» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 834 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299754 នាក់

ប្រទេស​អាល្លឺម៉ង់​បញ្ចប់​ការបោះឆ្នោត​តែ​លទ្ធផល​នឹង​អូសបន្លាយ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​!

 

​ប្រទេស​អាល្លឺម៉ង់​៖ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​សកល នៅ​ប្រទេស​អាល្លឺម៉ង់ បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ SPD គឺជា​អ្នក​ដែល​ទទួលបាន​អាសនៈ​ច្រើនជាងគេ​។ សារព័ត៌មាន CNN នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​តាម​សេចក្តីប្រកាស​របស់ អាជ្ញាធរ​ត្រួតពិនិត្យ​ការបោះឆ្នោត​របស់​អាល្លឺម៉ង់ គណបក្ស SPD ទទួលបាន​ជ័យជម្នះ​ប្រផិតប្រផើយ​តែប៉ុណ្ណោះ លើ​គណបក្ស​អភិរក្សនិយម CDU/CSU របស់​អធិការបតី​អាល្លឺម៉ង់​ចាំផ្ទះ លោកស្រី អាន់​ជែ​ឡា មើ​គែល (Angela Merkel) ក្នុងការ​បោះឆ្នោត​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​។​a alemahn3 

​ក្នុងនោះ គណបក្ស SPD ឈ្នះ​បាន​សំឡេងគាំទ្រ​២៥.៧​ភាគរយ បន្ទាប់មក​គណបក្ស CDU/CSU របស់លោក​ស្រី​អង់​ហ្កេ​ឡា មែរ​កិល​ទទួលបាន ២៤.​​១​ភាគរយ ខណៈ​គណបក្ស​បៃតង ទទួលបាន​១៤.៨​ភាគរយ​បន្ទាប់មកទៀត គឺ​បក្ស​ស្តាំនិយម FPD បាន​សំឡេងឆ្នោត ១១.៥%​។​សម្រាប់​គណបក្ស​អភិរក្សនិយម CDU-CSU របស់លោក​ស្រី មែរ​កិល ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រមាណ​៣​អាណត្តិ​មកនេះ គឺ​វា​ជា​បរាជ័យ​ធ្ងន់​ណាស់ នៅ​លើក​នេះ ព្រោះថា​កន្លងមក បក្ស​នេះ មិនដែល​បាន​សំឡេងឆ្នោត ក្រោម​៣០%​ទេ​។​

សម្រាប់​ការបោះឆ្នោត​នេះ​លទ្ធផល បិទ​បញ្ចប់​សម័យកាល​កាន់អំណាច ១៦​ឆ្នាំ​របស់​លោកស្រី អាន់​ជែ​ឡា មើ​គែល ដែលជា​មេដឹកនាំ​កាន់អំណាច​បានយូរ​បំផុត​មួយ​នៅ​អឺរ៉ុប​សម្រេច​មិន​ឈរឈ្មោះ​ជា​អធិការបតី ក្នុងការ​បោះឆ្នោត​លើក​នេះឡើយ​។ ទោះជា​យ៉ាងណា​បុគ្គល​ដែល​ត្រូវ​ឡើង​ធ្វើជា​អធិការបតី​អាល្លឺម៉ង់​ថ្មី នឹងមិន​ទាន់​អាច​កំណត់​ច្បាស់​ទេ ទាល់តែ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមចម្រុះ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល ត្រូវ​ចរចា​បង្កើតឡើង​ដែល​អាច​ចំណាយពេល​រាប់​សប្តាហ៍ ឬ​រហូតដល់​រាប់​ខែ ទើប​សម្រេច​ទៅបាន​។ តួយ៉ាង​បន្ទាប់ពី​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​លោកស្រី មើ​គែល កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ទម្រាំ​តែ​បង្កើត​រដ្ឋាភិបាល​បាន គឺ​ចំណាយ​ពេល់ទៅដល់​ជាង​៥​ខែ​។​

គ្មាន​អ្វីមួយ​កំណត់​​ថា ទាល់តែ​បក្ស​ដែលមាន​សំឡេងឆ្នោត ច្រើនជាងគេ បាន​អាច​ចរចា​បង្កើត​រដ្ឋាភិបាល​បាន​នោះទេ​។ មានន័យថា គណបក្ស​បាន​សំឡេងឆ្នោត​លំដាប់​ទី​២ ក៏​អាច​ទៅ​ចរចា ជាមួយ​គណបក្ស​ផ្សេងទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែរ​។ អ្វីដែល​សំខាន់ គឺ​ធ្វើ​យ៉ាងម៉េច ឲ្យ​តែ​បាន​សម្លេង​ភាគច្រើន ៥០% + ១ នៅក្នុង​សភា Bundestag ដើម្បី​អាចឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​។ បើ​យើង​ក្រឡេក​លើ​លទ្ធផល​សំឡេងឆ្នោត គឺ​គណបក្ស​ដែល​នាំមុខ លំដាប់​ទី​១ និង​ទី​២ អាច​ទៅ​ផ្គុំ​ជាមួយ គណបក្ស​លំដាប់​ទី ៣ និង ទី​៤ បាន​ដូចគ្នា ដើម្បី​អាច​បាន​សំឡេងឆ្នោត​ភាគច្រើន​។​

​លោក Olaf Scholz បេក្ខជន​អធិការបតី របស់​គណបក្ស SPD បាន​អះអាង​នៅ​ព្រឹក​មិញ​នេះ ថា​គណបក្ស​លោក​នឹង​ដឹកនាំ ការចរចា​ជាមួយ​គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​បៃតង បរិស្ថាន​និយម និង​បក្ស​ស្តាំនិយម FPD ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​។ លោក​អះអាងថា ប្រជាជន​អាល្លឺម៉ង់ បាន​បោះឆ្នោត​ជូន​បក្ស​លោក ច្រើនជាងគេ ដូច្នេះ​គឺ​គណបក្ស​លោក ដែល​នឹង​គួរតែ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។​

​លោក Armin Laschet បេក្ខជន​អធិការបតី របស់​គណបក្ស​អភិរក្សនិយម CDU-CSU ដែល​នៅ​លំដាប់​ទី​២​នោះ ក៏បាន​អះអាង​ដែរ ថា​លោក​នឹង​បើក​ការចរចា ជាមួយ​គណបក្ស​២​ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​។ សម្រាប់​ពេលនេះ គឺ​ក្រសែរ​ភ្នែក​គ្រប់គ្នា កំពុងតែ​សម្លឹង​ទៅកាន់ គណបក្ស​បៃតង បរិស្ថាន​និយម និង​គណបក្ស​ស្តាំនិយម FPD​។ តើ​បក្ស​ទាំង​២​នេះ នឹង​រើសយក គណបក្ស​ណា រវាង បក្ស​កណ្តាល​និយម និង​បក្ស​អភិរក្សនិយម ដើម្បី​ធ្វើ​រដ្ឋាភិបាលចម្រុះ​។ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​នយោបាយ​អាល្លឺម៉ង់ ដែល​រដ្ឋាភិបាលចម្រុះ នឹងត្រូវ​ផ្គុំ​ឡើងដល់​ទៅ​៣​បក្ស​។​

​មានន័យថា ការចរចា​គ្នា អាច​នឹង​ប្រើពេល​យូរ​ច្រើន​ខែ មុននឹង​អាល្លឺម៉ង់ មាន​រដ្ឋាភិបាល​ថ្មី ដែល​វា​នឹងធ្វើ​ឲ្យ​ការងារ​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់ ត្រូវ​រាំងស្ទះ​។ ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិច្ច​ការដឹកនាំ​សហភាព​អឺរ៉ុប​ដែរ ព្រោះថា​ក្នុងអំឡុងពេល​មិនទាន់មាន​អធិការបតី​ថ្មី លោកស្រី​អង់​ហ្កេ​ឡា មែរ​កិល អាច​បន្ត​ធ្វើជា​អធិការបតី​មែន តែ​លោកស្រី​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ធំដុំ​ទេ គឺ​រងចាំ​ទុក​ភារកិច្ច​ទៅ​រដ្ឋាភិបាល​ថ្មី​៕a alemahn a alemahn1