» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139548 នាក់

ដើរតួនាទី នៅក្នុង​ការផ្សះផ្សា​វិវាទ​«​អន្តរជាតិ​»​វៀតណាម​កាន់តែ​ល្បីឈ្មោះ​

 

​វៀតណាម​៖​វៀតណាម​និង​អាមេរិក​ជា​ប្រទេស​មាន​វិវាទ​ពី​អតីតកាល ។​បច្ចុប្បន្ន​វៀតណាម​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក​ធ្វើ​ឲ្យ​វៀតណាម​មាន​តួនាទី​កាន់តែច្រើន​និង​មាន​កំណើនសេដ្ឋកិច្ច​។​a us vn 

​មួយ​រយះ​កន្លង​នេះ​វៀតណាម​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី – ប៉ាស៊ីហ្វិក (Apec) នៅក្នុង​ឆ្នាំ ២០១៧ និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថ្នាក់​តំបន់ (WEF) កាលពី​ឆ្នាំ​២០១៨ ។​ក្នុងនាម​ជា​ប្រទេស​កាន់​របប​កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​មាន​ទំនោរ​ទៅរក​របប​មូលធននិយម ព្រមទាំង​អាច​ចង​ទំនាក់ទំនង​មិត្តភាព​ទាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នោះ ប្រទេស វៀតណាម​នឹង​ក្លាយជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ច​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un នា​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ខាងមុខ​។​

ការ​ជ្រើស​យក​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​ផ្សះផ្សា​ទំនាក់ទំនង​អន្តរជាតិ រវាង​អាមេរិក​និង​កូរ៉េខាងជើង​បានបង្ហាញ​ពី​តួនាទី​សំខាន់​របស់​វៀតណាម លើ​ឆាក​អន្តរជាតិ​ជាថ្មី​ម្តងទៀត ។ កិច្ចប្រជុំ Trump-Kim អាច​ផ្តល់​ផលចំណេញ​ដល់​ប្រទេស វៀតណាម​ច្រើន​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​។​​លោក Vu Minh Khong អ្នកវិភាគ​គោលនយោបាយ​នៅ​សាលា គោលនយោបាយ​សាធារណៈ Lee Kuan Yew​នៅ​សិង្ហ​បុរី​បាន​និយាយថា «​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាច​ជំរុញ ឋានៈ​របស់​វៀតណាម នៅក្នុង​សហគមន៍​អន្តរជាតិ ព្រមទាំង​ជួយ​ជំរុញ​ប្រទេស​ឱ្យ​លេចមុខ​លេច​មាត់ ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​ជាដើម​»​។​

​លោក Kim Jong Un ជា​មនុស្ស​ម្នាក់​មិន​ចំណូល​ធ្វើដំណើរ​ឆ្ងាយ និង​មាន​ក្តីបារម្ភ​ខ្ពស់​ពី​សុ​វត្តិភាព​ផ្ទាល់ខ្លួន ។ ចឹ​ង​ទីតាំង​នៃ​ប្រទេស​វៀតណាម នៅ​ជិត​កូរ៉េខាងជើង ហេតុនេះ​ការហោះហើរ​ពី​ទីក្រុង​ព្យុងយ៉ាង នឹង​ប្រើប្រាស់​រយៈពេល​ខ្លី​។ ម្យ៉ាងទៀត​ប្រទេស វៀតណាម ក៏មាន​ស្ថានទូត​អាមេរិក និង​កូរ៉េខាងជើង ដូចគ្នា ដែល​អំណោយផល​ដល់​ដំណើរការ​រៀបចំ​ទុក​មុន​កិច្ច​ជំនួប​កើតឡើង​។​

 រដ្ឋាភិបាល​ទីក្រុង​ហាណូយ ពេញចិត្ត​ក្នុងការ​កសាង​ទំនាក់ទំនង​មិត្ត​ភាពល្អ​ជាមួយ​ប្រទេស​ទាំងពីរ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដែនដី​អ​ព្យា​ក្រឹត្យ​។ បើ​និយាយ​ពី​សន្តិសុខ​ប្រទេស​នេះ ត្រូវបាន​រឹតបន្តឹង​យ៉ាង​យ៉ាង​ប្រុងប្រយ័ត្ន​សូម្បី​ក្នុងពេល​ធម្មតា​ក្តី​។ អាជ្ញាធរ​នឹងធ្វើ​ការគ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហ្វូងមនុស្ស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​នឹង​ត្រូវបាន​តាមដាន​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​មនុស្ស​ទូទាំង​សកលលោក​។​

​មិន​ខុសពី​កូរ៉េខាងជើង ប្រទេស​វៀតណាម ធ្លាប់មាន​ភាពរអាក់រអួល​ក្នុង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ដោយសារ​សង្គ្រាម​បង្ហូរឈាម និង​ប្រវត្តិ​ដ៏​ជូរចត់​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ​។ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​នោះ​គឺ រដ្ឋាភិបាល​ក្រុង​ហាណូយ បច្ចុប្បន្ន​បានចាត់ទុក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់ខ្លួន ព្រមទាំង​បាន​រលាស់​ខ្លួន​ចេញពី​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​អាស៊ី និង​ជា​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​ការទូត​ល្អ​បំផុត​។​

​វៀតណាម​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស កូរ៉េខាងជើង​តាំងពី​ឆ្នាំ​១៩៥០​។ កូរ៉េខាងជើង ធ្លាប់បាន​បញ្ជូន​ទ័ព​ជើង​អាកាស​ទៅកាន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។ អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម គឺ​លោក Kim Il Sung ដែលជា​ជីតា​លោក Kim Jong Un នៅ​ឆ្នាំ​១៩៥៨​។ ក្រោយមក​មាន​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ជាច្រើនរូប បាន​មកលេង​ប្រទេស វៀតណាម ចាប់តាំងពី​ពេលនោះ​មក​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Kim ទៅកាន់​ប្រទេស​វៀតណាម​លើក​នេះ អាច​នឹង​ក្លាយជា​ឱកាស​រៀនសូត្រ​ពី​វៀតណាម​ក្នុង​ការស្តា​សេដ្ឋកិច្ច​ក្រោយ​បញ្ចប់សង្គ្រាម​។​លោក Le Hong Hiep អ្នកជំនាញ​វៀតណាម​នៅ​វិទ្យាស្ថាន ISEAS-Yusof ប្រទេស សឹង្ហ​បូរី “​លោក Kim នឹង​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ស្ថានភាព​ប្រទេស​វៀតណាម​ដោយ​ខ្លួនឯង ដែល​អាចជា​ប្រភព​បទពិសោធន៍​ដ៏​ល្អ​នៃ​ការ​បំផុសគំនិត និង​ការឆ្លុះបញ្ចាំង​អំពី​វិធី​ដែល​លោក​អាច​ជ្រើសរើស​ដើម្បី​ជំរុញ​កូរ៉េខាងជើង ឱ្យ​រីកចម្រើន​ទៅមុខ​”​។​

​ប្រទេស​វៀតណាម​ក៏​អាចជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្នកំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែលជា​សម្ព័ន្ធមិត្ត​ជិត​បំផុត របស់​កូរ៉េខាងជើង​។​លោក​ជុន​សុង​វូ​ន (Cheon Seong Whun) អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​វិទ្យាស្ថាន Asan Institute for Policy Studies នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា លោក Trump អាច​ប្រើប្រាស់​ប្រទេស វៀតណាម​ដើម្បី ជា​” សញ្ញា​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង​ថា កូរ៉េខាងជើង មិន​ស្ថិតនៅក្នុង​ដៃ​របស់​ចិន​នោះទេ ម្យ៉ាងទៀត អាមេរិក​ក៏មាន​តុល្យភាព​ឥទ្ធិពល​ដូច​ចិន​នៅក្នុង​តំបន់​នេះ​” ។​

​វ៉ាស៊ីនតោន​ក៏​ចង់បង្ហាញ​ពី​ភាពជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម ក្រោម​ការជំរុញ​ដោយ​លោក​ម៉ៃ​ប៉ម​ពី​អូ​( Mike Pompeo) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុងអំឡុង​លោក​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​វៀតណាម​កាល​ពី​ឆ្នាំមុន បាន​និយាយ​នៅក្នុង​សុន្ទរកថា សំដៅទៅ​មេ​ដី​ក​នាំ​កូរ៉េ​លោក Kim ថា «​ប្រទេស​លោក​អាច​ដើរ​តាមផ្លូវ​នេះ​បាន​។ នេះ​គឺជា​ឱកាស​របស់លោក ប្រសិនបើ​លោក​ចេះ​ចាប់យក​ពេលនេះ​»​។ វា​អាចជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស កូរ៉េខាងជើង​ផងដែរ​៕a us vn1 a vn coruption2