» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10620 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700791 នាក់

ចិន​ប្រកាស​បញ្ជូន​យន្តហោះ​ពិសេស ទៅ​នាំយក​ប្រជាជន​វូ​ហាន​ពី​ប្រទេស​ផ្សេងៗ​ត្រឡប់មកវិញ ឲ្យ​បាន​លឿន​បំផុត​


ចិន​៖ ទីក្រុង​ប៉េកាំង​បានសម្រេច​ថា​នឹង បញ្ជូន​យន្តហោះ​ទៅ​ដឹកជញ្ជូន​ប្រជាជន​ខ្លួន ដែលមាន​ស្រុក​នៅ​កំណើត​នៅ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ពី​បណ្តា​ប្រទេស​នានា ត្រឡប់មកវិញ​ក្រោយពី​ការប្រកាស​របស់​អង្គការ​សុខភាព​ពី​ភព​លោក​ហើយ​បណ្តា​ប្រទេសមួយ​ចំនួន​បាន​ហាម​ប្រ​ជាំ​ជន​ខ្លួន​មិន​ឲ្យ​ទៅ​ស្រុក​ចិន ។​a die vohan1 

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia នា​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​នេះ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង (Hua Chunying) បាន​លើកឡើងថា វា​ពិតជា​ភាពលំបាក​សម្រាប់​ប្រជាជន​ហ៊ូ​ប៉ី (Hubei) ជាពិសេស​អ្នក​ដែលមាន​ស្រុកកំណើត​នៅ វូ​ហាន (Wuhan)​។ ចិន​នឹង​បញ្ជូន​យន្តហោះ​ពិសេស ទៅ​នាំយក​ប្រជាជន​ទាំងនោះ​ត្រឡប់មកវិញ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅរួច​។​

​សូមបញ្ជាក់​ផងដែរ​ថា ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​ខាងលើនេះ បាន​កើតមានឡើង​បន្ទាប់ពី​មានការ​ប្រកាស​របស់​អង្គការ​សុខភាព​ពី​ភព​លោក​ហើយ​បណ្តា​ប្រទេស​ជាច្រើន​រួមមាន សហរដ្ឋអាមេរិក ថៃ សិង្ហ​បុរី វៀតណាម និង​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅ​អឺរ៉ុប​បានសម្រេច​ថា នឹង​ផ្អាក​ជើងហោះហើរ ទៅ​-​មក​ប្រទេស​ចិន ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចិន​បាន​បិទ​ទីក្រុង​ជាង​១០​បណ្តាល​ឲ្យ​ប្រជាជន​រាប់លាន​ជាប់គាំង​មិនអាច​ទៅណា​បាន​និង មិនអាច​ត្រឡប់មកផ្ទះ​វិញ​បាន​ផងដែរ​។​

​ក្រសួងការបរទេស​ចិន​មិនបាន​បញ្ជាក់​អំពី​ចំនួន​ច្បាស់លាស់ និង​បណ្តា​ប្រទេស​ណាខ្លះ ដែល​ចិន​គ្រោង​បញ្ជូន​យន្តហោះ ទៅ​ដឹក​ប្រជាជន​ខ្លួន​ត្រឡប់មកវិញ​នោះឡើយ​។ បច្ចុប្បន្ន​អ្នកស្លាប់​ដោយសារ វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​កើនឡើង​ដល់ ២១៣​នាក់​ហើយ និង​បាន​ឆ្លង​ដល់​មនុស្ស ៩,៦៨៩​នាក់​នៅ​ប្រទេស​ចិន និង​ច្រើនជាង ៩០​ករណី​ទៀត​នៅ​ទូទាំង​ពិភពលោក​។​

​គួ​រម្លឹក​ផងដែរ​ថា ក្រោយពី​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ សម្រាប់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​រីក​រាលដាល​កាន់តែខ្លាំង ក្រសួងការបរទេស​អា​មេ​រិ​ក​ទើបតែ​បានចេញ​សេចក្តីប្រកាស ដោយ​ហាម​មិន​ឲ្យ​ប្រជាជន​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​មូលហេតុ​គឺ​ដោយសារតែ​ការរីក​រាល​នៃ​ដាល វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ហើយ​ពលរដ្ឋ​អាមេរិក​ទាំងឡាយ ដែល​កំពុងស្ថិត​នៅក្នុង​ប្រទេស​ចិន គួរតែ​គិតគូរ​ចាក​ចេញពី​ទីនោះ តាមរយៈ​ជើងហោះហើរ​។​

​ទាក់ទិន​នឹង​ការឆ្លង​រីក​តា​ល​ដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​ទីក្រុង​មួយ ដែល​នៅជាប់​នឹង​ទីក្រុង Wuhan បន្ទាប់ពី​មន្ត្រី​ម្នាក់​នោះ ពេល​កំពុង​ប​ង្ហ​ញ​ខ្លួន​លើ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចិន មិនអាច​ឆ្លើយ​សំណួរ​សាមញ្ញ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​វីរុស​នេះ​។

សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣១ ខែមករា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​៖​លោកស្រី Tang Zhihong ជា​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​ទីក្រុង Huanggang ដែលមាន​ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​ប្រមាណ​ជិត ៥០០​នាក់ និង​អ្នកស្លាប់​១២​ករណី​នោះ បានបង្ហាញ​ខ្លួន​លើ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ នាពេលនោះ លោកស្រី ត្រូវបាន​ក្រុមមន្ត្រី​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​អ្នកកាសែត​សួរ​សំណួរ​មួយចំនួន​ជុំវិញ​សភាពការណ៍​ទូទៅ​នៃ​ការឆ្លង​វីរុស​នៅក្នុង​ទីក្រុង Huanggang​។ ក៏ប៉ុន្តែ​ពេល​សួរ​អំពី​ចំនួន​អ្នក​ឆ្លង​វីរុស​នៅតាម​មន្ទីរពេទ្យ​ជាដើម លោកស្រី Tang បាន​ឆ្លើយតប​ថា លោកស្រី​មិនដឹង និង​មិន​ប្រាកដ​នោះទេ​។​a china co3 a china co2 

​