» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 912 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299832 នាក់

ត្រាំ​និង​ស៊ី​ជិ​ង​ពីង​ឯកភាព​ពន្យា​ពេល​៩០​ថ្ងៃ​សម្រាប់​ការអនុវត្ត​តម្លើង​ពន្ធ​ដើម្បី​ចរចា​គ្នា​ដោះស្រាយ​!

 


​អា​ហ្ស​ង់​ទីន​៖​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ក្នុងជំនួប​ទ្វេភាគី នៅ​ប៊ុ​យ​ណូ​ស៊ែ​រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន​អាហារ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១​ធ្នូ ក្រៅ​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ២០ (G20) បាន​ឯកភាពគ្នា​ផ្អាក បណ្តោះអាសន្ន​រយៈពេល​៩០​ថ្ងៃ ដោយ​គ្មាន​ការដំឡើង​ពន្ធ​ថ្មី​ប្រឆាំង​គ្នា​ទៀតឡើយ ដើម្បី​ទុក​ឱកាស​ឲ្យ​ភាគី​ទាំពីរចរចា​បង្កើត​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​។​នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន CGTN​។ a tram sy 

​ការផ្អាក​ជា​បណ្តោះអាសន្ន​ដែល​ធានា​មិន​ឲ្យ​មានការ​បង្កើន​ពន្ធ​ថ្មី​ប្រឆាំង​គ្នា​ទៀត នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាគី​ចរចា​គ្នា​បង្កើត​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​បញ្ចប់សង្គ្រាមពាណិជ្ជកម្ម​ជា​អចិន្ត្រៃយ៍​ផងដែរ​។​

​សេត​វិមាន​បាន​បញ្ជាក់ថា ការ​គំរាម​របស់​ប្រធានាធិបតី ត្រាំ រឿង​ដាក់​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥​ភាគរយ​លើ​ទំនិញ​ចិន​មាន​ទំហំ​ជាង ២០០​ពាន់​លាន​ដុល្លារ​ដែល​ដើមឡើយ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​១​ខែមករា​ឆ្នាំ ២០១៩​នោះ នឹងត្រូវ​ពន្យា​ពេល​ដូចគ្នា​។​«​បើសិនជា​ភាគី​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជា​ផ្លូវការ​ក្នុង​រយៈពេល ៩០​ថ្ងៃនេះ​ទេ ពន្ធ​ទំហំ ១០​ភាគរយ​នឹងត្រូវ​ដំឡើង​ដល់ ២៥​ភាគរយ​មិន​ខាន​»​។

ដោយឡែក​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ដែល​ស្ថិតនៅ​ក្នុងជំនួប​បិទទ្វារ​ដែល​នោះបាន​ទទួលស្គាល់​ដែរ​ពី​ការ​ឯកភាពគ្នា​លើ​ការផ្អាក បណ្តោះអាសន្ន​នេះ​។ ប្រមុខ​ការទូត​ចិន​រូបនេះ​អះអាងថា ការឯកភាព​គ្នា​ជាគោលការណ៍​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការប៉ះទង្គិច​គ្នា​ផ្នែក​សេដ្ឋកិច្ច​រវាង​មហាអំណាច​ទាំងពីរ ហើយ​វា​ក៏​បើកទ្វារ​កាន់តែ​ទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ​ទាំងសងខាង​ដែរ​។​


​លោក ត្រាំ និយាយថា​«​មិត្តភាព​រវាង​ខ្ញុំ​និង​លោក ស៊ី ជិន​ភីង ពិសេស​ណាស់​។ នេះ​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​អាច​សម្រេចបាន​ផលប្រយោជន៍​ល្អ​សម្រាប់​ចិន និង​ផល​ល្អ​សម្រាប់​អាមេរិក​ដូចគ្នា​»​។ ​លោក ស៊ីក៏បាន​ប្រាប់​ទៅ​លោក ត្រាំ វិញ​ថា លោក​រំពឹង​ខ្ពស់​លើ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ដ្បិតថា វា​មានតែ​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ចិន និង​អាមេរិក​ទេ​ដែល​អាច​បម្រើ​ផលប្រយោជន៍​ពិភពលោក ធានា​សន្តិភាព និង​វិបុលភាព​។

​យ៉ាងណាក៏ដោយ ការផ្សះផ្សា​ពាណិជ្ជកម្ម​ជោគជ័យ​ក្នុងពេល ៩០​ថ្ងៃ អាច​ថា​ជា​រឿង​លំបាក​បំផុត​មួយ​។ ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រធានាធិបតី​ផ្ទាល់​លោក Larry Kudlow បង្ហើប​ថា ចំណុច​ស្នូល និង​ចម្រូងចម្រាស​បំផុត​ដែល​អាមេរិក​ទាមទារ​ឲ្យ​ចិន​បំពេញ​នមានដូចជា​ការគោរព​ឲ្យ​បាន​នូវ​កម្មសិទ្ធិបញ្ញា និង​បញ្ឈប់​ការបង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជាពិសេស​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​ម្តង​។

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក​និង​ចិន​ធំធេង​ណាស់ ។ យោងតាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អាមេរិក កាលពី​ឆ្នាំ ២០១៧ អាមេរិក​បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ៥០៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ចិន ប៉ុន្តែ​ទំហំ​នៃ​ទំនិញ​នាំចូល​នេះ​កើនឡើង​រហូតដល់ ៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ គិត​ត្រឹម​ខែកក្កដា​នេះ ដែល​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ខ្លាំ​ង​។ ឱនភាព​ពាណិជ្ជ​កម្មនេះ​បូកផ្សំ​នឹង​ការបំពាន​កម្មសិទ្ធិបញ្ញា​នៅ​ចិន​ផង ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​សោះឡើយ​រហូត​ធ្វើ​ឲ្យ​លោក ត្រាំ ជ្រើស​រើសយក​សង្គ្រាម​ពាណិជ្ជកម្ម​បែបនេះ​ទៀត​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បានចាប់ផ្តើម​ពីថ្ងៃ ៦ ខែកក្កដា​ឆ្នាំ​២០១៨ ដោយ​អាមេរិក​ចាប់ផ្តើម​ដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ បន្ទាប់មកទៀត​នៅ​ខែកញ្ញា លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​គេ​ដំឡើង​ពន្ធ ១០ ភាគរយ​លើ​ទំនិញ​ចិន​ផ្សេងទៀត​ដែលមាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត​។​ចំណែក​ចិន​វិញ បានដាក់​ដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​អាមេរិក​មាន​ទំហំ ១១០​ពាន់​លាន​ដុល្លារ​ដែរ​ចាប់ពី​សង្គ្រាម​ផ្ទុះ​ឡើងមក​៕a trump army1