម រង្ស៊ី អំពាវនាវ​កុំឱ្យ​មានការ​ទទួលស្គាល់​នូវ​ដំណោះស្រាយ​មួយ​ជ្រុង​តូច​នេះ​។​
​លោក ឈាង វុន​មានប្រសាសន៍ថា​៖ «​បើកាលណា​យើង​ធ្វើ​ប៉ុណ្ណឹង ក្រៅ​សម្ពាធ​របស់គាត់ គាត់​ទទួលយកបាន​អត់​? ខ្ញុំ​ជឿថា​គាត់​(​សភា​អឺរ៉ុប​)​នឹង​ទទួលយកបាន ហើយ​បារាំង​គាត់​(​សភា​អឺរ៉ុប​)​និយាយ​ដែល​គាត់​ថា ផ្លូវ​ដែល​យើង​កំពុង​ដើរ​នេះ​ត្រូវ​ហើយ ល្អ​ហើយ ប៉ុន​ខ្លាច​តែ​ឡង់​កា​យេ (​ប្រតិទិន​)​រេ​។

ឡង់​កា​យេ​នឹង​គឺ​រឿង​នយោបាយ​គាត់​(​សភា​អឺរ៉ុប​) នឹង​ហើយ គាត់​បោះឆ្នោត​ថ្មី ហើយ​អ្នក​ចាស់​ដែល​ធ្វើ​កិច្ចការ​អស់​នឹង​ចង់​ល្បី ចង់យក​ឈ្មោះ ដើម្បី​ឈ្នះ​អាណត្តិ​ថ្មី គាត់​រុញ​ព្រឹប​ចេញមក​ដើម្បី​យកកេរ្តិ៍ឈ្មោះ​ថា​ធ្វើបាប​កម្ពុជា​អ៊ីចឹងទៅ »​។ ​លោក​ឈាង​វុន​ឲ្យ​ដឹងថា​ក្រសួងមហាផ្ទៃ​កំពុងតែ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្ដល់​នីតិសម្បទា​ដល់​អ្នក​ដែល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា តែងតែ​សន្និដ្ឋានថា ការដែល​បញ្ចេញ​នូវ​ដំណោះស្រាយ​ចុងក្រោយ​នេះ គឺធ្វើឡើង​ដើម្បី​គេច​ពី​សម្ពាធ ឬ​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​។​
​លោក បណ្ឌិត មាស នី មានប្រសាសន៍ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​នៅ​ថ្ងៃទី ១៨ ខែ ធ្នូ​នេះ​ថា ការបង្ហាញ​ជំហរ​បែបនេះ ហាក់ដូចជា​ប្រការ​ភ្លាត់​មួយ ដែលថា​ការ​វិសោធន​កម្មនេះ​ដោយសារតែ​ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់ ឱ្យមក​ជាការ​ធ្វើ​ដោយ​ផ្គាប់ចិត្ត​ទៅ​មជ្ឈដ្ឋាន​អន្តរជាតិ​ទៅវិញ​។​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៀត​នោះ លោក ឈាន វុន ផ្ដាំផ្ញើ​តាមរយៈ​ប្រតិភូ​សភា​បារាំង ដើម្បី​ប្រាប់​ឱ្យ​ក្រុម​គណបក្សប្រឆាំង​រក្សា​ភាព​ស្ងៀមស្ងាត់​ខ្លះ បើទោះបី​ជាការ​វិសោធន​កម្ម​ច្បាប់​នេះ មិន​សម្ដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ពិតមែន តែ​លោ​កថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទាញ​ប្រយោជន៍​ពី​ច្បាប់​នេះ​បាន​។​

​អ្នកវិភាគ​រូបនេះ​ថា គ្រាន់តែ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការស្នើ​របស់​អន្តរជាតិ​នៅឡើយ​នោះទេ​។​
​សម្លេង បណ្ឌិត មាស នី​៖ «​ប្រសិនបើ​មិនទាន់​ដោះស្រាយ​ទាំងស្រុង​ជា​កញ្ចប់​ទេ វា​នៅតែ​ជា​លក្ខ​ខ័​ណ្ណ​ដែល​គេ​មិនទាន់​ជឿទុកចិត្ត​បាន ហើយក៏​មិនអាច​ជឿទុកចិត្ត​បាន​ពី​សាធារណៈជន ជាពិសេស​អ្នក​ដែល​គាំទ្រ​សង្គ្រោះ​ជាតិ​។

តាម​ដែល​យើង​ចាំ​គឺមាន​ទីមួយ​គឺ​ការដោះលែង​លោក កឹម សុខា ទី​២ ការវិល​ត្រឡប់មកវិញ​នូវ​អ្នកនយោបាយ​ទាំង​១១៨ នាក់ វិល​មក​ធ្វើ​នយោបាយ​វិញ ហើយនឹង​ការវិល​ត្រឡប់មកវិញ​នូវ​តួនាទី​របស់​គណបក្សប្រឆាំង បាទ​! ត្រង់​ថា​ឈ្មោះ ដដែល​ឬ​មិន​ឈ្មោះ​ដដែល​មិន​សំខាន់​ទេ ប៉ុន្តែ​ការវិល​ត្រឡប់មក​បំពេ​ញ​តួនាទី​ជា​ប្រក្រតី​ឡើងវិញ​ក្នុងនាម​គណបក្សប្រឆាំង​មួយ​ដែលមាន​ការគាំទ្រ​ពី​ពលរដ្ឋ​៣​លាន​នាក់ »​។​

​លោក សម រង្ស៊ី ប្រធានស្ដីទី​នៃ​គណបក្ស​ស​ង្រោះ​ជាតិ តែងតែ​អំពាវនាវ​ដល់​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​នេះ​ថា មិនត្រូវ​ទទួលយក​នូវ​ការដោះស្រាយ​តែមួយ​ជ្រុង​បែបនេះ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។​​លោក សម រង្ស៊ី បាន​ប្រកាស​ ដល់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​សិទ្ធិ​នយោបាយ មិនត្រូវ​ដាក់ពាក្យ​សុំ​ស្ដារនីតិសម្បទា​ធ្វើ​នយោបាយ​នោះទេ​។​​លោក សម រង្ស៊ី បាន​ពន្យល់ថា ប្រសិនបើ​មានការ​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​កម្ពុជា ឬ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​យក​លេស​នេះ​ប្រាប់​ទៅ​អន្តរជាតិ ដោយ​មិនចាំបាច់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ និង​មិន​ផ្ដល់​តំណែង​ដល់​មន្ត្រី​គណបក្ស​នេះឡើយ​។​

 ប្រធានស្ដីទី​អតីត​គណបក្ស​នេះ គម្រាមថា​ករណីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា អាច​នឹងមិន​ចាំបាច់​ដោះស្រាយ​បញ្ហា​មួយចំនួនទៀត ដែល​អន្តរជាតិ​ចង់បា​ន​។​
​លោក​សមរង្ស៊ី​បាន​ដាក់ចេញ​ដំណោះស្រាយ​ចំនួន​៥ ចំនុច​ជា​ចាំបាច់ គឺ​
១- ដោះលែង​លោក កឹម សុខា​។២- ទម្លាក់ចោល​រាល់​ការចោទប្រកាន់ មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​
៣- ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។៤- សង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នូវ​តំណែង​ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​
៥- បោះឆ្នោត​ឡើងវិញ ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មុន​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​សភាជាតិ​នីតិកាល​ទី ៦ កាលពី​ចុងខែ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា សម្រេច​រំលាយ​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧​។  តុលាការ​កំពូល​ក៏​ចេញ​សាលដីការ​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨ មិនឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​ផងដែរ​។​

ក្រៅពី​ការធ្វើ​វិសោថនកម្ម​មាត្រា​៤៥​ច្បាប់​គណបក្សនយោបាយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងការបរទេស​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ជំហរ​ទទួល​ស្វាគមន៍​ការបើក​ការ​រិ​យា​ល័យ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា វិទ្យុ​អាស៊ីសេរី វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​។ ដោយឡែក កាសែត ដឹ ខេ​ម​បូ​ឌា ឌែ​ល​លី ក៏​អាច​បើក​ការិយាល័យ​របស់ខ្លួន​ផងដែរ ប្រសិនបើ​បង់លុយ​ពន្ធ​ជូន​រដ្ឋ​។​

​ជាងនេះទៅទៀត អង្គការ​សង្គម​ស៊ីវិល ត្រូវបាន​បើក​សិទ្ធិ​ធ្វើ​សកម្មភាព​របស់ខ្លួន​ស្របតាម​បញ្ជ​ត្តិ​ច្បាប់​ដោយ​មិនចាំបាច់​សុំច្បាប់​ពី​អាជ្ញាធរ​ជាដើម​។​​អាជ្ញាធរ​កម្ពុជា​សន្យាថា នឹង​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ដី​សម្បទាន​ជាដើម​។​a chheang vun