» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8721 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698892 នាក់

ប្រធាន​សមគម​អ្នកកាសែត​ហុងកុង​ម្នាក់ ត្រូវ​និពន្ធ​នាយក WSJ បណ្តេញ​ចេញពី​តួនាទី ជុំវិញ​បញ្ហា​នៃ​សេរីភាព​សារព័ត៌មាន​

 

​ហុងកុង​, ចិន​៖ ប្រធាន​សមាគម​អ្នកកាសែត​ហុងកុង (HKJA) បាន​និយាយថា នាង​ត្រូវបាន​បណ្តេញចេញ​ដោយ​ព្រឹត្តិប័ត្រ​វ៉​ល​ស្ទ្រី​ត​ជ័​រណ័ល (Wall Street Journal) ឬ​ហៅ​កាត់​ថា WSJ បន្ទាប់ពី​នាង​បដិសេធ​ចំពោះ​ការទាមទារ​របស់​ការី​និពន្ធ​ជាន់ខ្ពស់​នៅ​កាសែត WSJ ដែល​ស្នើឱ្យ​នាង​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អង្គការ និង​បញ្ចប់​ការតស៊ូ​មតិ​ដើម្បី​សេរីភាព​សារព័ត៌មាន ។a jour hong kong 

​កញ្ញា សេ​លី​ណា ឆឹង (Selina Cheng) ដែល​ធ្វើការ​ជា​អ្នកយកព័ត៌មាន នៅក្នុង​ការិយាល័យ​កាសែត​ហុងកុង លើ​វិស័យ​យានយន្ត​របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី​២២ ខែមិថុនា ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ប្រធាន​ថ្មី​របស់​ប្រធាន​សមាគម​អ្នកកាសែត​ហុងកុង ឬ​ហៅ​កាត់​ថា HKJA ស្របពេល​អាជ្ញាធរ​ហុងកុង កំពុងតែ​បង្កើន​សម្ពាធ​កាន់តែខ្លាំង​លើ​អ្នកកាសែត ក្រោម​ការបង្ក្រាប​ជុំវិញ​ច្បាប់​សន្តិសុខ​ថ្មី រួមមាន​ទាំង​ការឃាត់ខ្លួន​អ្នកសារព័ត៌មាន និង​បិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​ជាដើម ។

​កញ្ញា​ឆឹង (Cheng) បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា អ្នកគ្រប់គ្រង​របស់​នា​ង​នៅ​ចក្រភព​អង់គ្លេស បាន​ណែនាំ​ឱ្យ​នាង ដកខ្លួន​ចេញពី​ការបោះឆ្នោត ប៉ុន្តែ​នាង​បាន​បដិសេធ ។​កញ្ញា​ឆឹង បានលើកឡើង​ជា​បន្តថា នា​ថ្ងៃ​ពុធ​សប្តាហ៍​នេះ និពន្ធ​នាយក​ព័ត៌មាន​អន្តរជាតិ​របស់​ព្រឹត្តិប័ត្រ WSJ លោក ហ្គោ​ដុន ហ្វ៊ែ​រ​ក្លុះ (Gordon Fairclough) បាន​បញ្ឈប់​តួនាទី​របស់​នាង​ដោយផ្ទាល់ នៅក្នុង​ទីក្រុង​ហុងកុង ដោយ​លើកឡើងថា ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ឡើងវិញ​។ ជុំវិញ​រឿងនេះ លោក ហ្វ៊ែ​រ​ក្លុះ (Fairclough) មិនទាន់បាន​ចេញមុខ​ស្រាយ​បំភ្លឺ​ចំពោះ​សំណើសុំ​អត្ថាធិប្បាយ​តាមរយៈ​សារ​អេឡិចត្រូនិក​អ៊ីមែល នៅឡើយ​ទេ ហើយ​ទីភ្នាក់ងារ Reuters ក៏​មិនទាន់​អាច​ស្វែងរក​ហេតុផល​លម្អិត ទាក់ទង​នឹង​ការបណ្តេញ​កញ្ញា​ឆឹង ចេញពី​តួនាទី​ដូចគ្នា ។

​ទន្ទឹមនឹងនេះ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ដូច​ន (Dow Jones) ជា​ក្រុមហ៊ុនមេ​របស់ WSJ បាន​ប្រាប់​ទៅកាន់ Reuters ថា ខ្លួន​បានធ្វើការ​ផ្លាស់ប្តូរ​និយោជិត​មួយចំនួន រួមទាំង​ការសម្រេចចិត្ត​រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឡើងវិញ ប៉ុន្តែ​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​លើ​បុគ្គលិក​ណា​ជាក់លាក់​នោះទេ ៕​ប្រភព​៖ Reuters Connecta jour hong kong1 

​