» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8245 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698416 នាក់

អាមេរិក​ខកចិត្ត​រឿង​ប្រទេស​អ៊ែ​ល​សាល់​វ៉ា​ឌ័​រ​ផ្តាច់​ពី​តៃវ៉ាន់​ទៅរក​ចិន​

 

​បរទេស ៖ កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២០​សីហា ក្រសួង ការបរទេស អាមេរិក​បាន បាន​សម្តែង ការខកចិត្ត​ជាខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់​ប្រទេស អែល​សាវ៉ា​ឌ័​រ ដែល​ផ្តាច់ចំណង​ការទូត​តៃវ៉ាន់ បែរ​ទៅទាក់ទង​ជាមួយ​ចិនដីគោក និង​ថា ទីក្រុង​វ៉ា​ស៊ីន តោន កំពុង​ពិចារណា​អំពី​ចំណងមិត្តភាព​របស់ខ្លួន ជាមួយ​អែល​សាវ៉ា​ឌ័​រ​។​a tai van (1) 

​ប្រទេស​អែល​សាវ៉ា​ឌ័​រ គឺជា​ប្រទេស​នៅ​ទ្វីពអាមេរិក​ឡាទីន​ទី​៣​ដែល​ក្នុង រយៈពេល​២​ឆ្នាំកន្លងមក​នេះ​បាន​ផ្លាស់ប្តូរ​ចំណងទាក់ទង​ការទូត​ពី​ទីក្រុង​តៃប៉ិ (​ប្រទេស​តៃវ៉ាន់​)​ទៅរក​ទីក្រុង​ប៉េកាំង​វិញ ដោយ​សំអាងថា ការ​ទាក់ ទាញ​វិនិយោគ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច គឺជា​គោលដៅ​សំខាន់ នៅក្រោយ​ការសម្រេចចិត្ត​នេះ​។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន​បាន​ហៅ​នយោបាយ​ចិនដីគោក​ថា​ជា​នយោបាយ​ដុល្លារ​ដើម្បី​ឯកោ​តៃវ៉ាន់​។​តៃវ៉ាន់​នឹងមិន​អនុវត្តន៍​នយោបាយ​ដុល្លារ​នោះទេ​។​

​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា “​បើទោះជា​យើង​ទទួលស្គាល់ នូវ​សិទ្ធិ​អធិបតេយ្យ​របស់​រាល់​ប្រទេស ក្នុងការ​កំណត់​ចំណង ការទូត របស់ខ្លួន​ក៏ដោយ ក៏​យើង​មានការ​ខកចិត្ត​ជាខ្លាំង ចំពោះ​ការសម្រេចចិត្ត​នេះ ហើយ យើង កំពុងតែ​ពិចារណា​ចំណងមិត្តភាព​របស់​យើង ជាមួយ​ប្រទេស​អែល​សាវ៉ា​ឌ័​រ ក្រោយ​មាន ការសម្រេចចិត្ត​បែបនេះ​” ។​សុម​បញ្ជាក់ថា​ថ្មីៗ​នេះ​លោកស្រី​សៃ​អ៊ី​វ៉ែន​ប្រធានាធិបតី​ប្រទេស​តៃវ៉ាន​បាន​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ដែល​នៅ​ទៅនោះ​អ្នកស្រី​ត្រូវបាន​អាមេរិក​អនុញ្ញាត​ឲ្យ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ​ដេ​ល​ធ្វើ​ឲ្យ​ចិនដីគោក​មិន​សប្បាយចិត្ត​។​

​ទោះបីជា​យ៉ាងណា​នៅ​តំបន់​អាហ្វ្រិក​ប្រទេស​ស្វ​ស៊ី​ឡេ​ន​បានប្រកាសថា​គេ​នឹងមិន​ផ្លាស់ប្តូរ​នយោបាយ​ការទូត​ចោល​ប្រទេស​តៃវ៉ាន់​ទៅរក​ចិនដីគោក​ឡើ​។​ប្រទេស​ចិនដីគោក​បានចាត់ទុក​ប្រទេស​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន​។​តៃវ៉ាន់ បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​បណ្តា​ប្រទេស​ត្រឹម​១៧​ប៉ុណ្ណោះ ដោយ​ភាគច្រើន​គឺជា​ប្រជាជាតិ​តូចៗ និង​មិនសូវ​អភិវឌ្ឍន៍ នៅឯ​តំបន់​អាមេរិក​កណ្តាល​និង​ប៉ាស៊ីហ្វិក​។​a tai van 

​