» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7030 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671670 នាក់

ធនាគារពិភពលោក​៖​កូ​វិដ​ធ្វើ​ឲ្យ ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជា​រយៈពេល​៣០​ឆ្នាំ រង​ការគំរាមកំហែង​!


ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​អះអាងថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ កំពុង​បង្ក​ការប៉ះទង្គិច​យ៉ាងដំណំ​ទៅលើ​ក្បាលម៉ាស៊ីន​សំខាន់ៗ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ។​a bank hun1 

បើតាម​ធនាគារពិភពលោក (World Bank វិស័យ​ដែល​រង​ផលប៉ះពាល់​មាន​៖​វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម​នាំចេញ និង​ផ្នែក​សំណង់ ដែល​ទាំងអស់នេះ​តំណាងឱ្យ​ជាង​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​មាន​កម្រៃ​ប្រមាណ​ជា​៤០​ភាគរយ នៃ​ការងារ​សរុប​របស់​ប្រទេស​។​របាយការណ៍​របស់ World Bank ស្តីពី​ស្តីពី កម្ពុជា​នៅក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វីដ​–១៩ (Cambodia in the Time of COVID-19) វា​តម្លៃ​ថា​៖ នៅក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​ល្បឿន​យឺត​បំផុត​មិនដែល​ធ្លាប់​ជួបប្រទះ​តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​វា​នឹង​ថមថយ​រហូតដល់​រវាង​–១ និង –២,៩​ភាគរយ​។

ភាពក្រីក្រ ក្នុង​ឆ្នាំ​២០២០ អាច​នឹង​កើនឡើង​ពី​៣​ទៅ​១១​ភាគរយ ដែល​ខ្ពស់ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ឬ​និយាយបាន​ម្យ៉ាង​ទៀតថា កម្រិត​នៅពេលដែល​គ្មាន​ជំងឺ​កូ​វីដ​–១៩ ជាពិសេស ក្នុងចំណោម​ក្រុមគ្រួសារ ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សំខាន់ៗ មាន​វិស័យ​ទេសចរណ៍​, សំណង់​, ពាណិជ្ជកម្ម​, ឧស្សាហកម្ម​ផលិត​, និង​ឧស្សាហកម្ម​កាត់ដេរ ប្រសិនបើ​ពួកគេ​បាត់បង់​ចំណូល​អស់​៥០​ភាគរយ សម្រាប់​រយៈពេល​ប្រាំ​មួយខែ​ជាប់​គ្នា​។​ជាមួយគ្នានេះ ឱនភាព​សារពើពន្ធ នឹងមាន​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុងកំឡុងពេល​២២​ឆ្នាំ កន្លងមក​។​

World Bank បាន​ឲ្យ​ដឹង​ដែរ​ថា ការដួលរលំ​នៃ​កម្លាំង​សំខាន់ៗ​សម្រាប់​ជំរុញ​កំណើន​បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច និង​ធ្វើឱ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោចណាស់​១,៧៦​លាន​នាក់​ស្ថិតក្នុង​ហានិភ័យ​។ របាយការណ៍​នេះ​ក៏បាន​ព្រមាន​ដែរ​ថា ការហូរចូល​នៃ​មូលធន​មកពី​ក្រៅប្រទេស ក៏​កំពុងតែ​ស្តួចស្តើង​ទៅៗ​ដែរ ដែល​តាមរយៈ​នេះ​វា​នឹង​ញ៉ាំងឱ្យ​តម្លៃ​នៃ​ទីផ្សារ​អចលនទ្រព្យ ស្រុតចុះ ហើយ​ទំនងជា​នឹង​ឈានទៅ​បញ្ចប់​ការរីកលូតលាស់​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់​ទៀតផង​។ កម្ចី​មិន​ដំណើរការ (​កម្ចី​ខូច​) ត្រូវបាន​រំពឹងថា នឹង​អាចមាន​ទំហំ​កាន់តែ​ធំ​ឡើង​ក្នុងពេលដែល​ពុំទាន់​មានការ​ទូទាត់​សង​ឥណទាន បច្ចុប្បន្ន​ដែល​ត្រូវបានធ្វើ​កន្លងមក​ចំពោះ​ឱ្យ វិស័យ​សំណង់​, អចលនទ្រព្យ និង​ការលក់​ទិញ​លំនៅឋាន​តាមរយៈ​ការបង់​រំលស់​។​

​ទាក់ទង​បញ្ហា​នេះ លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា “​ធនាគារពិភពលោក​ប្តេជ្ញាចិត្ត​ថា នឹង​ជួយ​កម្ពុជា​ក្នុង​ការជួយ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​ជាមួយ​វិបត្តិ​កូ​វីដ​–១៩​នេះ និង​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើប​ឡើងវិញ និង​មាន​ភាព​ធន់​នាពេល​អនាគត​”​។​​សូមបញ្ជាក់ថា របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ចេញផ្សាយ​ពីរដង​ក្នុង​មួយឆ្នាំ ដោយ​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ស្តីពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​៕ a bank hun 

​