
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7687 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697858 នាក់
ចិន៖ អំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានលើកឡើងយ៉ាងដូច្នេះថា "ខ្ញុំចង់បញ្ជាក់សារជាថ្មី និងសង្កត់ធ្ងន់ថា តំបន់ថ្មប៉ប្រះទឹកស្យ៊ៀនប៊ីន (Xianbin) គឺជាផ្នែកមួយស្ថិតនៅក្នុងប្រជុំកោះ ណានសា (Nansha) របស់ប្រទេសចិន" ។
ចិនបាននិយាយថា «កាលពីថ្ងៃទី ២៥ ខែសីហា នាវាផ្លូវការរបស់ការិយាល័យជលផល និងធនធានជលផលហ្វីលីពីន បានបំពានចំពោះការប្រឆាំងរបស់ចិន ដោយបានធ្វើសកម្មភាពឈ្លានពានចូលមកកាន់ដែនទឹកនៅជាប់តំបន់ថ្មប៉ប្រះទឹកស្យ៊ៀនប៊ីន (Xianbin) ដែលជាផ្នែកមួយស្ថិតនៅក្នុងប្រជុំកោះណានសា (Nansha) របស់ចិន ហើយភាគីហ្វីលីពីន បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ ជាមួយនឹងចេតនាវាយប្រហារនាវាឆ្មាំសមុទ្រចិន ដែលកំពុងតែអនុវត្តចំពោះប្រតិបត្តិការអនុវត្តច្បាប់ទម្លាប់ និងមានទំនួលខុសត្រូវក្នុងការបង្កាមិនឱ្យមានការប៉ះទង្គិចគ្នាយ៉ាងពេញលេញជាមួយហ្វីលីពីន ឆ្មាំសមុទ្រចិន ក៏បានចាត់វិធានការជាចាំបាច់ ស្របតាមច្បាប់ក្នុងស្រុក និងអន្តរជាតិ» ។
ចិនបានចាត់ទុក"សកម្មភាពរបស់ហ្វីលីពីនខាងលើនេះ ពិតជាបានរំលោភបំពានយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាពរបស់ចិន ព្រមទាំងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង ឬហៅកាត់ថា DOC ក៏ដូចជាគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង"។ នេះហើយ ជាហេតុផលដែលចិន ព្យាយាមជំរុញហ្វីលីពីន «ឱ្យបញ្ឈប់រាល់សកម្មភាពរំលោភបំពាន និងបង្កហេតុ ហើយហ្វីលីពីន ត្រូវតែដកថយនាវាត្រឡប់ចេញទៅវិញជាបន្ទាន់» ។ អ្នកនាំពាក្យចិនប្រកាសថា ប្រទេសចិន នឹងនៅតែបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់របស់ខ្លួន ក្រោមហេតុផលតែមួយ «គឺដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ រួមទាំងផលប្រយោជន៍ដែនសមុទ្រ និងរក្សាភាពថ្លៃថ្នូរចំពោះសេចក្តីប្រកាស DOC» ។
ករណីយ៍ប៉ះទង្គិចគ្នាជាមួយចិននៅក្នុងតំបន់ដែនទឹកដែលមានជម្លោះក្នុងឈូងសមុទ្រចិនភាគខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទីក្រុងម៉ានីលបានលើកឡើងថា វាជាដំណើរបេសកកម្មក្នុងការផ្គត់ផ្គង់ឡើងវិញចំពោះក្រុមប្រជានេសាទរបស់ខ្លួននៅក្នុងតំបន់នោះ ហើយក៏ជាការប្រឈមមុខដាក់គ្នាចុងក្រោយបង្អស់ទាំងនៅលើផ្ទៃសាគរ និងដែនអាកាសនៅក្នុងតំបន់ច្រកទ្វារដែនទឹកយុទ្ធសាស្ត្រផងដែរ។
បើផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរំលេចឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍ប្រឈមមុខដាក់គ្នា បានក្លាយទៅជាស្រមោលមួយលុបលើ ការប្រឹងប្រែងរវាងប្រជាជាតិទាំងពីរដើម្បីកសាងឡើងវិញនូវទំនុកចិត្ត និងភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងជម្លោះដែនទឹករវាងប្រជាជាតិទាំងពីរ។
ប្រទេសហ្វីលីពីនចោទប្រកាន់ប្រទេសចិនពីបទបង្កឱ្យមានគ្រោះថ្នាក់ និងភាពគឃ្លើនដើម្បីរាំងខ្ទប់ដល់ដំណើរបេសកកម្មផ្គត់ផ្គង់ទៅលើប្រជាជាតិនេសាទហ្វីលីពីន ខណៈដែលឆ្មាំសមុទ្រចិនឯណោះវិញបាននិយាយថា ខ្លួនមានវិធានការណ៍ដើម្បីត្រួតត្រាប្រឆាំងទៅនឹងការចូលមកខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅក្បែរកោះ សាប៊ីណា សូល(Sabina Shoal) ដែលក្រុមការងារតំបន់ឈូងសមុទ្រចិនភាគខាងត្បូងភាគីហ្វីលីពីនបានលើកឡើងបញ្ជាក់ថា នាវាចិនបានប្រើប្រាស់កាណុងបាញ់ទឹកជំទាស់ទៅនឹងនាវារបស់ការិយាល័យនេសាទហ្វីលីពីនដែលដឹកជញ្ជូនស្បៀងអាហារ និងប្រេងឥន្ធនៈ រួមទាំងថ្នាំសង្កូវដើម្បីផ្គត់ផ្គង់ប្រជានេសាទហ្វីលីពីន។
គួររំលឹកដែរថា ប្រទេសចិនធ្លាប់បានអះអាងភាពជាកម្មសិទ្ធិស្ទើរតែទាំងស្រុងទៅហើយនៅក្នុងតំបន់ឈូងសមុទ្រចិនភាគខាងត្បូង ខណៈដែលប្រទេសដទៃទៀតក៏បានអះអាងនូវភាពជាកម្មសិទ្ធិផងដែរ រួមមានហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងប្រទេសប្រ៊ុយណេ។
នៅក្នុងជំនួបមួយកំរិតខ្ពស់មួយកាលពីខែកន្លងទៅ ប្រទេសហ្វីលីពីន និងចិនបានឯកភាពគ្នាលើការកសាងនូវទំនុកចិត្ត និងភាពជឿជាក់គ្នាឡើងវិញដើម្បីគ្រប់គ្រងជម្លោះដែនទឹករវាងភាគីទាំងពីរ។ ប៉ុន្តែមួយរយៈពេលកន្លងមកនេះ ទីក្រុងម៉ានីលបានអំពាវនាវដ៏ទទូចម្តងហើយម្តងទៀតទៅលើទីក្រុងប៉េកាំងថា សូមឱ្យបញ្ឈប់នូវការបង្កហេតុ ដែលធ្វើឱ្យមានអស្ថេរភាពសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់។
សម្រាប់ ក្រសួងការបរទេសចិនវិញ បានស្តីបន្ទោសហ្វីលីពីន ចំពោះការប៉ះទង្គិចគ្នាជាមួយនាវាឆ្មាំសមុទ្រចិន ស្ថិតនៅឯតំបន់ដែនទឹកដែលកំពុងតែមានជម្លោះ ដោយចិន បានបង្ហាញការមិនពេញចិត្តទាល់តែសោះ ចំពោះសកម្មភាពរបស់ឆ្មាំសមុទ្រហ្វីលីពីន បើទោះបីជាភាគីចិន "ព្យាយាមទប់ស្កាត់" ម្តងហើយម្តងទៀតក៏ដោយ ។