» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9650 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699821 នាក់

នៅ​មណ្ឌល​គី​រី​បន្ទាប់ពី​ឃើញ​សត្វ​ទន្សោង​រស់​៧​ក្បាលរត់​បាន​ជាង​១០​ថ្ងៃអាឡូវ​ងាប់​ពីរ​បាត់​?

 

​ខេត្តមណ្ឌលគិរី​៖ សត្វ​ទន្សោង​ពីរ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ដែលមាន​ទីតាំង នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​a cow die 

​តាម​ការពិនិត្យ​ជាក់ស្តែង​នៅនឹងកន្លែង​កើត​ក្រុមការងារ​បានឃើញ​សត្វ​ទន្សោង​ញី​ចំនួន​២​ក្បាល បាន​ងាប់​មាន​សភាព​ហើម​ស្អុយ ប្រហែលជា​ងាប់​៣​ទៅ ៤​ថ្ងៃ​មកហើយ សត្វ​ទន្សោង​ដែល​ងាប់​នេះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់​នៅក្នុង​ព្រៃ​ការពារ​ភ្នំ​ព្រេច ហើយ​សត្វ​ទន្សោង​នោះបាន​រត់​មក​ងាប់​នៅក្នុង​ដី​ក្រុមហ៊ុន​ចំងាយ​ពី​ផ្លូវធំ​ប្រហែល​៣០​ម៉ែត្រ​។ បច្ចុប្បន្ន​ក្រុមការងារ​បានធ្វើការ​ក​ប់​សពសត្វ​ទន្សោង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សំដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​ប្រភេទ​សត្វ​ដ៏​កម្រ​បែបនេះ ។ លោក​បន្តថា​៖ បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វេ​ី​ការស្រាវជ្រាវ ករណី​បាញ់​សត្វ​ទន្សោង​នេះ​ហេ​ី​យ ដេ​ី​ម្បី​វែកមុខ​រក​ជន​ដែល​ប្រ​ព្តឹ​ត​ខុសច្បាប់​។​ ប្រភពនិយាយថាមួយរយៈ​នេះ​ក្រុម​ព្រានព្រៃកាលីបៗ ជំនាញ​ខាង​បរបាញ់​សត្វ គេឈានដល់​ប្រើ​កាំភ្លើង​កែច្នៃ ប្រើ​គ្រាប់​ជាតិគីមី បាញ់​ពេល​ថ្ងៃ ហើយ​រក្សាទុក​សត្វ​ងាប់​ក្នុងព្រៃ ដោយ​មិនអោយ​ខូច​សាច់ លុះ​ពេលយប់​ទើប​ពួកគេ​ចូល​ទៅយក ដើម្បី​បញ្ចៀស​ពី​ការចាប់ខ្លួន​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ ។​

សូមបញ្ជាក់ថា​៖​កាលពី​ចុងខែ​មេសា​ឆ្នាំ​២០២០​នៅ​ចម្រក​សត្វ​ព្រៃភ្នំ​ព្រេជ​អ្នកវិទ្យាសាស្ត្រ​ខាង​សត្វ​ព្រៃរបស់​អង្គការ WWF បាន​ថត​បាន សត្វ​ទន្សោង​មួយ​ហ្វូង​មាន​ចំនួន​សរុប​ប្រមាណ​ជា ៧​ក្បាល ក្នុងនោះ មាន​រាប់បញ្ចូល ទន្សោង​វ័យ​ជំទង់​មួយ​ក្បាល និង​ទន្សោង​បា​ធំ​មួយ​ក្បាល​ផងដែរ​។​តាម​អ្នកវិទ្យាសាស្ត្រ​ដដែល បាន​លើកឡើងថា សកម្មភាព​ហ្វូង​សត្វ​ទន្សោង​រត់​ត្របាញ់​បែបនេះ ទំនង​បណ្តាលមកពី​ពួកវា​ផ្អើល​ដោយ​ហ្វូង​សត្វ​ដទៃទៀត ឬ​ដោយ​ផ្អើល​នឹង​វត្តមាន​របស់​អ្នកតាមដាន និង​ស្រាវជ្រាវ​សត្វព្រៃ​។ សត្វ​ទន្សោង​(Bos javanicus) ជា​ប្រភេទ​សត្វ​ស្ថិតក្នុង​អំបូរ គោ​សាទិស មាន​មាឌធំ កម្លាំង​ខ្លាំង ហើយ​ធន់​។ សត្វ​នេះ ទំនងជា​ពូជ​សត្វ​ដែល​ផ្តល់​ដើមកំណើត ដល់​ពពួក​គោ​សាទិស​ស្រុក ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យិ៍​ផងដែរ​។​

​អ្នកវិទ្យាសាស្ត្រ​ដដែល បានលើកឡើង​ទៀតថា សត្វ​ទន្សោង​ជា​សត្វ​ចំណី​មួយ​ប្រភេទ​ដ៏​សំខាន់​របស់​សត្វ​ខ្លាធំ តែ​ថា ចំនួន និង​ការរស់រាន​របស់​សត្វ​ទន្សោង​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​ការ​បរបាញ់ ការដាក់​អន្ទាក់ ការបាត់បង់​ទីជម្រក ដែល​បណ្តាលមកពី​ការកាប់​ព្រៃ​ខុសច្បាប់ និង​ការទន្ទ្រាន​ដីព្រៃ​។​អា​ឡូ​វ​នេះ​សត្វ​ទន្សោង​ដ៏​កម្រ​ពីរ​ក្បាល​ត្រូវបាន​រកឃើញថា​ត្រូវគេ​បាញ់សម្លាប់​ក្នុង​ដី​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ដែលមាន​ទីតាំង នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​តែ​រក​អ្នកបាញ់​មិនឃើញ​នៅឡើយ​។​សូម​បញ្ជាក់ដែរថា​កាលពី​ឆ្នាំ​២០១៨​សម​ត្ត​កិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់សត្វ​ទន្សោង​បា​មួយ​ក្បាល់​នៅ​ឃុំ​ប្រាំបី​មុម​ខេត្តកំពង់ស្ពឺ​។​តើ​លើក​នេះ​អាច​រកឃើញ​អត់​ចាំមើល​មើល​!​។​a cow die1 

​