» អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​ » របប​ផ្តាច់ការ​នៅ​ប្រទេស​ស៊ី​រី​ដែលមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​បាន​ដួលរលំ​ហើយ​! » សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅរក​ភី​ផ្សារ​នៅ​ប្រទេស​ចំ​បួន​នៅ​អារ៉ាប់​មួយ​សប្តាហ៍ » ជនជាតិ​ចិន​ម្នាក់ នៅ​ស្រុក​បាទី បាញ់បោះ​សេរី​ទាំង​កណ្ដាលយប់ ចំនួន​៧១​គ្រាប់ » អ្នកសារព័ត៌មាន​ម្នាក់ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្តសៀមរាប បានទទួល​មរណភាព

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1833 នាក់

ម្សិលមិញ 2663 នាក់

សរុប 15674113 នាក់

តុលាការ​វៀតណាម​ផ្តន្ទាទោស​ជនជាតិ​អាមេរិក​ដើមកំណើត​វៀតណាម​ដាក់​គុក​១២​ឆ្នាំ​ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​

 

​វៀតណាម ៖ ជនជាតិ​អាមេរិក ដើមកំណើត​វៀតណាម ម្នាក់​ត្រូវបាន​តុលាការ​វៀតណាម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ១២​ឆ្នាំ ពីបទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កុម្មុយនីស្ដ នៃ​ទីក្រុង​ហាណូយ​។​នេះ​បើតាម​សារព័ត៌មាន US TODAY ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។​a jail us vn 

​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២៥​មិថុនា​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម ទួ​យ​ជែ (Tuoi Tre) បានឱ្យដឹងថា​ការកាត់ទោស លោក ម៉ៃ​ឃើ​ល ង្វៀន (Michael Nguyen) មាន​អាយុ ៥៥​ឆ្នាំ បន្ទាប់ពី​តុលាការ​រកឃើញថា លោក​បាន​ញុះញង់​ឱ្យ​ប្រជាជន​វៀតណាម ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រដ្ឋអំណាច ក៏ដូចជា​វាយប្រហារ​លើ ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​។

គួរ​បញ្ជាក់ថា ក្រៅពី​លោក Michael Nguyen បុរស​វៀតណាម ០២​នាក់​ផ្សេងទៀត​ឈ្មោះ ហ៊ុយ ដុក​ថា​ញ់​ប៊ិ​ញ (Huynh Duc Thanh Binh) អាយុ ២៣​ឆ្នាំ​ក៏ត្រូវ​បាន​តុលាការ​វៀតណាម កាត់ទោស​ដាក់ពន្ធនាគា​រ ១០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ត្រាន ឡុង​ភី (Tran Long Phi) អាយុ ២១​ឆ្នាំ​ដាក់ពន្ធនាគារ ០៨​ឆ្នាំ​ផងដែរ​ពីបទ​ប៉ុនប៉ង​ផ្ដួល រំលំ​រដ្ឋាភិបាល​វៀតណាម​ដូចគ្នា​។ ពួកគេ​ទាំងនេះ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​កាលពី ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ហូជីមិញ​។​

លោក Nguyen Van Tam មេធាវី​ការពារ​ក្តី ថ្លែងថា សេចក្តីសម្រេច​របស់​តុលាការ​ចោទប្រកាន់​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​។ លោក​ថា តុលាការ​មិនមាន​ភស្តុតាង​បញ្ជាក់ថា កូនក្តី​របស់លោក​ដាក់​ពង្រាយ​គ្រាប់បែក​នោះទេ​។ ទោះយ៉ាងណា​មេធាវី​រូបនេះ មិនទាន់​ដឹង​ច្បាស់​ថា ត្រូវ​ប្តឹងទៅ​ឧទ្ធរណ៍​ឬ យ៉ាងណា​នោះទេ​។​
​លោក​Michael Phuong Minh Nguyen កើត​នៅ​វៀតណាម ហើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពីក្មេង​។ លោក មានកូន​៤​នាក់ ហើយ​ក្នុងអំឡុង​ធ្វើដំណើរ​ទៅ​វៀតណាម​ក្នុង​លក្ខណៈ​ឯកជន​កាលពី​ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅពេលនោះ​។​

​អ្នកស្រី ហេ​ឡេ​ន ង្វៀន (Helen Nguyen)​ភរិយា​លោក ម៉ៃ​ឃើ​ល ង្វៀន (Michael Nguyen)​បានចាត់ទុក​ការផ្ដន្ទាទោស​ស្វាមី​របស់គាត់​គឺមាន​ន័យ​ស្មើនឹង​រដ្ឋាភិបាល​វៀតណាម បាន​ទះ​សហរដ្ឋអាមេរិក​មួយ​កំផ្លៀង​។​