» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9556 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699727 នាក់

តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក

 



តៃវ៉ាន់៖ តៃវ៉ាន់ប្រកាសថា សំណើរបស់សហរដ្ឋអាម៉េរិកដែលចង់ឱ្យតៃវ៉ាន់ផ្ទេរសមត្ថភាពផលិតបន្ទះឈីបរហូតដល់ ៤០% ទៅកាន់ទឹកដីអាម៉េរិកនោះ គឺជាប្រធានបទដែល «មិនអាចទៅរួចឡើយ»។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធផ្នែកភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឱ្យតៃវ៉ាន់រំកិលរោងចក្រផលិតគ្រឿងបច្ចេកវិទ្យាដ៏សំខាន់របស់ខ្លួនទៅក្រៅប្រទេស ។a chhip taivan1

មន្ត្រីតៃវ៉ាន់ លោកស្រី ឆឹង លីជុន (Cheng Li-chiun) បានលើកឡើងថា ការបង្ខំឱ្យផ្ទេរផលិតកម្មក្នុងកម្រិតខ្ពស់បែបនេះ នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា។ លោកស្រីបញ្ជាក់ថា តៃវ៉ាន់ត្រូវតែរក្សាទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខ្លួននេះ ដើម្បីការពារកុំឱ្យបាត់បង់ឧត្តមភាពក្នុងវិស័យបន្ទះឈីប ដែលមានក្រុមហ៊ុនយក្ស TSMC ជាបង្គោល ។

អ្នកជំនាញសេដ្ឋកិច្ចវិភាគថា ប្រសិនបើផ្ទេរផលិតកម្មទៅអាម៉េរិកមែននោះ ថ្លៃដើមនៃការផលិតនឹងហក់ឡើងខ្ពស់ខ្លាំង ដោយសារតែការបែងចែកច្រវាក់ផ្គត់ផ្គង់។ លើសពីនេះ អាម៉េរិកក៏អាចនឹងប្រឈមមុខនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មជំនាញ កម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីមកប្រតិបត្តិការរោងចក្រផលិតបន្ទះឈីបដ៏ទំនើប និងមានតម្លៃថ្លៃៗទាំងនោះ ។

ប្រតិកម្មរបស់តៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវ៉ដ ឡាត់នីក (Howard Lutnick) បានទាមទារឱ្យមានការផ្លាស់ប្តូរផលិតកម្មទ្រង់ទ្រាយធំពីតៃវ៉ាន់ទៅអាម៉េរិកវិញ ក្រោយពេលភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមុន ដោយអាម៉េរិកចង់បានចំណែកផ្គត់ផ្គង់ ៤០% មកគ្រប់គ្រងផ្ទាល់ ។

តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ក្រុមហ៊ុនតៃវ៉ាន់ បានសន្យាវិនិយោគទឹកប្រាក់ ២៥០ ពាន់លានដុល្លារនៅអាម៉េរិក ជាថ្នូរនឹងការកាត់បន្ថយពន្ធនាំចូលមកត្រឹម ១៥% (ពីមុនអាម៉េរិកធ្លាប់គំរាមដំឡើងពន្ធដល់ ២០% ឬលើសនេះ)។ ទោះជាយ៉ាងណា ការវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវការពេលជាង ១ ទសវត្សរ៍ ទើបអាចលេចចេញជារូបរាងពិតប្រាកដ ។

ជាយុទ្ធសាស្ត្រថ្មី តៃវ៉ាន់បានស្នើថា ជំនួសឱ្យការផ្ទេរផលិតកម្មដែលមានស្រាប់ ក្រុមហ៊ុនតៃវ៉ាន់នឹងបង្កើនការវិនិយោគថ្មីៗបន្ថែមទៀតនៅអាម៉េរិកវិញ។ ផែនការនេះគឺចង់ឱ្យរោងចក្រនៅអាម៉េរិកក្លាយជា «មជ្ឈមណ្ឌលគាំទ្រ» សម្រាប់ការផ្គត់ផ្គង់ជាសកល ប៉ុន្តែត្រូវរក្សាទុកការស្រាវជ្រាវ និងបច្ចេកវិទ្យាផលិតកម្រិតខ្ពស់បំផុតឱ្យនៅតៃវ៉ាន់ដដែល ។

ក្រុមហ៊ុន TSMC គ្រោងនឹងចាប់ផ្ដើមផលិតបន្ទះឈីបប្រភេទ ៣ ណានូម៉ែត្រ (3nm) នៅរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិក នៅឆ្នាំ ២០២៧។ ប៉ុន្តែសម្រាប់បច្ចេកវិទ្យាដែលទំនើបជាងនេះ គឺប្រភេទ ២ ណានូម៉ែត្រ (2nm) ក្រុមហ៊ុនបានចាប់ផ្ដើមផលិតទ្រង់ទ្រាយធំរួចរាល់ហើយ នៅក្នុងទីក្រុងកៅស៊ុង (Kaohsiung) កាលពីឆ្នាំ ២០២៥ ។

ទោះបីជាមានសម្ពាធនយោបាយក៏ដោយ អាជីវកម្មរបស់ក្រុមហ៊ុន TSMC នៅតែបន្តរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងខែមករាកន្លងទៅ រកចំណូលបានប្រហែល ១២,៧ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ កំណើននេះ បានមកពីតម្រូវការខ្ពស់លើបន្ទះឈីបសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងល្បីល្បាញពេញពិភពលោក ៕  South China Morning Posta chhip taivan