» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8497 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698668 នាក់

រដ្ឋា​ភិ​បាល​បារាំង ដួលរលំ ក្រោយពី រដ្ឋអាជ្ញា​បារាំង ស្នើ​ហាមឃាត់​មេដឹកនាំ​ស្តាំនិយម លោកស្រី​ម៉ា​រី​ឡឺ​ប៉ែន មិនឱ្យ​អាច​ឈរឈ្មោះ​បោះឆ្នោត​

 

​ប្រទេស​បារាំង​៖​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​របស់​សហភាព​អឺរ៉ុប​មួយ​នេះ ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ​ដែល​អាច​នឹង​គំរាមកំហែង​ដល់​សមត្ថភាព​ក្នុងការ​អនុម័ត​ច្បាប់​ផ្សេងៗ និង​ការដោះស្រាយ​ឱនភាព​កញ្ចប់​ថវិកា​ស​មា​ជិ​ក​សភា​បារាំង កាលពី​ថ្ងៃ​ពុធ ទី​៤ ខែធ្នូ បានអនុម័ត​លើ​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ប្រឆាំង​រដ្ឋាភិបាល​។a france  prim1

ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​សមាជិកសភា​បារាំង​មកពី​គណបក្ស​សាំ្ដ​និយម​ជ្រុល និង​ឆ្វេងនិយម បាន​រួមដៃគ្នា​បោះឆ្នោត​គាំទ្រ​លើ​សំណើ​ដក​សេចក្ដីទុកចិត្ត​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី លោក Michel Barnier ជាមួយ​សំឡេង គាំទ្រ​ភាគច្រើន ៣៣១​។ ករណី​យ៍​នេះ លោក Barnier ត្រូវដាក់​លិខិត​លាលែង​ចេញពី​តំណែង​របស់លោក​ផ្ទាល់ និង​រដ្ឋាភិបាល​របស់​លោក​ទាំងមូល​ទៅកាន់​លោក​ប្រធានាធិបតី​អេ​ម៉ា​នូ​អែល​ម៉ា​ក្រុន​( Emmanuel Macron)​។

ការបោះឆ្នោត​នេះ​ធ្វើឱ្យ​រដ្ឋាភិបាល​សំឡេង​ភាគតិច​របស់លោក Barnier ដែល​ទើបតែ​ដឹកនាំ​ប្រទេស​បាន​៣​ខែ ក្លាយជា​រដ្ឋាភិបាល​មាន​អាយុ​ខ្លី​ជាងគេ​បំផុត​មួយ ចាប់តាំងពី​ការចាប់ផ្ដើម​នៃ សាធារណរដ្ឋ​ទី​៥ របស់​បារាំង​ក្នុង​ឆ្នាំ​១៩៥៨​មក​។ បន្ថែម​ពីនេះ វា​ក៏​ជា​លើកដំបូង​ផងដែរ​គិត​ចាប់តាំងពី​អាណត្តិ​លោក Georges Pomidou ក្នុង​ឆ្នាំ​១៩៦២ ដែល​រដ្ឋាភិបាល​បារាំង​បាញ់​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​។​

​គួរ​បញ្ជាក់ថា គណបក្ស​ស្ដាំនិយម​ជ្រុល និង​ឆ្វេងនិយម បាន​រួមដៃគ្នា​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ពី​រដ្ឋាភិបាល​របស់លោក Barnier នៅ​បន្ទាប់ពី​រូបលោក​បាន​ប្រើប្រាស់​សិទ្ធិអំណាច​ពិសេស​ដែល មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​មួយ ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​សម្រេចចិត្ត​ចុងក្រោយ​ពីស​ភា ជាទី​ដែល​រដ្ឋាភិបាល​មិនមាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​។​​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត ធ្វើឡើង​បន្ទាប់ពី​លោក Barnier បាន​ប្រើប្រាស់​អំណាច​ពិសេស​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុម័ត​ថវិកា​ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​ចុងក្រោយ​នៅក្នុង​សភា​។ សេចក្តីព្រាង​ថវិកា​របស់លោក​បា​នី​ញេ​( Barnier )​មាន​ចំនួន ៦០​ពាន់​លាន​អឺរ៉ូ ឬ ៦៣,០៧​ពាន់​លាន​ដុល្លារ សម្រាប់​ការកាត់បន្ថយ​បញ្ហា​ឱនភាព​នៅ​បារាំង​។​សូមបញ្ជាក់ថាកន្លងមកគណបក្សស្តាំនិងឆ្វេងនិយមក៏ធ្លាប់បានដឹកនាំការធ្វើបាតុកម្មប្រឆាំងការតែងតាំងលោកបានីញេជានាយករដ្ឋមន្ត្រីផងដែរ។

​ទាក់ទង​រឿងនេះដែរ​កាលពី​អំឡុងខែវិច្ឆិកា ក្រុម​រដ្ឋអាជ្ញា​នៅ​ប្រទេស​បារាំង បាន​ស្នើឱ្យ​មេដឹកនាំ​ស្តាំនិយម លោកស្រី​ម៉ា​រី​ឡឺ​ប៉ែន​( Marine Le Pen )​ត្រូវ​រកឃើញថា ពិតជា​មានទោស​ពី បទ​លួច​បន្លំ​មូលនិធិ​របស់​សភា​អឺរ៉ុប ហើយ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ព្រមទាំង​ជាប់​បម្រាម​មិនអាច​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​លោកស្រី Le Pen រួមទាំង​គណបក្ស​ស្តាំនិយម​របស់លោក​ស្រី​គឺ National Rally និង​បុគ្គល​២៤​នាក់​ទៀត រួមមាន​សមាជិក​បច្ចុប្បន្ន ក៏ដូចជា​អតីត​សមាជិក​នៃ​សភា​បារាំង និង​សភា​សហភាព​អឺរ៉ុប រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​មូលនិធិ​សភា​អឺរ៉ុប​ដោយ​ខុសច្បាប់ តាមរយៈ​ការយក​ថវិកា​ទាំងនោះ ទៅប្រើ​សម្រាប់​កិច្ចការ​របស់​បក្ស​លោកស្រី​ផ្ទាល់ ជាជាង​កិច្ចការ​សហភាព​អឺរ៉ុប ចាប់ពី​ឆ្នាំ​២០០៤ រហូតដល់​ឆ្នាំ​២០១៦​។ លោកស្រី Le Pen និង​សហ​ចុងចោទ​ដទៃទៀត សុទ្ធតែ​បាន​បដិសេធ​ការចោទប្រកាន់​។​

 ក្រុម​រដ្ឋអាជ្ញា​បារាំង បាន​ស្នើថា លោកស្រីឡឺប៉ែន( Le Pen )គួរ​ទទួលរង​ការដាក់ទោសទណ្ឌ​ធ្ងន់​ជាងគេ ដ្បិត​លោកស្រី​គឺជា​សមាជិកសភា​អឺរ៉ុប​ផង និង​ជា​ប្រធាន​គណបក្ស​ផង អំឡុង​ពេលដែល​បទល្មើស​ទាំងនោះ​មួយចំនួន ត្រូវបាន​ប្រព្រឹត្ត​។ ពួកគេ​បានស្នើ​ឱ្យ​ចៅក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​លោកស្រី រយៈពេល​៥​ឆ្នាំ ក្នុងនោះ​៣​ឆ្នាំ​អាច​ត្រូវ​ព្យួរ​បាន ហើយ​ពិន័យ​ជា​ប្រាក់​៣០០,០០០​អឺរ៉ូ​។ សម្រាប់​បម្រាម​ហាមឃាត់​ឈរឈ្មោះ​បោះឆ្នោត ដែលមាន​រយៈពេល​៥​ឆ្នាំ នឹងមាន​សុពលភាព​ហួស​ឆ្នាំ​២០២៧ ជា​ពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ត្រូវបាន​កំណត់ថា នឹង​រៀបចំឡើង​។​​អ្វីដែល​សំខាន់ គឺ​ក្រុម​រដ្ឋអាជ្ញា​បារាំង បាន​ស្នើឱ្យ​ការផ្តន្ទាទោស ត្រូវអនុវត្ត​ភ្លាមៗ​តែម្តង ក្រោយពេល​តុលាការ​ប្រកាស​សាលក្រម ទោះបីជា​លោកស្រី Le Pen សម្រេច​ប្តឹង​ឧទ្ធរណ៍​ក៏ដោយ​។ ការប្រកាស​សាលក្រម​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹង​ប្រព្រឹត្ត​ទៅនា​អំឡុង​ដើមឆ្នាំ​២០២៥​។​

​គួរ​បញ្ជាក់ថា លោកស្រី Marine Le Pen ធ្លាប់​ឈរឈ្មោះ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​បារាំង សរុប​ចំនួន​៣​លើក​។ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​លើកចុងក្រោយ កាលពី​ឆ្នាំ​២០២២ លោកស្រី បានទទួល​បរាជ័យ ក្រោម​ដៃ​លោក Emmanuel Macron ក្នុង​សំឡេង​៥៨.៥៥​ភាគរយ ទល់នឹង​៤១.៤៥​ភាគរយ​។ យ៉ាងណាមិញ ក្រោយ​ការបោះឆ្នោត​សភា​ឆ្នាំ​២០២៤​នេះ គណបក្ស​របស់លោក​ស្រី Le Pen ឥឡូវ​គឺជា​បក្ស​ធំជាងគេ ក្នុងចំណោម​គណបក្ស​ជាច្រើន​នៅក្នុង​សភា​បារាំង ហើយ​លោកស្រី ត្រូវ​មនុស្ស​ជាច្រើន​ជឿថា ទំនងជា​អាច​នឹង​ឈ្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៧៕a france prim demo a lepen 
​