» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1035 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140217 នាក់

អាមេរិក នឹង​បន្ត​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញខ្លួន ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​អេ​ឡា


​វេណ​ស​ហ្សុ​យ​អេ​ឡា​៖ ក្រសួង​រតនាគារ​អាមេរិក កាលពី​ថ្ងៃទី​២៥ ខែកញ្ញា បាន​ឲ្យ​ដឹងថា​សហរដ្ឋអាមេរិក​កំពុង​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​បន្តទៅទៀត​ទៅលើ​មនុស្ស​ជុំវិញខ្លួន​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ចំនួន​៤​នាក់​ដូចជា លោកស្រី ហ្វ្រ​ល​រ៉េ ភរិយា​របស់លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។a zoela

លោកស្រី ឌែ​ល​ស៊ី រ៉​ទ្រី​ហ្គើ​ស អនុ​ប្រធានាធិបតី​។ លោក ច រ៉​ទ្រី​ហ្គើ​ស រដ្ឋមន្ត្រីក្រសួង​ថាមពល​អគ្គិសនី និង​លោក ប៉ា​ទ្រី​ណូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​វេ​ណេ​ហ្ស៊ុ​អេ​ឡា​។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​រតនាគារ​អាមេរិក បាន​ឲ្យ​ដឹងថា​ទ្រព្យសម្បត្តិ​ឬ​ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​នានា​របស់​អ្នក​ទាំងនោះ​ដែល​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បង្កក​។ អាមេរិក​ក៏​ហាម​ជនជាតិ​របស់ខ្លួន​មិន​ឲ្យ​ធ្វើ​ជំនួញ​ណាមួយ​ជាមួយ​អ្នក​ទាំង​បួន​នាក់​នោះ​ផងដែរ​។​

​តាម​ប្រភព​ខាងលើ ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ្នក​ទាំង​បួន​នាក់​នោះ​មិនបាន​ធ្វើ​ឡើងជា​អចិន្ត្រៃយ៍​នោះទេ​។ ការដាក់ទណ្ឌកម្ម​នេះ​គ្រាន់​ចង់​ឲ្យ​ក្រុមមនុស្ស​ទាំងនោះ​ផ្លាស់ប្តូ​ឥរិយាបថ​របស់ខ្លួន​តែប៉ុណ្ណោះ ពោលគឺ​ចង់​ឲ្យ​ពួកគេ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​វេ​ណេ​ហ្សេ​អ៊ុ​ឡា​ឡើងវិញ​តែប៉ុណ្ណោះ ហើយ​បញ្ឈប់​ការចូលរួម​រួមការ​រំលោភ​សិទ្ធិមនុស្ស ហ៊ាន​និយាយ​រិះគន់​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ហ៊ាន​ចេញមុខ​ប្រឆាំងនឹង​អំពើពុករលួយ​។​

​ទីភ្នាក់ងារ​ព​តិ​មាន​អង់គ្លេស Reuters កាលពី​ម្សិលមិញ​បាន​ផ្សាយ​ថា​៖ បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន និង​ប្រទេស​កាណាដា បានស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឲ្យ​ស៊ើបអង្កេត​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​អេ​ឡា​លើ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ក្នុងការ​ប្រើប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប​ក្រុម​អ្នកនយោបាយ​ដទៃ​។​ប្រធានាធិបតី​របស់​ប្រទេស​ប៉េ​រូ អា​ហ្ស​ង់​ទីន ឈី​លី កូ​ឡុំ​ប៊ី​និង​ប៉ា​រ៉ា​ហ្គា​យ និង​លោក ចា​ស្ទី​ន ទ្រូ​ឌូ​រ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឲ្យ​ស៊ើបអង្កេត​លើ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​អេ​ឡា​។

ក្រុម​អ្នកជំនាញ​បាន​រកឃើញថា រដ្ឋាភិបាល​របស់​វេ​ណេ​ហ្ស៊ុ​អេ​ឡា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​រាប់​ចាប់ពី​ការធ្វើ​ទារុណកម្ម ឃាតកម្ម និង​ការរំលោភ​ឲ្យ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការរំលោភបំពាន​នៃ​ដំណើរការ​ផ្សេងៗ​ទៀត​។​

​ក្រុម​សិ​ទិ្ធ​មនុស្ស​បាន​រកឃើញថា​ក្នុងការ​បង្ក្រាប​ចំនួន​ពីរ​នៅ​ឆ្នាំ ២០១៤ និង ២០១៧ កងកម្លាំង​សន្តិសុខ​វេ​ណេ​ហ្ស៊ុ​អេ​ឡា​បាន​ប្រព្រឹត្ត​ការរំលោភបំពាន​ជា​ប្រព័ន្ធ​ប្រឆាំងនឹង​ការរិះគន់ រួមទាំង​ការធ្វើ​ទារុណកម្ម​និង​ឃុំខ្លួន​មនុស្ស​ជាង ៥៤០០ នាក់ នៅ​ចន្លោះ​ខែមេសា​និង​ខែកក្កដា​ឆ្នាំ 2017 ។​

​សូមបញ្ជាក់ថា​បក្សប្រឆាំង​វេណ​ស​ហ្សុ​យ​អេ​ឡា​និង​សហគម​អន្តរជាតិ មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​នេះ​ទេ ដោយសារតែ​បក្ស​កាន់អំណាច​បាន​ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​ដែលជា​ប្រជាជន​ក្រីក្រ តាមរយៈ​ការផ្ដល់​ជា​ចំណី​និង​វេ​ប្រាក់​ឲ្យ​ពួកគេ​។ ម្យ៉ាងវិញទៀត​គណបក្ស​សហភាព​សង្គមនិយម​វេ​ណេ​ហ្ស៊ុ​អេ​ឡា​របស់​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ប្រើ​ដោយ​សេរី​នូវ​ធនធាន​រដ្ឋ​នៅ​អំឡុងពេល​ឃោសនាបោះឆ្នោត​។​

ប្រទេស​វេ​ណស​ហ្សុ​យ​អេ​ឡា​ជាប្រទេស​សម្បូរ​ប្រេង​តែ ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ​បណ្តាលមកពី​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​ចិន​បាននិងកំពុង​ចាប់យក​ប្រទេស​នេះ​ជា​ចំណាប់ខ្មាំង​តាមរយៈ​ផ្តល​ប្រាក់កម្ចី​យ៉ាងច្រើន​ដោយ​វេ​ណេ​ហ្សុ​យ​អេ​ឡា​ត្រូវ​លក់​ប្រេង​ក្នុង​តម្លៃថោក​ឲ្យ​ប្រទេស​ចិន​៕a venez