» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5513 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695684 នាក់

ដី​វៀតណាម​ភាគខាងត្បូង​អាច​នឹង​លិច​ទឹក​នៅ​ឆ្នាំ ២០៥០​បើ​មិន​ទប់ស្កាត់

 

​វៀតណាម​៖ ទីភ្នាក់ងារ​រដ្ឋ​ក្នុងស្រុក រួមទាំង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ឲ្យ​ដឹងថា ផ្ទៃដី​នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​បាន ស្រុតចុះ​ជា​មធ្យម​ពី ២ ទៅ ៥ ឬ ពី​៧ ទៅ ៨ សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំៗ ដែល​បណ្តាលឱ្យ​ការ​ជន់​លិច​ទីក្រុង​មាន​កាន់តែ​ញឹកញាប់​ជាង​ពេលមុន​។ ទីក្រុង​មួយ​នេះ ទទួល​ការលិចលង់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ ១៩៩០ រហូតដល់​ពេលបច្ចុប្បន្ន ផ្ទៃដី​ផ្នែក​ខ្លះ​ក្នុង​ទីក្រុង​នេះ បាន​ស្រុតចុះ​ប្រមាណ​ជា ១០០​សង់ទីម៉ែត្រ​ហើយ​។​a land vn1 

​នាយកដ្ឋាន​ផែនការ និង​ស្រាវជ្រាវ​ធនធានទឹក​ភាគខាងត្បូង​ប្រទេស​វៀតណាម​ក៏ បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ផ្ទៃដី​ក្នុង​ទីក្រុង​ហូជីមិញ បាន​ស្រុតចុះ​ប្រមាណ​ជា ២៣​សង់ទីម៉ែត្រ រាប់​ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៧ ខណៈ​នៅ​សង្កាត់ An Lac ក្នុង​ខណ្ឌ Binh Tan ផ្ទៃដី​ស្រុតចុះ​រហូតដល់ ៨១​សង់ទីម៉ែត្រ​។ ខណៈ​នៅ​តំបន់​ខ្លះទៀត កម្រិត​ស្រុត​មាន ៤៣​សង់ទីម៉ែត្រ រយៈពេល ១៥​ឆ្នាំ​ជា​មធ្យម (២០០៦-២០២០) ឬ​ប្រមាណ​ជា ៣​សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំៗ នេះ​បើតាម​ការត្រួតពិនិត្យ​ដោយ​សាកលវិទ្យាល័យ​ប​ចេ្ច​ក​វិទ្យា​ក្រុង​ហូជីមិញ​។​

​ដោយ​ផ្អែកលើ​បទពិសោធន៍​ទីក្រុង​ហ្សា​ការ​តា និង​ទីក្រុង​តូ​ក្យូ ទីភ្នាក់ងារ JICA ស្នើឱ្យ​ក្រុង​ហូជីមិញ ទប់ស្កាត់​កម្រិត​ដី​ដែល​ស្រុតចុះ​។ ខណៈ​នាយកដ្ឋាន​ធនធានធម្មជាតិ បរិស្ថាន សំណង់ ផែនការ និង​វិនិយោគ ត្រូវបានចាត់តាំង​ឱ្យជួយ​ភ្នាក់ងារ JICA ដើម្បី​បង្កើត​ផែនការ​ឆ្លើយតប​ទៅនឹង​កម្រិត​ស្រុតចុះ​ផ្ទៃដី​នេះ នៅក្នុង​ត្រីមាស​ទី​៤​។​

​កាលពី​ឆ្នាំ ២០១៩ អង្គការ Climate Central និង​ជា​អង្គការ​ព័ត៌មាន​មិន​រកប្រាក់​ចំណេញ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក បានធ្វើ​ការវិភាគ និង​រាយការណ៍​ទៅលើ​អាកាសធាតុ​វិទ្យាសាស្ត្រ ដោយបាន​បង្ហើប​ថា ភាគច្រើន​នៃ​ទឹកដី​វៀតណាម​ភាគខាងត្បូង រួម​តាំង​ដីសណ្ត​ទន្លេមេគង្គ និង​ទីក្រុង​ហូជីមិញ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ប្រទេស​វៀតណាម អាច​នឹងត្រូវ​ជន់​លិច​នៅ​ឆ្នាំ ២០៥០​។ ដោយបាន​បន្ថែមថា នៅ​ឆ្នាំ ២១០០ កម្ពស់​ទឹកសមុទ្រ​នឹង​កើន​ឡើងដល់ ១​ម៉ែត្រ ហើយ​អាច​ជន់​លិច​ក្រុង​ហូជីមិញ​ប្រមាណ​ជា ១៨% និង​ដីសណ្ត​ទន្លេមេគង្គ​ប្រមាណ​ជា ៣៩%​ឯណោះ​៕​ប្រភព​៖ VN Expressa land vn a land vn2 a land vn4 

​