» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6108 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696279 នាក់

វិបត្តការទូតរវាងកាណាដានិងឥណ្ឌាផ្ទុះឡើងជាថ្មីបន្ទាប់ពីមានារបណ្តេញមន្ត្រីទូត

ប្រទេស​កាណាដា​៖​វិបត្តិ​ការទូត​រវាង​កាណាដា​និង​ឥណ្ឌា​កាន់តែ​ផ្ទុះ​ខ្លាំង​។ ដើមហេតុ​ព្រោះតែ​ករណី​សម្លាប់​មេក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌា​នៅលើ​ទឹកដី​កាណាដា កាលពី​ឆ្នាំទៅ​មិញ​។ រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​បណ្តេញ​មន្ត្រី​ទូត​ជាន់ខ្ពស់ ៦ នាក់ របស់​កាណាដា​ប្រចាំ​នៅ​រដ្ឋធានី​ញូ​វ​ដេលី ឲ្យ​ចាក​ចេញពី​ទឹកដី​ឥណ្ឌា យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​១៩​តុលា មុន​ម៉ោង​១២​យប់ ជា​កំហិត​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា ក៏បាន​បណ្តេញ​មន្ត្រី​ទូត​ឥណ្ឌា ក្នុង​ចំនួន​ដូចគ្នា​ដែរ ឲ្យ​ចេញពី​ទឹកដី​កាណាដា​ផងដែរ​។​a canada amassy 

​វិបត្តិ​ការទូតរវាងប្រទេសទាំងពីរបាន ផ្ទុះ​កើតឡើង​ក្រោយ ពី​តម្រួត​ប៉ូលិស​កាណាដា លាតត្រដាង​របាយការណ៍​ស៊ើបអង្កេត ស្តីអំពី​ឃាតកម្ម​លើ មេដឹកនាំ​ចលនា​សាស​នាសិខ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ លោក Hardeep Singh Nijjar​។ លោក​នេះ ត្រូវគេ​សម្លាប់​ពី​ខែមិថុនា​ឆ្នាំ​២០២៣ ក្នុង​បរិវេណ​ចំណត​ឡាន នៃ​វិហារ​សាស​នាសិខ​១​កន្លែង ក្នុង​ក្រុង Vancouver​។ ករណី​យ៍​នេះ​នគរបាល​កាណាដា អះអាង​ជាថ្មី​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ និង​អាច​ជឿទុកចិត្ត​បាន ដែល​បញ្ជាក់​ពី​សកម្មភាព​របស់ ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ឥណ្ឌា ក្រោម​ការបង្គាប់បញ្ជារ​បស់​ថ្នាក់ដឹកនាំ​ក្រុង​ញូ​វ​ដេលី​។ អាជ្ញាធរ​កាណាដា ក៏​ដាក់​ការសង្ស័យ​លើ​មន្ត្រី​ទូត​ឥណ្ឌា​ប្រចាំ​នៅ កាណាដា ក្នុង​អំពើ​សម្លាប់​មនុស្ស​នេះដែរ​។​

​លោក Hardeep Singh Nijjar ជា​ប្រមុខ​ដឹកនាំ​ចលនា​សាស​នាសិខ​ដ៏​មាន​ឥទ្ធិពល និង​ជាស​ត្រូវ​នយោបាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា ព្រោះតែ​សកម្មភាព​ទាមទារ​បំបែក​ទឹកដី​។ លោក​បាន​រត់​ភៀសខ្លួន​ទៅ​កាណាដា ឆ្នាំ​១៩៩៧​។ រដ្ឋាភិបាល​ឥណ្ឌា ក៏​ធ្លាប់​ប្រកាស​ឲ្យ​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​២​ពាន់​ដុល្លារ ប្រសិនបើ​នរណា​អាច​ផ្តល់ព័ត៌មាន​ឈានទៅ​ចាប់​ឃាត់ខ្លួន​បុគ្គល​នេះ​បាន​។​

​មេ​សាសនា​ប្រឆាំង​ឥណ្ឌា​រូបនេះ បានទទួល​សញ្ជាតិ​កាណាដា តាំងពី​ឆ្នាំ​២០១៥​។ ម្លោះ​ហើយ​ទើប នាយករដ្ឋមន្ត្រី កាណាដា​លោក ទ្រូ​ដូ ចាំបាច់​ត្រូវតែ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​។ ករណី​បណ្តេញ​មន្ត្រី​ទូត​នេះ​ថ្នាក់ដឹកនាំ​កាណាដា​សម្តែង​ក្តី​សោកស្តាយ និង​ចាត់ទុកថា រដ្ឋបាល​ក្រុង​ញូ​វ​ដេលី ប្រតិកម្ម​ខុសឆ្គង​ខ្លាំង ដោយ​ជ្រើសរើស​ផ្លូវ​ការទូត​ប្រឆាំងនឹង​កា ណា​ដា​។ ចំពោះ​កាណាដា​, រាល់​សកម្មភាព​ហិង្សា​និង​សម្លាប់​មនុស្ស​លើ​ទឹកដី​កាណាដា ជា​រឿង​មិនអាច​ទទួលយកបាន​ទាល់តែសោះ​។ លោក ទ្រុយ​ដូ ថ្លែងថា​មិន​អត់ឱន​ឲ្យ​រដ្ឋាភិបាល​បរទេស​ដែល​គំរាម​សុវត្ថិភាព​និង​សម្លាប់​ពលរដ្ឋ​កាណាដា​នៅលើ​ទឹកដី​កាណាដា​នោះឡើយ​។ នេះ​ជាការ​បំពាន​អធិបតេយ្យភាព​យ៉ាងធ្ងន់ធ្ងរ ហើយ និង​រំលោភច្បាប់​អន្តរជាតិ​។​

​ផ្ទុយទៅវិញ ក្រសួងការបរទេស​ឥណ្ឌា បាន​បដិសេធ​ការចោទប្រកាន់​របស់រ​ដ្ឋ​បាល​ក្រុង​អូ​តា​វ៉ា និង​ថា ការភ្ជាប់​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី ទៅនឹង​សំណុំរឿង​ឃាតកម្ម​ប្រមុខ​ដឹកនាំ​និកាយ​សិ​ខ ជា​យុទ្ធសាស្ត្រ​បរិហារកេរ្តិ៍​ឥណ្ឌា ដើម្បី​ផលចំណេញ​ប្រយោជន៍​នយោបាយ​តែប៉ុណ្ណោះ​។​​នៅ​ប្រទេស​កាណាដា មាន​ពលរដ្ឋ​ដើមកំណើត​ឥណ្ឌា ប្រកាន់​និកាយ​សាស​នាសិខ មាន​ចំនួន​ប្រមាណ ៧៧​ម៉ឺន នាក់ ស្មើនឹង ២% នៃ​ពលរដ្ឋ​កាណាដា​។ ពួកគេ​ទាំងនោះ​បង្ហាញ​ការគាំទ្រ​និង​ធ្វើ​សកម្មភាព​ដើម្បី​ទាមទារ​ឯករាជ្យ​បង្កើត​រដ្ឋ​សិ​ខ​១ នៅ​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា ដោយ​ឲ្យ​ឈ្មោះថា រដ្ឋ​ខា​លី​ស្ថាន​។ ក៏ប៉ុន្តែ ក្រុម​ដឹកនាំ​ចលនា​ទាមទារ​បំបែក​ទឹក​ដឹក​ឥណ្ឌា​នេះ ត្រូវ​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​នាយករ​ដ្ឋ​មន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បង្ក្រាប​។ ច​រដ្ឋាភិបាល​ឥណ្ឌា​ចាត់ទុក​, ក្រុម​ចលនា​សាសនា​នេះ ជា​ក្រុម​ភេរវជន និង​ត្រូវ​ជាប់ចោទ​ក្នុង​បទល្មើស​ច្បាស់​ជាច្រើន​ករណី​។​​នៅ​សហរដ្ឋអាមេរិក ករណី​ប៉ុនប៉ង​សម្លាប់​អ្នកដឹកនាំ​ច​ល​នាសិខ ក៏​កើតមានឡើង​ដែរ នៅ​ទីក្រុង​ញូវយ៉ក ខែវិច្ឆិកា​ឆ្នាំទៅ​មិញ​។ ដោយ​ចាប់​មេ​ស៊ីឈ្នួល​ធ្វើឃាត​មនុស្ស ម្នាក់​ផង នគរបាល​អាមេរិក អះអាងថា​សកម្មភាព​ល្មើស​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋាភិបាល​ឥណ្ឌា​។​
​