» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8595 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698766 នាក់

អូស្ត្រាលី​នឹង​ផ្អាក​ជួល​កំពង់ផែ​៩៩​ឆ្នាំ​ឲ្យ​ទៅ​ប្រទេស​ចិន​ក្នុងពេល​ណូ​វែ​ល​ហ្ស​ឡង់​បង្ហាញ​ពី​ភាពខុសគ្នា​ជាមួយ​ចិន​

 

​អូស្ត្រាលីនូវែលហ្សឡង់​៖​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ពិចារណា ផ្អាក​ជួល​កំពង់ផែ​ពាណិជ្ជកម្ម និង​យោធា​នៅ​តំបន់​ភាគ​ខាងជើង ប្រទេស​អូស្ត្រាលី​ឱ្យទៅ​ចិន​ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ​។​ប្រទេសនូវែលហ្សេឡង់ក៏បង្ហាញពីជំហរមិនស្របជាមួយចិនផងដែរ។a china aus 

​គណៈកម្មការ​សន្តិសុខ​ជាតិ អូស្ត្រាលី បានស្នើ​ដល់​ក្រសួងការពារជាតិ​ប្រទេស​នេះ ពិចារណា​ត្រួតពិនិត្យ​ទៅលើ​កិច្ចព្រមព្រៀង​ជួល​កំពង់ផែ Darwin ឱ្យ​ក្រុមហ៊ុន Landbridge របស់​មហាសេដ្ឋី​ចិន Ye Cheng របស់​ប្រទេស​ចិន ។ ទាក់ទង​បញ្ហា​នេះ​ស្ថានទូត​ចិន​នៅ​អូស្ត្រាលី​មិនទាន់មាន​ប្រតិកម្ម​អ្វី​ជុំវិញ​ហេតុការណ៍​ខាងលើ​នៅឡើយ​ទេ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ក្រុមហ៊ុន Landbridge ជា​ក្រុមហ៊ុន​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការដេញថ្លៃ​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ដំណើរការ​កំពង់ផែរ​នៅ​អូស្ត្រាលី តាម​កិច្ចព្រមព្រៀង​មានតម្លៃ ៣៩០​លាន​ដុល្លារ​។​​កន្លងមក អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ពី​ការខឹង​សម្បា​យ៉ាងខ្លាំង​ដល់​អតីត​នាយករដ្ឋមន្ត្រី Malcolm Turnbull ដែល​មិនបាន​ផ្តល់ដំណឹង​ស្តីពី​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ខាងលើនេះ​។​

​ទំនាក់ទំនង​រវាង​អូស្ត្រាលី នឹង​ចិន កាន់តែ​អាក្រក់​ទៅ ក្រោយពេល​រដ្ឋាភិបាល​ទីក្រុង Canberra ស្នើ​ឲ្យ​ស្រាវជ្រាវ​ពី​ប្រភព​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​យ៉ាងខ្លាំង ដោយបាន​វាយបក​ទៅលើ​វិស័យ​ពាណិជ្ជកម្ម ។​

​ឯ​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​៣​ឧសភា​នេះ​បាន​និយាយថា ការមិនចុះសម្រុង​គ្នា​រវាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន​នោះ កាន់តែ​ពិបាក​ផ្សះផ្សា​នៅពេលដែល​តួនាទី​របស់​ទីក្រុង​ប៉េកាំង​នៅលើ​ពិភពលោក​មានការ​រីក​ចម្រើន និង​ផ្លាស់ប្តូរ​។​មតិ​របស់​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន (Jacinda Ardern) បានធ្វើ​ឡើ​ក្នុង​គ្រា​ដែល​ប្រទេស​នូ​វែ​ល​សេ​ឡង់​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច​ជុំវិញ​ភាពស្ទាក់ស្ទើរ​របស់​នូ​វែ​ល​សេ​ឡង់​ក្នុង​ការរិះគន់​ក្រុង​ប៉េកាំង​។​

​នៅក្នុង​សុន្ទរកថា​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​ធុរកិច្ច​ចិន​នៅក្នុង​ទីក្រុង​អុក​ឡេ​ន (Auckland) លោកស្រី អា​ឌឺ​ន បាន​និយាយថា មានរឿង​ជាច្រើន​ដែល​ប្រទេស​ចិន និង​នូ​វែ​ល​សេ​ឡង់ «​មិន​យល់​ស្របគ្នា ហើយក៏​នឹង​មិនអាច​យល់ស្រប​គ្នា​បាន​» ប៉ុន្តែ​លោកស្រី​បាន​បន្ថែមថា ការមិនចុះសម្រុង​គ្នា​នេះ​មិនអាច​កំណត់​ពី​ទំនាក់ទំនង​របស់​ពួកគេ​បានឡើយ​។​

​លោក រដ្ឋមន្ត្រី​ក្រសួងការបរទេស​នូ​វែ​ល​សេ​ឡង់​កាលពី​ខែ​មុន​បា​និយាយថា ប្រទេស​នូ​វែ​ល​សេ​ឡង់​មិន​ស្រួល​ចិត្ត​ទេ​ក្នុងការ​ពង្រីក​តួនាទី​របស់​ក្រុម​ប្រទេស​សម្ព័ន្ធ Five Eyes ដែល​រួមមាន​អូស្ត្រាលី​, អង់គ្លេស​, កាណាដា​, នូ​វែ​ល​សេ​ឡង់ និង​អាមេរិក​ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម​ពី​លោកខាងលិច​ដែលជា​ដៃគូ​។​
​ប្រទេស​ចិន​ដែល​ទទួល​ការ​នាំចូល​ជិត​មួយ​ភាគបី​នៃ​ការនាំចេញ​សរុប​របស់​នូ​វែ​ល​សេ​ឡង់​នោះ បាន​ចោទប្រកាន់​ក្រុម​ប្រទេស​សម្ព័ន្ធ Five Eyes នេះ​ថា កំពុង​ព្រួត​គ្នា​វាយប្រហារ​មកលើ​ខ្លួន​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ក្រុង​ហុងកុង និង​ការប្រព្រឹត្ត​របស់​ចិន​ទៅលើ​ជនជាតិភាគតិច​មូស្លីម​អ៊ុយ​ហ្គ័​រ (Uyhgur) នៅ​តំបន់​ស៊ីន​ជាំ​ង​៕a china aus1 


​