» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10208 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700379 នាក់

កិច្ចប្រជុំ​កំពូល G7 នឹង​កិច្ចប្រជុំ​ចិន​-​អាស៊ី​កណ្តាល​ធ្ងន់​ក​រុស្ស៊ី​

​ប្រទេស​ចិន​៖ កិច្ចប្រជុំ​កំពូល​ពីរ​គឺ​កិច្ចប្រជុំ​បរទេស​អ្នកមាន​ទាំង​៧( G7 )​នៅ​ប្រទេស​ជប៉ុន​និង​កិច្ចប្រជុំ​កំពូល​ចិន​និង​ប្រទេស​អាស៊ី​កណ្តាល​(​អតីត​សមាជិក​សហភាពសូវៀត​) បាន​ធ្វើឡើង​ទន្ទឹម ជាមួយគ្នា ដែល​ឆ្លុះបញ្ចាំង​ពី​ការប្រយុទ្ធ​គ្នា​យ៉ាង​ឆាប់រហ័ស​ដើម្បី​ឥទ្ធិពល​រវាង​ទីក្រុង​ប៉េកាំង នឹង​ទីក្រុង​វ៉ាស៊ីនតោន​។​a china asia cetral 

​កិច្ចប្រជុំ​កំពូល​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ដែលជា​ប្រទេស​ជិតស្និត​ជាមួយ​រុស្ស៊ី​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេសជិតខាង​ទាំងនេះ​។​សម្រាប់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មកពី​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន (G7) បានរៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​ជប៉ុន ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​រួមមួយ​សម្រាប់​ទប់ទល់​ជាមួយ​រុស្ស៊ី​ដែល​កំពុង​ឈ្លា​ន​ពា​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដូចជា​ការរីកចម្រើន​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ដឹកនាំ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​កិច្ចប្រជុំ​កំពូល​ពីរ​ធ្វើ​ក្នុងពេល​តែមួយ កិច្ចប្រជុំ​កំពូល​អាស៊ី​កណ្តាល​ចិន ដោយមាន​ការចូលរួម​ពី​កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន តាជី​គី​ស្ថាន តូ​មិន​នី​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន​ដែល​ធ្លាប់ជា​ព្រ​ទេស​សមាជិក​អតីត​សហភាពសូវៀត​និង​បច្ចុប្ប្ន​សម្ព​ន័​មិត្ត​ក្រុង​មូ​ស្គូ​លោកពូ​ទីន​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨ និង​១៩ ឧសភា នៅ​ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី (​ប្រទេស​ចិន​) ។​​សេចក្តីថ្លែងការណ៍​រួម​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​បាន​សង្កត់ធ្ងន់​លើ​ប្រសិទ្ធភាព​និង​ភាពទូលំទូលាយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​នានា​។ ប្រទេស​ទាំង​៦​បាន​ព្រមព្រៀងគ្នា​ក្នុង​ការកសាង​សហគមន៍​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​អនាគត​រួមគ្នា​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​។​

​យោងតាម​សេចក្តីថ្លែងការណ៍ បណ្តា​ប្រទេស​បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើន​ពាណិជ្ជកម្ម បង្កើន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សហប្រតិបត្តិការ​ថាមពល​កកើត​ឡើងវិញ និង​កោតសរសើរ​រួមគ្នា​ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) ក៏ដូចជា​យល់ព្រម​សម្របសម្រួល​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដែល​ត្រូវ​នឹង BRI ។​​សេចក្តីថ្លែងការណ៍​បានសរសេរថា “​ភាគី​បាន​សង្កត់ធ្ងន់ថា​លទ្ធិប្រជាធិបតេយ្យ​គឺជា​គោលដៅ និង​តម្លៃ​រួម​របស់​មនុស្សជាតិ​… ការជ្រើសរើស​ផ្លូវ​អភិវឌ្ឍន៍​និង​របៀប​នៃ​អភិបាលកិច្ច គឺជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ និង​គ្មាន​ការជ្រៀតជ្រែក​”​។​ប្រកា​រេះ​ចង់​ឬ​មិន​ចង់​បង្ហាញថា​ចិន​បាន​លោ​កដៃ​អូស​ប្រទេស​ទាំ​ងេះ​ចេញពី​អាណានិគម​រុស្ស៊ី​។​

​គួរ​កត់សម្គាល់ថា សន្និសីទ​នេះ​បាន​ធ្វើឡើង​ស្ទើរតែ​ក្នុងពេល​តែមួយ​ជាមួយនឹង​កិច្ចប្រជុំ​កំពូល G7 ដោយមាន​ការចូលរួម​ពី​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំង 7 នៅលើ​ពិភពលោក​គឺ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អុ​ី​តា​លី ជប៉ុន កាណាដា និង​សហរដ្ឋអាមេរិក​។ តំណាង​សហភាព​អឺរ៉ុប (EU) ដែលមាន​រយៈពេល​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ឧសភា នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (​ប្រទេស​ជប៉ុន​)​។​និយាយ​ជារួម​កិច្ចប្រជុំ​នេះ​វា​ជាការ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​តែ​បណ្តា​ប្រទេស​ឧស្សាហកម្ម​ទាំង​៧​មិ​សូវ​មាន​បញ្ហា​ប៉ុន្មាន​ទេ​។​តែ​សម្រាប់​រុស្ស៊ី​វិញ​គឺ​ធ្ងន់ធ្ង​ដោយសារ​ចិន​បាន​ទៅ​ចូក​ស្មៅ​ក្រោម​ជើង​ក្នុងពេលដែល​ប្រទេស​ហ្ស​៧​មាន​អាមេរិក​នាំមុខ​ព្រួត​ដៃ​គ្នា​ដាក់​គំនៀប​កាន់តែខ្លាំង​លើ​ប្រទេស​រុស្ស៊ី​ផងដែរ​៕a china asia central1 

​