» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10303 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700474 នាក់

តម្លៃចំណត កង់-ម៉ូតូ-រថយន្ត ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោចតត្រឹម១០នាទីអត់គិតលុយ !

 

កណ្ដាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។a price parking1 

អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណត សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥រហូតបង្កឲ្យមានការកកស្ទះព្រោះអ្នកចូលកៀចមិនចង់ចេញ។ឡូវនេះក្រុមព្រលានបានដាក់ចេញនូវតម្លៃចតយានយន្តហើយ។

 

ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖

ទី១៖ ផ្លូវដាក់អ្នកដំណើរ (Drop off lane):* សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, TukTuk និងរថយន្ដប្រភេទ SUV និង MPV អាចឈប់ឡានបាន១០នាទី ដោយមិនគិតថ្លៃ។

* សម្រាប់រថយន្តប្រភេទឡានក្រុង ឬឡានដឹកទំនិញ អាចឈប់ឡានបាន២០នាទី ដោយមិនគិតថ្លៃ។* បើផុតពីរយៈពេលនេះ នឹងចាប់ផ្តើមគិតថ្លៃ «បន្ថែម» រៀងរាល់៥នាទីម្ដង។

 

ទី២៖ ចំណតធម្មតា (Regular Parking):* រយៈពេលពេល៣០នាទី តម្លៃ៤,០០០រៀល សម្រាប់រថយន្តប្រភេទ SUV និង MPV។ ដោយឡែក ឡានក្រុង ឬឡានដឹកទំនិញ តម្លៃ៥,០០០រៀល។

* បន្ទាប់ពី៣០នាទីដំបូងនេះ ប្រភេទរថយន្តប្រភេទ SUV និង MPV ត្រូវបន្ថែមថ្លៃ២,០០០រៀល រៀងរាល់៣០នាទី និងប្រភេទឡានក្រុង ឬឡានដឹកទំនិញ ត្រូវបន្ថែមថ្លៃ៣,០០០រៀល។

 

ទី៣៖ ចំណតពិសេស (Premium Parking):* រថយន្តប្រភេទ SUV និង MPV ចតរយៈពេល៣០នាទី តម្លៃ១២,០០០រៀល។* បន្ទាប់ពី៣០នាទីដំបូងនេះ ត្រូវបន្ថែមថ្លៃ៦,០០០រៀល រៀងរាល់៣០នាទី។ដោយឡែក ចំពោះតម្លៃចំណតម៉ូតូ/កង់៖ រយៈពេលក្រោម១២ម៉ោង តម្លៃ២,០០០រៀល បន្ទាប់ពី១២ម៉ោង បន្ថែម១,០០០រៀល រៀងរាល់១ម៉ោងម្ដង៕a prcie parking