» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3537 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668177 នាក់

អេហ្សីបដឹកនាំកិច្ចប្រជុំរកដំណោះស្រាយសង្គ្រារវាងមហាម៉ាសអ៉ីស្រាអែលតែគ្មានបានការអី

​អេ​ហ្ស៊ី​ប​៖ ជំនួប​ថ្នាក់​មេដឹកនាំ​ពិសេស​មួយ​ត្រូវ បាន​ធើ្វ​ឡើង​ក្នុង​ទឹកដី​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រយៈពេល​វែង​សម្រាប់​បញ្ចប់​វិបត្តិ​ជម្លោះ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា កិច្ចប្រជុំ​កំពូល​ទីក្រុង​គែរ ដើម្បី​សន្តិភាព ហើយ​ត្រូវបាន​អំពាវនាវ​ដោយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel-Fattah al-Sisi ឱ្យ​បន្ធូរបន្ថយ​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា បន្ត​បទ​ឈប់​បាញ់ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​អ៊ី​ស្រា​អ៊ែ​ល ដែលមាន​រយៈពេល​យូរ​នៃ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​តាមរយៈ “​ដំណោះស្រាយ​រដ្ឋ​២” ។​a egypa3 

​ប្រទេស​អេ​ហ្ស៊ី​ប បាន​ថ្កោលទោស​ចំពោះ “​អំពើ​ភេរវកម្ម​របស់​ជន​ស៊ីវិល​” និង​បង្ហាញ​ពី​ការភ្ញាក់ផ្អើល​របស់ខ្លួន​ចំពោះ​ការឆ្លើយតប​របស់​ពិភពលោក​ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​តំបន់​ហ្គា​ហ្សា ។ លោក Sisi បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់គាត់​នៅពេល​ធ្វើ​ការបើក​កិច្ចប្រជុំ​កំពូល​នេះ ។​​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​បាន​ច្រានចោល​ការផ្លាស់​ទីលំនៅ​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ទៅកាន់​ទឹកដី​អេ​ហ្ស៊ី​ប ដោយបាន​បញ្ជាក់ថា ការបញ្ចប់​នូវ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន ដោយ​គ្មាន​ដំណោះស្រាយ​ត្រឹមត្រូវ “​នឹងមិន​កើតឡើង​ទេ ហើយនឹង​មិនកើត​ឡើង​ដែលជា​បន្ទុក​របស់​អេ​ហ្ស៊ី​ប​នោះដែរ​” ។​

​កិច្ចពិភាក្សា​នេះ បាន​ធើ្វ​ឡើង​ក្រោម​វត្តមាន​មេដឹកនាំ​សំខាន់ៗ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ប្រមុខ​អង្គការសហប្រជាជាតិ ហើយ​និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ខណៈ​ក្រុម​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់​បាននាំគ្នា​ប្រកាស​ថ្កោលទោស​អ៊ីស្រាអែល​ជុំវិញ​សកម្មភាព​ទម្លាក់​គ្រាប់បែក​ទៅលើ​តំបន់​ហ្គា​ហ្សា​ក្នុង​រយៈពេល​ជាង ២​សប្តាហ៍ ថែមទាំង​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើន​កិច្ចខិតខំ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​ការវាយប្រហារ​របស់ខ្លួន ដើម្បី​បញ្ចៀស​កុំឱ្យ​ជម្លោះ​មួយ​នេះ​កាន់តែ​រីក​រាលដាល​ទៅដល់​បណ្តា​ប្រទេសជិតខាង​។

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel បានលើកឡើង​នៅក្នុង​ឱកាស​ជំនួប​ខាងលើនេះ​ថា វា​គឺជា​ទំនួល​ខុសត្រូវ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការជំរុញ​ដំណោះស្រាយ​ដោយ​ផ្អែកលើ​មាគ៌ា​សន្តិភាព​លើ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​តែ​កិច្ចប្រជុំ​ពិសេស​មួយ​នេះ​មិនមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ក្រុម​មេដឹកនាំ​ប្រទេស​លោកខាងលិច ដូចជា​សហរដ្ឋ​អាម៉េរិក អាឡឺម៉ង់ បារាំង និង​ចក្រភព​អង់គ្លេស ដែល​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​នោះឡើយ ក្រៅតែពី​មន្ត្រី​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ទីក្រុង​គែរ​តែប៉ុណ្ណោះ ដែល​ធើ្វ​ឱ្យ​ការរំពឹង​លើ​សមិទ្ធផល​ដែល​កិច្ចប្រជុំ​អាច​សម្រេច​ទៅបាន គឺមាន​ភាគរយ​តិចតួច​បំផុត ។ លោក Sisi បាន​សង្កត់ធ្ងន់ថា ដំណោះស្រាយ​ដ៏​ទូលំទូលាយ និង​យុត្តិធម៌​ចំពោះ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន ដោយ​ផ្អែកលើ “​ដំណោះស្រាយ​រដ្ឋ​ពីរ​” ត្រូវតែ​ឈានដល់​ការចចារ​គ្នា ។​

​ទាក់ទង​បញ្ហា​នេះដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​តុលា​មេដឹកនាំ​ចិន​លោក Xi Jinping បានធ្វើ​អត្ថាធិប្បាយ​សាធារណៈ​លើកដំបូង​របស់លោក​អំ​ពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ពួក​ហា​ម៉ាស់ ដោយបាន​អំពាវនាវ​ឱ្យមាន​ការឈប់​បាញ់​គ្នា​និង​បាន​ថ្លែង​ជាថ្មីទៀត​អំពី​ការបង្កើត​«​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឯករាជ្យ​មួយ​»​តាមរយៈ​ដំណោះស្រាយ​រដ្ឋ​ពីរ​ជា​«​មធ្យោបាយ​ជា​មូលដ្ឋាន​ដើម្បី​ចាកចេញ​»​ពី​ជម្លោះ​នេះ​។​​លោក Xi បាន​និយាយ​នៅក្នុង​ជំនួប​របស់លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​បលោក Mostafa Madbouly នៅ​ទីក្រុង​ប៉េកាំង​ថា​៖ «​អាទិភាព​ខ្ពស់បំផុត​គឺ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ឱ្យបាន​ឆាប់រហ័ស​តាម​អាច​ធ្វើបាន បញ្ចៀស​កុំឱ្យ​ជម្លោះ​នេះ​រាលដាល​ឬ​គ្រប់គ្រង​មិនបាន​និង​បណ្តាលឱ្យមាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​»​។​

​នៅក្នុងពេល​បើក​កិច្ចប្រជុំ លោក​អគ្គ​លេខ​ធិ​ការ​អង្គការសហប្រជាជាតិ បាន​ថ្លែងថា គ្រប់គ្នា​ត្រូវតែ​ធ្វើ​អ្វី​ម្យ៉ាង​នៅពេលនេះ ដើម្បី​បិទ​បញ្ចប់​សោកនាដកម្ម​នៅ​ហ្សា​ហ្សា ដែលមាន​មនុស្ស​ស្លាប់​ជាង​៤​ពាន់​នាក់​ហើយ ក្នុង​រយៈពេល​២​សប្តាហ៍​មកនេះ​។ ថ្លែង​ក្នុងន័យ​ថ្លឹងថ្លែង​ដោយ​មិន​កាន់ជើង​ខាង​ណា លោក​អង់​តូ​នី​ញ៉ូ ហ្គូ​ត​ទែ​រស៍ បាន​រំលឹក​អំពី​បរិបទ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ប្រមាណ​៦០​ឆ្នាំ​ជាង​មកហើយ ហើយ​ដែល​បញ្ហា​បាន​រីកធំឡើងៗ ដោយសារតែ​អ៊ីស្រាអែល​បាន​ពង្រីក​ការដាក់​អាណានិគម​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​។ តែ​យ៉ាងណាក៏ដោយ ហេតុផល​ទាំងអស់នេះ វា​មិន​អាចម​កលុប​លើ​អំពើ​ដ៏​សាហាវយង់ឃ្នង​របស់​ពួក​អាម៉ាស ដែល​បានធ្វើ​កាលពី​ថ្ងៃទី​៧​តុលា​ឡើយ​។​

​លោក​ម៉ា​សមូដ អាបាស ប្រមុខ​ដឹកនាំ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដែល​បាត់មាត់​ស្ងាត់ឈឹង​២​សប្តាហ៍​មកហើយ​ក្រោយ​ការផ្ទុះ​សង្គ្រាម​នេះ បាន​ឆ្លើយតប​ភ្លាមៗ​នៅក្នុង​អង្គប្រជុំ​ថា ត្រូវតែ​រំលឹក​ប្រាប់​អ៊ីស្រាអែល​ផង ថា​ត្រូវតែ​បិទ​បញ្ច​ក់​ការដាក់​អាណានិគម​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន ហើយ​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ស្មើភាព​គ្នា​ជាមួយ​អ៊ីស្រាអែល​។ ព្រះ​ចៅ​អាប់​ដា​ឡា​ទី​២ របស់​ហ្សកដានី​វិញ បាន​ថ្លែងថា ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ក៏មាន​តម្លៃ​ស្មើ​ជីវិត​ជនជាតិ​អ៊ីស្រាអែល​ដែរ​។​

​បើទោះបី​ភាគី​ចូលរួម​ទាំងអស់ ហាក់​បានបង្ហាញ​ឆន្ទៈ​ដូចគ្នា ក្នុងការ​អំពាវនាវ ឲ្យ​មាន​ឈប់​បាញ់​នៅ​តំបន់​ហ្កា​ហ្សា ដើម្បី​បិទ​បញ្ច​ក់​សោកនាដកម្ម​ស្លាប់​ប្រជាជន​ស៊ី​វី​ល​ប៉ា​ឡេ​ស្ទី​ន តែ​ទីបំផុត គឺ​គ្មាន​សេចក្តីថ្លែងការណ៍​រួមគ្នា នៅក្រោយ​ជំនួប​កំពូល​នេះ​ទេ​។ ផ្អែក​តាម​មន្ត្រី​ទូត​ប្រទេស​អារ៉ាប់ គឺមាន​ចំណុច​ខ្ទាស់​២​ចំណុច ដែល​ក្រុម​ប្រទេស​លោកខាងលិច​បានទាមទា​រ​ត្រូវតែ​សរសេរ​នៅក្នុង​លិខិត​ប្រកាស​រួម​ចុងក្រោយ​។ ចំណុច​ទី​១ គឺ​ក្រុម​ប្រទេស​លោកខាងលិច​បានទាមទា​រថា ត្រូវតែ​សរសេរ​ថ្កោលទោស​ឲ្យ​បាន​ច្បាស់ៗ ទៅលើ​ការវាយប្រហារ​ភេរវកម្ម​ដ៏​សាហាវព្រៃផ្សៃ ដែល​ក្រុម​ហា​ម៉ា​សបាន​ធ្វើទៅ​ជន​ស៊ី​វី​ល​នៅក្នុង​ទឹកដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧​តុលា ដែលមាន​មនុស្ស​ស្លាប់​ទាំងអស់ ១៤០០​នាក់​។ ចំណុច​ទី​២​ដែល​គេ​បានដាក់​កំហិត គឺ​ការប្រកាស​ទាមទារ​ឲ្យ​ក្រុម​ហា​ម៉ាស ត្រូវតែ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ នូវ​ចំណាប់ខ្មាំង​ទាំង​ជាង​២០០​នាក់ ដែល​ក្រុម​នេះ​បាន​ចាប់​យកទៅ​។ ការទាមទារ​ទាំង​២​ចំណុច​នេះ ត្រូវបាន​ក្រុម​ប្រទេស​អារ៉ាប់​បដិសេធ មិន​ព្រម​សរសេរ​នៅក្នុង​លិខិត​ប្រកាស​រួម​ទេ​។​

​ជំនួប​នេះដែរ បាន​ធើ្វ​ឡើង​នៅ​ស្របពេល​អ៊ីស្រាអែល​ត្រៀម​បើក​ប្រតិបត្តិការ​សឹក​ជើងគោក​ចូលទៅក្នុង​តំបន់​ហ្គា​ហ្សា បន្ទាប់ពី​បាន​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​គោលដៅ​សង្ស័យ​ជាច្រើន​កន្លែង​របស់​ក្រុម​ហា​ម៉ាស ដែល​បានសម្លាប់​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ជាង ៤០០០​នាក់ ។​​នៅ​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ ទី​២២​តុលា កងទ័ព​អ៊ីស្រាអែល បាន​សំរុក​បាញ់​ប្លោង​គ្រាប់​យ៉ាងច្រើន ទៅលើ​តំបន់​ហ្កា​ហ្សា​ដើម្បី​កាត់ផ្តាច់​ផ្លូវ និង​បង្ក​ការលំបាក​ដល់​ក្រុម​ហា​ម៉ាស​។

​ក្រុម​អាម៉ាស​ដែល​គ្រប់គ្រង​តំបន់​ហ្កា​ហ្សា បាន​អះអាងថា យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​បន្ថែមទៀត ចំនួន​៨០​នាក់ ដោយ​ការវាយប្រហារ​ទម្លាក់​គ្រាប់​ដ៏​ច្រើនសន្ធឹក​របស់​អ៊ីស្រាអែល ក្នុង​វេលាយប់​ថ្ងៃ​សៅរ៍​ឈានចូល​ថ្ងៃអាទិត្យ​។ យោងតាម​ប្រភពពី​អ្នករាយការណ៍​ព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​ហ្កា​ហ្សា​វិញ បាន​ឲ្យ​ដឹងថា គេ​ឃើញ​មាន​មី​ស៊ី​ល​បាន​វាយប្រហារ​នៅ​ចំណុច រ៉ា​ហ្វា ភាគខាងត្បូង​ហ្កា​ហ្សា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​អេ​ហ្ស៊ី​ប​។ ចំណែក​ទីក្រុង​ហ្កា​ហ្សា​ស៊ី​ធី ដែល​ស្ថិតនៅ​ខាងជើង​ឯនេះ ក៏​គេ​បានឃើញ​ផ្សែងខ្មៅ​សន្ធោសន្ធៅ​ដែរ ក្នុង​វេលាយប់​។​

​កាលពី​ថ្ងៃ​សៅរ៍ លោក Daniel Hagari អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល បានបញ្ជាក់​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃនេះ​ទៅ​គឺ​អ៊ីស្រាអែល និង​បន្ថែម​ការវាយប្រហារ ទៅលើ​តំបន់​ហ្កា​ហ្សា​។ កម្មវត្ថុ​នៃ​ការបន្ថែម​ការវាយប្រហា​រ​នេះ គឺ​ដើម្បី​បង្ក្រាប​កម្លាំង​របស់​ក្រុម​ហា​ម៉ាស​ឲ្យ​ទន់ខ្សោយ ហើយ​កាត់បន្ថយ​ហានិភ័យ​ប្រឈម មកលើ​កងទ័ព​អ៊ីស្រាអែល នៅក្នុង​ដំណាក់កាល​បន្ទា​ប់​នៃ​សង្គ្រាម​នេះ​។​​ទោះជា​យ៉ាងណា មិនទាន់មាន​បញ្ជាក់​ផ្លូវការ​ពី​ក្រសួងការពារជាតិ​អ៊ីស្រាអែល​ទេ ថា​ដំណាក់កាល​បន្ទាប់​គឺជា​អ្វី​។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការ​កងទ័ព​អ៊ីស្រាអែល​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា កងទ័ព​អ៊ីស្រាអែល​នឹង​ចូលទៅក្នុង​ហ្កា​ហ្សា ក្នុង​ក្របខណ្ឌ​កម្មវត្ថុ​បេសកកម្ម ដែល​សំដៅ​កំទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួក​ភេរវកម្ម​ហា​ម៉ាស ហើយ​កងទ័ព​អ៊ីស្រាអែល​នឹងធ្វើ​ប្រតិបត្តិការ​នេះ ប្រកបដោយ​ភាព​ជំនាញ​បំផុត​។​

​ក្រៅពី​សមរភូមិ​ហ្កា​ហ្សា នៅ​ភាគ​ខាងជើង​អ៊ីស្រាអែល​ឯណោះ កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​គ្រាប់​ឆ្លងឆ្លើយ​ជាមួយ​ក្រុម​ហេ​បូ​ឡា​លី​បង់ ដែលជា​កូនចៅ​របស់​អ៊ីរ៉ង់​។ អ៊ីស្រាអែល​បាន​ជម្លៀស​ប្រជាជន​ខ្លួន ចេញពី​តំបន់​ក្បែរ​ព្រំដែន ដើម្បី​បង្ការ​គ្រោះ​ថា្នក់ ក្នុងករណី​ក្រុម​ហេស​បូ​ឡា​បើក​ការប្រយុទ្ធ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដែរ បើតាម​ប្រភពពី​បណ្តាញ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី គឺ​កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​ព្រលានយន្តហោះ​ក្រុង​ដា​ម៉ាស និង​ព្រលាន​នៅ​ក្រុង​អា​ឡេ​ប បង្ក​ការខូចខាត​យ៉ាងដំណំ និង​ត្រូវ​បិទ​ដំណើរការ​បណ្តោះអាសន្ន​។ តាម​ការសង្ស័យ អ៊ីស្រាអែល​អាច​វាយប្រហា​រ​ដើម្បី​បិទផ្លូវ កុំ​ឲ្យ​មានការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​អ៊ីរ៉ង់​។

​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក Lloyd Austin បានចេញ​លិខិត​ប្រកាស​មួយ ដោយបាន​បញ្ជាក់ថា កងទ័ព​អាមេរិក​នឹង​ចាប់ផ្តើម​ត្រៀមកម្លាំង ព្រមទាំង​គ្រឿង​សព្វាវុធ នៅ​តំបន់​ដើម​បូព៌ា ដោយសារតែ​សង្កេតឃើញ អំពី​សកម្មភាព​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើង របស់​អ៊ីរ៉ង់ និង​បក្សពួក​។ យោងតាម​លិខិត​នេះ អាមេរិក​នឹងដាក់​ពង្រាយ ប្រព័ន្ធ​ខែល​មី​ស៊ី​ល​ការពារ​ផ្លូវអាកាស កំពស់​ខ្ពស់ THAAD ព្រមទាំង​ប្រព័ន្ធ​មី​ស៊ី​ល Patriot នៅក្នុង​តំបន់​នេះ​។ បន្ថែម​ពីនេះ អាមេរិក​នឹង​បញ្ជូន​កម្លាំង​ទ័ព​ទៅ​បន្ថែម ដើម្បី​ត្រៀម និង​បង្កើន​សមត្ថភាព​ប្រតិកម្ម​ឲ្យ​បាន​ខ្ពស់ និង​ឆាប់​រហ​ស័​បំផុត ក្នុងករណី​ចាំបាច់​។​

ប្រភពព័ត៌មាន​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២២​តុលា​បាន​ឲ្យ​ដឹងថា ច្រក​រ៉ា​ហ្វា ដែល​បាន​បើក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ស្បៀង​ចូល​ចំនួន​២០​គ្រឿង​នោះ បាន​បិទ​ជិតឈឹង​ទៅវិញ​ហើយ​។ ជំនួយ​មនុស្សធម៌​ក្នុង​រថយន្ត​ដឹក​ទាំង​២០​គ្រឿង ដែល​បាន​ចូល​ហ្កា​ហ្សា​កាលពី​ម្សិលមិញ​នេះ គឺមាន​ទំហំ​ត្រឹមតែ​៤%​ប៉ុណ្ណោះ នៃ​ការ​នាំចូល​ទំនិញ​ប្រចាំថ្ងៃ​របស់​ហ្កា​ហ្សា កាលពី​មិន​ផ្ទុះ​សង្គ្រាម​។​​ផ្អែក​តាម​ការិយាល័យ​កិច្ចការ​មនុស្សធម៌​នៃ​អង្គការសហប្រជាជាតិ គឺ​គេ​ត្រូវការ​ស្បៀងអាហារ​ចំនួន​យ៉ាងហោច​១០០​កុង​ទឺ​ន័​រ ជា​រៀងរាល់ថ្ងៃ​ទើប​គ្រប់​តម្រូវការ​ប្រជាជន​ហ្កា​ហ្សា ប្រមាណ​២​លាន​៤​សែន​នាក់​។ ក្រៅពី​គ្មាន​ទឹក​បរិភោគ គ្មាន​ចំណីអាហារ ប្រជាជន​ហ្កា​ហ្សា ត្រូវការ​ជា​ចាំបាច់ នូវ​ថ្នាំពេទ្យ និង​បរិក្ខា​ចាំបាច់ ដើម្បី​ព្យាបាល​សង្គ្រោះ​អ្នករបួស​។​a egyp meeting a egyp meeting1 a egypa1 a egypa2 a egyp meeting2 
​