» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10529 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700700 នាក់

យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោសនយោបាយ​រាប់រយ​នាក់​បន្ទាប់ពី អាស៊ាន​មិន​ឲ្យ​ចូលប្រជុំ​ជាមួយ​

​មី​យ៉ាន់​ម៉ា​៖ របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នកទោសនយោបាយ​រាប់រយ​នាក់​ពី​ពន្ធនាគារ​អ៊ី​ន​សេន (Insein) នៅ​ថ្ងៃ​ច​ន្ទ័​ទី​១៩​តុលា​ដែល​ក្នុងនោះ​រួមមាន​អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​លោកស្រី អ៊ុង សាន​ស៊ូ​ជី (Aung San Suu Kyi) និង​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​គឺ​លោក ហ្សា​កា​ណា (Zarganar) ។​a burmar pri 

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ការដោះលែង​បានធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹកនាំ​របប​យោធា​លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) កាលពី​ថ្ងៃ​ចន្ទ​,​។ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា​បានប្រកាសថា​មនុស្ស​ជាង​៥,៦០០​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​ជាប់​សង្ស័យ​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​នឹងត្រូវ​បាន​ដោះលែង​ក្រោម​ហេតុផល​មនុស្ស​ធ​ម៍​។​

សកម្មជន​ខ្លះ​បាន​ពណ៌​ការដោះលែង​នា​ថា​ជា​ល្បិចកល​របស់​យោធា​ដើម្បី​ព្យាយាម​ស្តារ​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ឡើងវិញ​បន្ទាប់ពី​អាស៊ាន (ASEAN) បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) ចូលរួម​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​។​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក ថម អេ​ន​ឌ្រូ (Tom Andrews) បាន​សរសេរ​នៅលើ​គណនី​ធ្វី​ត​ធ័​រ (Twitter) ថា «​របប​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ដោះលែង​អ្នកទោសនយោបាយ​មិនមែន​ដោយសារ​ការផ្លាស់ប្តូរ​ចិត្ត​ទេ ប៉ុន្តែ​ដោយសារ​សម្ពាធ​។​»

​ក្រៅពី​លោក ម៉ូ​នី​វ៉ា អ៊ុង​ស៊ីន (Monywa Aung Shin) ដែលជា​អ្នកនាំពាក្យ​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី​, អ្នកទោសនយោបាយ​ជាច្រើន​នាក់​ទៀត​រួមទាំង​អ្នកតំណាងរាស្ត្រ​និង​អ្នកកាសែត​ក៏ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ផ្សេងទៀត​ផងដែរ​ដូចជា​នៅ​ទីក្រុង​ម៉ាន់​ដា​ឡេ (Mandalay), សង្កាត់​ឡា​ស៊ីអូ (Lashio), ទីក្រុង​មេក​ទី​ឡា (Meiktila) និង​ទីក្រុង​មី​អេក (Myeik) ។​

​ប៉ុន្តែ​យោងតាម​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ភូមា (DVB) អ្នកទោស​១១​នាក់​ក្នុងចំណោម​៣៨​នាក់​ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ទីក្រុង​មេក​ទី​ឡា (Meiktila) ត្រូវបាន​ចាប់ខ្លួន​មកវិញ​។​​ទីភ្នាក់ងារ​ព័ត៌មាន Reuters មិនអាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ដោយ​ឯករាជ្យ​បានទេ​៕a burmar pri1 a burmar pri2 
​