» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5443 នាក់

ម្សិលមិញ 4904 នាក់

សរុប 16916153 នាក់

របប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​ធ្វើ​ជំរឿន ដើម្បី​ត្រៀម​ការបោះឆ្នោត​សកល ឆ្នាំ​២០២៥​ក្នុងពេលដែល​ទន់​ដៃ​ជាមួយ​ពួក​តស៊ូ​?!


​មី​យ៉ាន​ម៉ា​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​នា​ថ្ងៃ​ច​ន្ទ័​ទី​២​កញ្ញា​ថា រដ្ឋាភិបាលយោធា នៅ​ខែក្រោយ​នឹង​ចាប់ផ្តើម ការធ្វើជំរឿន​ប្រជាជន​និង​គ្រួសារ​ទូទាំងប្រទេស ដើម្បី​បើកផ្លូវ​សម្រាប់​ការបោះឆ្នោត​សកល​ថ្មី ដែល​ត្រូវបាន​សន្យាថា នឹង​រៀបចំឡើង​នៅ​ឆ្នាំ​២០២៥ ក្នុងពេល​ការប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​បន្ត​កើនឡើង នៅតាម​ផ្នែក​ជាច្រើន​នៃ​ផ្ទៃ​ប្រទេស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​២ ខែកញ្ញា ឆ្នាំ​២០២៤​។​a burma china 

​ប្រមុខ​របប​សឹក​មី​យ៉ាន់​ម៉ា លោក Min Aung Hlaing ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បាន​និយាយថា ទិន្នន័យ​នៃ​ការធ្វើជំរឿន​នោះ ដែល​នឹង​ប្រមូល​នៅ​ចន្លោះ​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃទី​១៥ ខែ​ដដែល នឹងត្រូវ​ប្រើប្រាស់ ដើម្បី​រៀបចំ​ការបោះឆ្នោត​សកល​ថ្មី​មួយ ដែល​សេរី យុត្តិធម៌ ពហុបក្ស និង​តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​ជោគជ័យ នា​ឆ្នាំក្រោយ​។​​ទោះបីយ៉ាងណា​ការ បោះឆ្នោត​ដែល​សន្យា​នោះ គឺ​កន្លងមក ត្រូវបាន​មតិ​ភាគច្រើន​សន្និដ្ឋាន​រួចហើយ​ថា នឹង​ជាការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​លទ្ធផល​ទំនងជា នឹងមិន​មានការ​ទទួល​ស្គាល់ ពី​ក្រុម​ប្រទេស​លោកខាងលិច​ឡើយ ដ្បិត​គណបក្សនយោបាយ​ជាច្រើន ត្រូវបាន​រំលាយចោល និង​ជាប់​បម្រាម ក្នុងនោះ​មាន​ទាំង គណបក្ស​ដ៏​មាន​ប្រជាប្រិយ National League for Democracy (NLD) ដែល​របប​សឹក​បាន​ផ្តួលរំលំ​។​

​ប្រទេស​សមាជិក​អាស៊ាន ដែលមាន​ប្រជាជន​៥៥​លាន​នាក់​មួយ​នេះ បាន​ធ្លាក់​ទៅក្នុង​ភាពចលាចល ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២១ នៅពេល​យោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ រដ្ឋាភិបាល​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី ក្រោម​ការចោទប្រកាន់រ​បស់​ពួកយោធា​ថា ការបោះឆ្នោត​សកល ដែល​បក្ស​លោកស្រី​បានទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី កាលពី​ចុងឆ្នាំ​២០២០ គឺ​មានការ​ក្លែងបន្លំ​។​
​រដ្ឋប្រហារ​យោធា បាន​នាំឱ្យ​ផ្ទុះ​បាតុកម្ម​ទូទាំងប្រទេស ហើយ​យោធា​បានធ្វើការ​បង្ក្រាប​យ៉ាង​ចាស់ដៃ រហូត​ប្រែក្លាយ​ចលនា​បាតុកម្ម​នោះ ទៅជា​ចលនា​ប្រឆាំង​ប្រដាប់អាវុធ​។ សព្វថ្ងៃ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​បាត់បង់​ការគ្រប់គ្រង​លើទឹក​ដី​មួយ​ភាគ​ធំ ចំពោះមុខ​ការវាយលុក​របស់​ក្រុម​ឧទ្ទាម​។​

ជាក់ស្តែង​បណ្តា​ទីតាំង​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​ជាប់​ប្រទេស​ចិន​ដែលជា​ច្រក​ជំនួញ​ដ៏​ធំ​ត្រូវបាន​ពួក​ឧទ្ទាម​កាន់កាប់​។​ប្រការ​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​ទៅទៀត​គឺ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក​ចេក​ស៊ូ​លី​វ៉ាន់​បានធ្វើ​ទំនាក់ទំនង​ជាមួយ​ពួគ​ឧទ្ទាម​ដោយ​ត្រង់​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ប្រទេស​ចិន​។​ទាក់ទិន​ករណី​យ៍​នេះ​យោធា​ចិន នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា​នេះ​បាន​និយាយថា​ខ្លួន​បាន​ដឹកនាំ​ប្រតិបត្តិការ​ល្បាត​រួមគ្នា​រវាង​កងទ័ព និង​ប៉ូលិស​ទាំង​តាម​ជើងគោក និង​អាកាស នៅក្បែរ​ព្រំដែន​មី​យ៉ាន់​ម៉ា ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ ក៏ដូចជា​ស្ថិរភាព ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​រប​ប​សឹក​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម កាន់តែ​ពុះកញ្ជ្រោល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​យោធា​ចិន បានឱ្យដឹង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ប្រតិបត្តិការ​ល្បាត នឹង​ផ្ដោត​សំខាន់​លើ​តំបន់ Ruili និង​តំបន់ Zhenkang ព្រមទាំង​តំបន់​មួយចំនួនទៀត​របស់​ចិន ដែល​សិ្ថ​ត​នៅជាប់​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​។ សេចក្ដីថ្លែងការណ៍​ដដែល​ក៏បាន​បញ្ជាក់​ផងដែរ​ថា​នៅក្នុង​ប្រតិបត្តិការ​ល្បាត​នេះ កងទ័ព និង​ប៉ូលិស​ចិន​នឹង​ហាត់​សម​រួមគ្នា ពី​របៀប​ធ្វើការ​ឆ្លើយតប​ឱ្យបាន​លឿន​រហ័ស ការបិទ​ខ្ទប់ ការគ្រប់គ្រង ការវាយប្រហារ​រួមគ្នា និង​ការថែរក្សា​ការពារ​សន្តិសុខ និង​ស្ថិរភាព​នៅតាម​បណ្ដោយ​តំបន់ ព្រំដែន​ចិន​។​​សម្រាប់​ចិន សង្គ្រាម​នៅ​មី​យ៉ាន់​ម៉ា​បាន​បង្ក ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្ថិរភាព ព្រមទាំង​សណ្ដាប់ធ្នាប់​សង្គម​នៅតាម​បណ្ដោយ​ព្រំដែន​ចិន និង​មី​យ៉ាន់​ម៉ា​។​

​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​២៧​ខែសីហា​បាន​ឲ្យ​ដឹងថា​ការ​ល្បាត​របស់​យោធា​ចិន​រួមមាន​ការពង្រាយ​កងទ័ព​នៅក្នុង​ខេត្ត​យូ​ណាន ភាគ​និរតី​នៃ​ប្រទេស​ចិន​ដើម្បី​សាកល្បង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ថែរក្សា​សន្តិសុខ​នៅក្នុង​តំបន់​ព្រំដែន​។ ជាមួយគ្នានេះ យោធា​ចិន​បានធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីតាំង​ចំនួន​បួន​នៅក្នុង​ខេត្ត យូ​ណាន រួមទាំង​ទីក្រុង Ruili​ផងដែរ​។​សូមបញ្ជាក់ថា​រដ្ឋ Shan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា គឺជា​កន្លែង​ប៉ះទង្គិច​គ្នា​ម្តង​ហើយ​ម្តងទៀត ចាប់តាំងពី​ចុងខែ​មិថុនា បន្ទាប់ពី​ក្រុម​ចលនា​តស៊ូ​ប្រដាប់អាវុធ​បន្ត​ការវាយលុក​ប្រឆាំង​យោធា​។ រដ្ឋ Shan មាន​ព្រំប្រទល់​ជាប់​ខេត្ត Yunnan ប្រទេស​ចិន ហើយ​ជា​តំបន់​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង​។​

លោក Min Aung Hlaing មេដឹកនាំ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់ថា បរទេស​មួយចំនួន​កំពុង​គាំទ្រ​ក្រុម​ជីវពល​ជនជាតិភាគតិច ដែល​ទំនងជា​សំដៅ​ទៅលើ​ប្រទេស​ចិន ខណៈ​ចិន​មាន​ទំនាក់​ទំនងជា​យូរណាស់​មកហើយ​ជាមួយ​ក្រុម​ទាំងនោះ​។​​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ប្រទេស​របស់លោក «​ប្រឆាំងនឹង​ភាពចលាចល និង​សង្គ្រាម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​»​។ អំឡុងពេល​លោក Wang បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា លោក​ក៏បាន​ប្រា​ប់លោក Min Aung Hlaing ថា​ប្រទេស​ចិន​ប្រឆាំងនឹង​ការវាយប្រហារ​នៅក្នុង​រដ្ឋ Shan​។​

​អ្នកការទូត​កំពូល​របស់​ចិន​រូបនេះ​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា មី​យ៉ាន​ម៉ា «​នឹង​ការពារ​សុវត្ថិភាព​បុគ្គលិក និង​គម្រោង​របស់​ចិន​ប្រកបដោយ​ប្រសិទ្ធភាព​» នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏បាន​ចេញ​ការ​ក្រើនរំលឹក​ក្នុង​ខែ​នេះ​ដល់​ប្រជាពលរដ្ឋ​ចិន​ក្នុង​រដ្ឋ Shan ឱ្យ​ពង្រឹង​ការប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​របស់​ពួកគេ និង​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ជម្លោះ ឬ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​
សូមបញ្ជាក់ថា​មេដឹកនាំ​របប​សឹក​មី​យ៉ាន់​ម៉ា លោក មីន អោ​ង​ឡាំង និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ា យី បាន​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ពុធ​ទី​១៤​សីហា អំពី​សន្តិសុខ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ជាទី​ដែល​ក្រុម​ចលនា​តស៊ូ​ប្រដាប់អាវុធ ដណ្តើម​ការគ្រប់គ្រង​ទឹកដី​ពី​យោធា​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែសីហា ឆ្នាំ ២០២៤​។​​គួរ​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ថ្មី​មួយទៀត​ដោយ​មន្ត្រី​កំពូល​ចិន នៅ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​អតីតរដ្ឋមន្ត្រី​ការបរទេស លោក Qin Gang កាលពី​ឆ្នាំមុន​៕a burma army4 a burma min1 a burma min2