» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10169 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700340 នាក់

ក្រុមហ៊ុនមួយចោទឧកញ៉៉ាហ៊យនតូថាមានការពាក់ពន្ធ័និងការរកស៊ីផ្សារអនឡាញខ្មៅ

កម្ពុជា​៖​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល​របស់​អង់គ្លេស​ឈ្មោះថា Elliptic បានចេញ​ផ្សាយ​របាយការណ៍​នៅ​ថ្ងៃទី​១០​កក្កដា​ម្សិលមិញ​ដោយ​បង្ហាញថា បងប្អូន​ជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត គឺ​លោក ហ៊ុន តូ មាន​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទីផ្សារ​អន​ឡាញ​ខ្មៅ​ងងឹត​។ បើតាម Elliptic ក្រុមហ៊ុន Huione Group គ្រប់គ្រង​ដោយ​លោក ហ៊ុន តូ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការបោកប្រាស់​តាម​អ៊ី​ន​ធឺ​នែ​ត ប៉ុន្តែ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នេះ​ថែមទាំង​ជួយ​សម្រួល​ដល់​សកម្មភាព​លាងលុយកខ្វក់​ដែល​ទទួលបាន​ពី​ការបោកប្រាស់​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​ថែមទៀត​ផង​។a hunto

គួរ​ជ្រាបថា លោក ហ៊ុន តូ ជា​អគ្គនាយក​ម្នាក់​នៅក្នុង​ក្រុមហ៊ុន Huione Group ដែលជា​បណ្តាញ​ទីផ្សារ​អន​ឡាញ Huione Guarantee​។​​បណ្តាញ​ទីផ្សារ​រកស៊ី​តាម​អន​ឡាញ​មួយ​នេះ​ត្រូវបាន Elliptic រកឃើញ​ទៀតថា​បាន​ពង្រីក​ខ្លួន​ធំ​ឡើងៗ តាមរយៈ​ប្រតិបត្តិ​ករ​បោកប្រាស់​អន​ឡាញ​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​។ ចាប់តាំងពី​ឆ្នាំ​២០២១ ទីផ្សារ​អន​ឡាញ​ដ៏​កខ្វក់​នេះ​បាន​ប្រតិបត្តិការ ដោយ​រកចំណូលបាន​យ៉ាងហោចណាស់ ១១​ពាន់​លាន​ដុល្លារ តាមរយៈ​ការបោកប្រាស់​តាម​អន​ឡាញ​ដូចជា ការបោក​បញ្ជោត​ក្នុង​ទំនាក់ទំនង​ស្នេហា​ផ្លូវភេទ ការបោកប្រាស់​ក្នុង​គម្រោង​វិនិយោគ និង​ការចាប់​ជំរិត​ជាដើម​។ នេះ​បើតាម​ការស៊ើបអង្កេតរ​បស់ Elliptic ដោយ​អះអាង​យោងទៅលើ​ភស្តុតាង​រឹងមាំ និង​ថា ប្រាក់​ដែល​បោកប្រាស់​បាន​ពី​ជនរងគ្រោះ​ត្រូវ​ផ្ទេរ​ទៅកាន់​ប្រទេស​ជាច្រើន ដោយ​ការ​បំប្លែង​ទៅជា​ទ្រព្យសម្បតិ្ត​ផ្សេងៗ​រួមមាន លុយ​សុទ្ធ កាក់​ថេរ (stablecoints) និង​ផ្ទេរ​ទៅ​កម្មវិធី​ទូទាត់​លុយ​របស់​ចិន​។ ជុំវិញ​របាយការណ៍រ​បស់​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល​របស់ Elliptic​នេះ វិទ្យុ​បារាំង​អន្តរជាតិ​បាន​ព្យាយាម​

ទាក់ទង​ទៅ​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុ​ភ័​ណ្ឌ តែ​នៅ​មិនមាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១​កក្កដា​នេះ​។​​កន្លងមក​លោក ហ៊ុន តូ ដែលមាន​ងារ​ជា​អ្នកឧកញ៉ា​ធ្លាប់​ត្រូវគេ​ចោទថា​បាន​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាងលុយកខ្វក់​។ នៅក្នុង​ឆ្នាំ​២០១២ ជីដូនមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ​ត្រូវបាន​ប៉ូលិស​អូស្ត្រាលី​សង្ស័យ​ពីបទ​ជួញដូរ​ហេ​រ៉ូ​អ៊ី​ន និង​លាងលុយកខ្វក់​ចូល​ប្រទេស​អូស្ត្រាលី តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជំនាន់​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ច្រានចោល និង​ចាត់ទុកថា​ជា​រឿង​មួលបង្កាច់ បង្ខូចកេរ្តិ៍​ឈ្មោះ​លោក ហ៊ុន តូ ក៏ដូចជា​ការវាយប្រហា​រលើ​នាយករដ្ឋមន្ត្រី និង​ប្រទេស​កម្ពុជា​។​​គួរ​ជម្រាបជូន​ថា ក្រុមហ៊ុន Huione Group ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា Huione currency exchange ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៤​។ ក្រុមហ៊ុន​នេះ​រកស៊ី​លើ​ការទូទាត់ និង​ប្តូរ​សាច់ប្រាក់ ធានារ៉ាប់រង អាកាសចរណ៍ និង​អចលនទ្រព្យ​ជាដើម​៕ (​អត្ថបទ​វិទ្យុ​បារាំង​)a hunto1 a hunto2 

​