» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10671 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700842 នាក់

ជ័រកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងពីប្លាស្ទិកខ្មែរ១០នាំចេញបានទឹកប្រាក់សរុបជិត២ពាន់លានដុល្លារ

 

 

ភ្នំពេញ៖កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងផលិតផលធ្វើពីប្លាស្ទិក នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់ សរុបប្រមាណជិត ២ ពាន់លានដុល្លារ ដែលផលិតផលទាំងនេះបានគាំទ្រដល់កំណើននៃការនាំចេញទំនិញសរុបរបស់កម្ពុជា។a rubber k1 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ក្នុងនោះសម្រាប់ការរនាំចេញរយៈពេល ១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទំហំទឹក ប្រាក់សរុបប្រមាណជិត ២៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលបាននាំចេញក្នុងរង្វង់ប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

បើយោងតាមបទបង្ហាញរបស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ នៅកម្ពុជា បានលើកឡើងឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញសំបកកង់ថ្មី និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ជិត ១ ១០០ លានដុល្លារ, កៅស៊ូធម្មជាតិ និងជ័ឈើធម្មជាតិប្រហាក់ប្រហែលជាង ៤២៤ លានដុល្លារ, កៅស៊ូសំយោគ និងកៅស៊ូបានពីប្រេង ផលិតជាបន្ទះ និងសន្លឹកជាដើម ជាង ៥៧ លានដុល្លារ, គ្រឿងបន្ទាប់បន្សំធ្វើពីកៅស៊ូជាង ១៥ លានដុល្លារ។

ចំណែកការនាំចេញផលិតផលធ្វើពីប្លាស្ទិករួមមាន៖ សម្ភារៈសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក មានទឹកប្រាក់ជាង ១៦១ លាន ដុល្លារ, វត្ថុធ្វើពីប្លាស្ទិកសម្រាប់បម្រើការជញ្ជូន និងវេចខ្ចប់ ៦២ លានដុល្លារ, សម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីវត្ថុផ្សេងទៀត ៥៩ លានដុល្លារ, បំពង់ទុយោ ទុយោបត់បាន និងគ្រឿងបន្ទាប់សន្សំ ជិត ១៥ លានដុល្លារ, សម្ភារៈតុអាហារ សម្ភារៈចង្ហ្រានបាយ និងដទៃទៀត ជិត ១៣ លានដុល្លារ និងកម្រាល ការ៉ូ ជញ្ជាំង និងពិដានធ្វើពីប្លាស្ទិក ជាង ៩ លានដុល្លារផងដែរ។

ទោះបីយ៉ាងណាជញ្ជីងពាណិជ្ច្កម្មកម្ពុជានៅតែមានអតុល្យភាពរវាងការនាំចេញនិងនាំចូលដែលតម្រូវឲ្យកម្ពុជាឆ្នាំ២០២៦ត្រូវខ្ចីថវិការបរទេសមកបំពេញការចំណាយក្នុងថវិកាជាតិ។ជាក់ស្តែងការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕a rubber k a rubber k2