» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31174 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598593 នាក់

នាយករដ្ឋមន្ត្រីប្រកាសដាក់ផ្លូវជាតិលេខ១០ឲ្យប្រើប្រាសជាផ្លូវការនិងអះអាងពីផលប្រយោជន៍ទទួលបាន

 

ពោធិសាត់៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់នាថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១០ ដែលសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តមភារធារីស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។a raod osom 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបាន ថ្លែងអំណរគុណថ្នាក់ដឹកនាំចិន ដែលបានសន្យា​បន្តផ្តល់ជំនួយឥត​សំណង និងឥណទានសម្បទានដល់កម្ពុជា ព្រមទាំងលើកកម្ពស់​ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ជាពិសេសជំរុញការ​បន្ស៊ីគ្នារវាង «គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង ផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» សំដៅគាំទ្រដល់ «កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ» ព្រមទាំងពង្រឹងភាពជាដៃគូ និង​កិច្ចសហ​ប្រតិ​បត្តិ​ការល្អ ដែលនឹងរួមចំណែក ដល់ការគាំទ្រ «កិច្ចសហប្រតិ​បត្តិការ​ត្បូង​ពេជ្រ​កម្ពុជា-​ចិន​» និង «ការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុង​យុគ​សម័យ​ថ្មី» ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់​ផល​ចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេល និងថ្លៃដឹកជញ្ជូន, ការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃ​ប្រទេសកម្ពុជា, ការជំរុញពាណិជ្ជកម្ម, ការអភិវឌ្ឍរបៀងទេសចរណ៍ និងការបង្កើត​កាលា​​នុវត្តភាព សេដ្ឋកិច្ចសម្រាប់សហគមន៍តាមបណ្ដោយផ្លូវ។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងខ្សែផ្លូវជាតិលេខ​១០​នេះ កាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ឬដឹកជញ្ជូនប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនគិត​ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០គីឡូម៉ែត្រ ប្រសិនគិតពីខេត្ត​ពោធិ៍​សាត់ ទៅខេត្តកោះកុង និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅ​ខេត្ត​កោះកុង។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវជាតិលេខ១០ ជាការតភ្ជាប់​តំបន់ភ្នំ ទៅតំបន់សមុទ្រ ពោលអ្នកខេត្តបាត់ដំបង ពោធិ៍សាត់ ចង់ទៅលេងសមុទ្រមិនចាំបាច់ធ្វើដំណើរទៅភ្នំពេញទៀតនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរខេត្តពោធិ៍សាត់លើការរៀបចំបំពាក់ភ្លើងបំភ្លឺដងផ្លូវ ការដាំឈើលើទ្រូងផ្លូវ ដោយមានការថែទាំដុះបានល្អនិងបានមានប្រសាសន៍ឲ្យដឹងថារាជរដ្ឋាភិបាលមាន គម្រោងដាក់ភ្លើងសឡាបំភ្លឺតាមផ្លូវជាតិនឹងគ្របដណ្តប់លើខេត្តចំនួន១៣ ជាមួយចម្ងាយប្រមាណ ១២០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារ។



ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា” ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិ លេខ ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រវែងជាង៣២គីឡូម៉ែត្រ ឆ្លងកាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជិត៦៨គីឡូម៉ែត្រ។

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន “គម្រោងនេះបានចំណាយថវិកាសរុបប្រមាណ ២៥២លានដុល្លារអាម៉េរិក រួមមាន
ថវិកាជាប្រភពឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១៩២,៧១លាន ដុល្លារ អាម៉េរិក និងប្រភព ថវិកាជាតិ ចំនួន ប្រមាណ ៥៩,៣៦លានដុល្លារ អាម៉េរិក រួមទាំង ថវិកាបដិភាគ រាជរដ្ឋាភិបាល មួយចំនួន ផ្សេងទៀត សម្រាប់ ចំណាយ លើការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ”។
 
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តទៀតថា”ផ្លូវជាតិលេខ១០នេះ គឺជាខ្សែផ្លូវថ្មីមួយ បានលេចចេញ ជារូបរាង ឡើង យ៉ាងស្រស់ត្រកាល នៅក្នុង សម័យកាលតេជោធិបតី ជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលត្រូវបានសាងសង់ តភ្ជាប់ពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្ជាប់ទៅ ក្រុង ខេមរភូមិន្ទ នៃខេត្តកកោះកុង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិ សំខាន់ៗ រួមមាន ផ្លូវជាតិលេខ ៥៧-៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ ៤៨ និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗនៅក្នុងភូមិសាស្រ្តនៃខេត្តទាំង ៣នេះ។ ជាក់ស្តែង ការតភ្ជាប់ប្រទាក់ក្រឡានៃខ្សែផ្លូវនេះ ពិតជាបាន កាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរ បានយ៉ាងច្រើន ដូចជា ពី ខេត្តបាត់ដំបងមកខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ ពី ខេត្ត ពោធិ៍សាត់ចុះមកខេត្តកោះកុង តាមផ្លូវជាតិលេខ៥៥ (វាលវែង) ចំណេញ ២៣០គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនមកខេត្តកោះកុង (តាមសំឡូត) ចំណេញ ៣៧២គីឡូម៉ែត្រ ដែលពីមុនមក នៅពេលមិនទាន់មានខ្សែផ្លូវនេះ បងប្អូនប្រជាពលរដ្ឋយើងត្រូវធ្វើដំណើរ ចូលរាជធានីភ្នំពេញសិនទើបបន្តទៅគោលដៅទាំងនេះបាន”៕a raod osom1 a raod osom2