» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2187 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943284 នាក់

តៃវ៉ាន​ព្រួយបារម្ភ​ថា​ចិន​នឹង​ប្រើ​ប្រព​ន្ធ័​អេឡិចត្រូនិក​ធ្វើ​ឲ្យ​គាំង​បណ្តាញ​ការពារ​អាកាស​របសខ្លួន​

 

​ចិនតៃវ៉ាន់​៖​កងកម្លាំងប្រដាប់អាវុធ​ចិនដីគោក​អាចធ្វើឱ្យ​គាំង​ប្រព័ន្ធ​ការពារ​អាកាស​របស់​តៃវ៉ាន់​និង​អាច​ត្រួតពិនិត្យ​យ៉ាង​ពេញលេញ​នូវ​រាល់​បំលាស់​ទី​របស់​យោធា​ប្រទេស​នេះ ដោយ​ផ្តល់នូវ​ការវាយតម្លៃ​យ៉ាងច្បាស់​អំពី​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ប្រទេស​យក្ស​ជិតខាង​របស់ខ្លួន​។​នេះ​បើតាម​ទីភ្នាក់ងារ​ពត៍​មាន​រ៉​យ​ទ​រ័​។​a tai van2 

​ក្រសួង​យោធា​របស់​កោះ​តៃវ៉ាន់​បាន​និយាយថា​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្កើន​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​ដែល​ខ្លួន ដែល​បង្ហា្ញថា​មិនដែល​បោះបង់ចោល​នូវ​ការប្រើ​កម្លាំង​ដើម្បី​នាំយក​កោះ​ប្រជាធិបតេយ្យ​នេះ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​នោះឡើយ​ក្នុងករណី​ចាំបាច់​ធ្វើ​ដូច្នេះ​។​
​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ទៅកាន់​សភា​ស្តីពី​យោធា​ចិន ដែល​ច្បាប់​ថតចម្លង​មួយ​ត្រូវបាន​ពិនិត្យមើល​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ក្រសួង​យោធា​តៃវ៉ាន់​បានបង្ហាញ​នូវ​ទស្សនៈ​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​ជាង​អ្វីដែល​ខ្លួន​បាន​មើលឃើញ​កាលពី​ឆ្នាំមុន នៅពេលដែល​របាយការណ៍​នេះ​និយាយថា ចិន​នៅ​ខ្វះ​តែ​សមត្ថភាព​វាយលុក​ពេញទំហឹង​លើ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​។

ចិន​អាច​ចាប់ផ្តើម​នូវ​អ្វីដែល​ខ្លួន​ហៅថា “​ការវាយប្រហារ​តាម​អេឡិចត្រូនិក​ទន់​និង​រឹង​”​រួមទាំង​ការបិទ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ផ្នែក​ខាងលិច​នៃ​កម្រង​កោះ​ទីមួយ ពោលគឺ​បណ្តា​កោះ​ដែល​រត់​ពី​ប្រជុំ​កោះ​ជប៉ុន​ឆ្លងកាត់​កោះ​តៃវ៉ាន់​រហូតដល់​ហ្វីលីពីន​។​ចិន​អាច​រួមបញ្ចូល​គ្នា​ជាមួយ​កងទ័ព​អ៊ី​ន​ធឺ​ណេ​ត​ដើម្បី​បើក​ការវាយប្រហារ​តាម​ខ្សែ​និង​ឥត​ខ្សែ​ប្រឆាំងនឹង​អ៊ី​ន​ធឺ​ណេ​ត​សកល ដែល​ដំបូង​នឹងធ្វើ​ឱ្យ​គាំង​នូវ “​ប្រព័ន្ធ​ការពារ​អាកាស ទីបញ្ជាការ​សមុទ្រ និង​សមត្ថភាព​ប្រព័ន្ធ​ប្រឆាំង​ការ​វាយបក ដែល​បង្ហាញ​ពី​ការគំរាមកំហែង​យ៉ាង​ធំ​ដល់​យើង​”​។​

​ក្រសួង​កាត​រពារ​ជាតិ​តៃវ៉ាន់​បាន​បន្ថែមថា​ចិន​ក៏បាន​ពង្រឹងសមត្ថភាព​ឈ្លបយកការណ៍​របស់ខ្លួន​ផងដែរ​ដោយ​ប្រើ​ប្រព័ន្ធ Beidou ដែលជា​ចម្លើយ​របស់​ចិន​ចំពោះ​ប្រព័ន្ធ GPS​ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាម៉េរិក​។​នេះ​មានន័យថា​ទីក្រុង​ប៉េកាំង​អាច​តាមដាន​រាល់​បំលាស់​ទី​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ជួយ​ដោយ​ការប្រើប្រាស់​ជាប្រចាំ​របស់​ចិន​លើ​យន្តហោះ​ចារកម្ម​ផ្ទាល់ខ្លួន ដ្រូ​ន និង​នាវា​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​៕