» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3752 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668392 នាក់

ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា ហាក់​អស់សង្ឃឹម នៅពេល​ប្រធានាធិបតី Nicolas Maduro បន្ត​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​


​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​៖ កង​នគរបាលជាតិ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា បាន​ចាប់ខ្លួន​ក្រុមបាតុករ​វ័យក្មេង​ជាច្រើន​នាក់ ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ថ្ងៃទី ២៨​កក្កដា​កន្លងទៅ ដោយបាន​ផ្តល់​ជ័យជំនះ​លើ​មេដឹកនាំ​ពីរ​អាណត្តិ គឺ​លោក​ប្រធាន​ធីប​តី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស (Caracas) ។a madoro

​រូបភាព​វីដេអូ​ដែល​ទទួលបាន​ដោយ​ភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ បានបង្ហាញ​ពី​ទិដ្ឋភាព​កម្លាំង​នគរបាលជាតិ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា បាន​ចាប់បង្ខំ​ក្រុមបាតុករ​វ័យក្មេង​ជាច្រើន​នាក់​ដាក់​តាម​ម៉ូតូ និង​រថយន្ត​បញ្ចូនទៅ​កាន់​ទីកន្លែង​ឃុំឃាំង ខណៈ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា​ទាំងអស់នោះ​។​មេដឹកនាំ​បក្សប្រឆាំង​គឺ​លោកស្រី Maria Corina Machado បាន​អំពាវនាវ​ឱ្យ​ក្រុមបាតុករ​ត្រូវមាន​ការអត់ធ្មត់​ខ្ពស់ និង​មិនត្រូវ​ធើ្វ​ការតបត​ដោយ​សកម្មភាព​ហិង្សា​ណាមួយ​ទៅលើ​ក្រុម​អាជ្ញាធរ ឬក៏​ក្រុម​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះឡើយ ដើម្បី​ជៀសវាង​បញ្ហា​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃមុខ​។

​គួរ​បញ្ជាក់ដែរថា ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​ជាច្រើន​នាក់​បាននាំគ្នា​បន្ត​ធើ្វ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ ព្រម​ទទួលស្គាល់​ភាពបរាជ័យ​របស់ខ្លួន​ក្នុងការ​បោះឆ្នោតជាតិ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ និង​ក្រោយពី​ភាគី​គណបក្សប្រឆាំង​បាន​អះអាង​ពី​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់ខ្លួន​ក្នុង​ដំណើរការ​បោះឆ្នោត​។​ជុំវិញ​ស្ថានការណ៍​នយោបាយ​ដ៏​ចម្រូងចម្រាស​នេះ មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​មួយរូប​ដែល​កំពុង​រស់នៅ​បែប​និរទេស​ខ្លួន​ក្រៅ​ស្រុក គឺ​លោកស្រី Dinorah Figuera បាន​ទទូច​សុំឱ្យ​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​វិ​វត្ត​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា និង​ជម្រុញ​ឱ្យ​បណ្តា​អង្គការ​អន្តរជាតិ​បង្កើន​ការដាក់​សម្ពាធ​មកលើរ​ដ្ឋា​ភិ​បាល​របស់លោក​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ ខណៈ​លោកស្រី​បាន​ចោទប្រកាន់​មេដឹកនាំ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​រូបនេះ ថា​បាន​កែប្រែ​លទ្ធផល​បោះឆ្នោត​ដោយ​ពុំមាន​ភាព​អៀនខ្មាស់ ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស​តាមបែប​ផ្ដាច់ការនិយម​រយៈពេល​ជាង ១០​ឆ្នាំទៅ​ថ្ងៃមុខ​ទៀត​.​។​

សូមបញ្ជាក់ថា​នៅ​ដើម​សប្តាហ៍​នេះ ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា បានបង្ហាញ​អារម្មណ៍​ខកចិត្ត បន្ទាប់ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី បានផ្តល់​ជ័យជម្នះ​ទៅឱ្យ​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ដែល​កំពុងតែ​កាន់អំណាច ជាមួយនឹង​លទ្ធផល​គាំទ្រ​ចំនួន ៥១% ដោយ​តួលេខ​នេះ ហាក់​ផ្ទុយ​ពី​ចំនួន​ម្ចាស់ឆ្នោត​ដ៏​មាន​សក្តានុពល​ពិតប្រាកដ ដែល​គាំទ្រ​សម្រាប់​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង ។​អំឡុង​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​មួយរូប​ឈ្មោះ អ៊ី​វ៉ា ម៉ា​ទីន (Eva Martinez) ជា​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​សមាជិកគ្រួសារ ដែល​កំពុង​ពិចារណា​ក្នុងការ​ចាកចេញ​ពី​ប្រទេស​ដោយសារតែ​លទ្ធផល​បោះឆ្នោត​។​ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អ៊ី​ឡា​ផ្សេងទៀត ហាក់​ខកចិត្ត​ជាខ្លាំង​ចំពោះ​លទ្ធផល​បោះឆ្នោត ដោយ​ធ្វើឱ្យ​មនុស្ស​មួយចំនួន​បាត់បង់​ក្តីសង្ឃឹម​សម្រាប់​អនាគត​ប្រជាជាតិ​របស់​ពួកគេ ។ព្រោះក្នុងរបបលោកម៉ាដូរ៉ូដឹកនាប្រទេសវេណេហ្សុយអេឡារងការដាក់ទណ្ឌកម្មនិងហ៊ុំពទ្ធ័សេដ្ឋកិច្ចបឲពីបរទេសដោយសារតែអំពើផ្តាច់ការ។សេដ្ឋកិច្ចប្រទេសធ្លាក់ប្រជាពលរដ្ឋក្រីក្រ។

 

​គួរ​រំ​ឮ​កថា អាជ្ញាធ​រវេ​ណេ​ហ្ស៊ូ​អ៊ី​ឡា បាន​និយាយថា បេក្ខជន​ប្រធានាធិបតី​របស់​បក្សប្រឆាំង អ៊ែដ​មុន​ដូ ហ្គ​ន​ហ្សា​ឡេស (Edmundo Gonzalez) ទទួលបាន​សំឡេងគាំទ្រ ៤៤% បើទោះបីជា​មុននេះ គណបក្សប្រឆាំង បញ្ជាក់ថា ខ្លួន​មានការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ជ័យជម្នះ​ក៏ដោយ ហើយ​បានស្នើ​សុំឱ្យ​អ្នកគាំទ្រ​បន្ត​តាមដាន​ការរាប់​សន្លឹកឆ្នោត ។

​កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អាឡឺម៉ង់ បាន​អំពាវនាវ​ដល់​អាជ្ញាធ​រវេ​ណេ​ហ្ស៊ូ​អ៊ី​ឡា ឱ្យ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស "​ក្នុង​លក្ខខណ្ឌ​លម្អិត​និង​តម្លាភាព​" សម្រាប់​បេក្ខជន​បក្សប្រឆាំង លោក ហ្គ​ន​ហ្សា​ឡេស (Gonzalez) និង​មេដឹកនាំ​បក្សប្រឆាំង ម៉ា​រៀ ខូ​រី​ណា ម៉ា​ឆា​ដូ (Maria Corina Machado) ៕​ប្រភព​៖ Reuters Connecta madoro1 a madoro2 a madoro3 a madoro4 

​