វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 923 នាក់
ម្សិលមិញ 11025 នាក់
សរុប 16475976 នាក់
អាមេរិក៖ យោធាអាមេរិក បានអះអាងថាខ្លួនបានសម្លាប់មេដឹកនាំម្នាក់របស់ក្រុម ISIS នៅក្នុងតំបន់ភាគកើតប្រទេសស៊ីរី នៅក្នុងការវាយប្រហារដោយប្រើ យន្ដហោះគ្មានមនុស្សបើក(ដ្រូន)។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានឲ្យដឹងថា៖បើតាមបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា (US Central Command) ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើធ្វើឡើងកាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយបានផ្ដាច់ជីវិតមេដឹកនាំក្រុម ISIS ឈ្មោះ អូសាម៉ា អាល់ មូហាជឺ (Osama al-Muhajer)។
បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងនៅតែមានការប្ដេជ្ញាចិត្តក្នុងការកម្ចាត់ក្រុម ISIS នៅទូទាំងតំបន់... ISIS មិនមែនគំរាមកំហែង ត្រឹមតែតំបន់ប៉ុណ្ណោះទេ តែគឺពិភពលោកទាំងមូលតែម្ដង»។គួរបញ្ជាក់ថា បើតាមបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិក មិនមានជនស៊ីវិលណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការយោធាខាងលើនោះទេ ប៉ុន្តែកងកម្លាំងមកពី ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក កំពុងវាយតម្លៃពីសេចក្ដីរាយការណ៍ថាមានជនស៊ីវិលរងរបួស។សូមបញ្ជាក់ថាដ្រូនអាមេរិកមានឆ្មោះល្បីល្បាញក្នុងការធ្វើឃាត់មេដឹកនាំរដ្ឋឥស្លាម(ISIS)ទាំងនៅអាហ្គានីស្ថាននៅស៊ីរីនិងសម្លាប់មេដឹកនាំយោធាអ៊ីរ៉ងនៅក្នុងប្រទេសអ៊ីរ៉ាក់។