» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6698 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671338 នាក់

នាយករដ្ឋមន្ត្រី​ថ្មី​ប្រទេស​ស្រីលង្កា​ប្រកាស​រក​ទិញ​ប្រេង​ពី​រុស្ស៊ី​

​ស្រីលង្កា​៖ នាយករដ្ឋមន្ត្រី ថ្មី​នៃ​ប្រទេស​ស្រីលង្កា​ដែល​ទើប​តែងតាំង​បាន​និយាយថា ស្រីលង្កា​អាច​ត្រូវ​បង្ខំចិត្ត​អោយ​ទិញ​ប្រេង​មកពី​រុស្ស៊ី ដើម្បី​ស​សង្គ្រោះ​ប្រទេស​ចំពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​។​
​លោក​រ៉ានី​ល វិក​ក្រេ​មេ​ស៊ី​ង​ហ្គេ​(Ranil Wickremesinghe)​និយាយថា លោក​នឹង​ស្វែងរក​ប្រភព​ដទៃទៀត តែ​បើកចំហ​សំរាប់​លទ្ធភាព​ទិញ​ប្រេង​រុស្ស៊ី ទោះជា​បណ្តា​ប្រទេស​លោកខាងលិច​កាត់ផ្តាច់​ការ​នាំចូល​ប្រេង​រុស្ស៊ី​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ក្តី​។​a srey langka prim 
​

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​AP​កាលពី​ថ្ងៃ​សៅរ៍ លោក វិក​ក្រេ​មេ​ស៊ី​ង​ហ្គេ ក៏បាន​បង្ហាញថា​លោក​មានបំណង​ទទួលយក​ជំនួយ​ហិរញ្ញវត្ថុ​ច្រើន​ទៀត​ពី​ចិន ទោះជា​ប្រទេស​កំពុង​ជំពាក់​បំណុល​គរ​ដូច​ភ្នំ​ក្តី​។​​នាក​រដ្ឋមន្ត្រី​ថ្មី​ប្រទេស​ស្រីលង្កា​ទទួលស្គាល់ថា វិបត្តិ​បច្ចុប្បន្ន​របស់​ស្រីលង្កា​បង្កឡើង​ដោយ​ខ្លួនឯង​ហើយ លោក​ក៏បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្វើអោយ​សភាពការណ៍​អាក្រក់​ទៅដោយ​កង្វះ​ស្បៀងអាហា​អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ​២០១៤​។​លោក​បាន​និយាយថា រុស្ស៊ី​ក៏​សុំ​ផ្តល់​ស្រូវ​សាឡី​ដល់​ស្រីលង្កា​ផងដែរ​។

​សូមបញ្ជាក់ថា​ប្រទេស​ស្រីលង្កា​ជំពាក់​បំណុល​បរទេស​៥១​ពាន់​លាន​ដុល្លារ ហើយ​បាន​ផ្អាក​សងបំណុល​ជិត​៧​ពាន់​លាន​ដែល​ត្រូវ​សង​នៅ​ឆ្នាំនេះ​។​បំណុល​នេះ​នាំអោយ​ប្រទេស​គ្មាន​លទ្ធភាព​នាំចូល​ទំនិញ​ចាំបាច់ មានន័យថា​ប្រជាជន​ត្រូវ​ស្វះ​ស្វែងរក​ទំនិញ​ចាំបាច់​មូលដ្ឋាន ដូចជា​ស្បៀង ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ។​​កង្វះខាត​ប្រេង​ឥន្ទ​នៈ​នាំ​ដល់​ការ​ដាច់​ភ្លើង​រយៈពេល​យូរៗ​ប្រចាំថ្ងៃ មនុស្ស​រង់ចាំ​ទិញ​ហ្គាស​ចំអិន​អាហារ​និង​ប្រេង​ចាក់​យានយន្ត​ក្នុង​ជួរ​ដ៏​វែង​រាប់គីឡូម៉ែត្រ​។​

​ប្រទេស ចិន​បច្ចុប្បន្ន​ជា​ម្ចាស់បំណុល​ធំ​បំផុត​ទី​បី​របស់​ស្រីលង្កា​។​ពួក​មេដឹកនាំ​ប្រឆាំង​បន្ទោស​ប្រធានាធិបតី​និង​អតីត​នាយករដ្ឋមន្ត្រី​ថា​ទទួលយក​ឥណទាន​ពី​ចិន​ច្រើន​ពេល​សំរាប់​គំរោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា​ដែល​មិនបាន​ផ្តល់​ផលប្រយោជន៍​ត្រឡប់មកវិញ​តាំង​ពីមុនមក ក្រៅ​តែ​បង្កើន​បំណុល​៕a srey lankaa 

​