» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5355 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744381 នាក់

ចៅហ្វាយខេត្ត​ស្ទឺ​ង​ត្រែង​បញ្ជា​ឲ្យ​បង្ក្រាប​ឡាន​កាសែត​ដែល​ចាំ​ថត​ឡាន​ដឹកឈើ​ខុសច្បាប់​?

 

​ខេត្តស្ទឹងត្រែង ៖ អ្នកយកព័ត៌មាន​ចំនួន​៧ នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ចុះទៅ​ណែនាំ ដោយ​ចោទថា​មិន​គោរព​វិជ្ជាជីវៈ ចត​រថយន្ត​នៅតាម​ដងផ្លូវ​ចាំ​ថត​ឡាន​ដឹកឈើ​ល្មើសច្បាប់​? ។​a jo st 

សម​ត្ត​កិច្ច​បាន​ប្រាប់ថា​គេ​ធ្វើ​នេះ​គឺ​តាម​បញ្ជា​របស់ លោក ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​នៅ​យប់​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ​២០១៩ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ពងមាន់​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​ដើម្បី​ណែនាំ​ក្រុម​អ្នកយកព័ត៌មាន ចំនួន​៧​ដែល​មិនបាន​គោរព​វិជ្ជាជីវៈ ចត​ឡាន​តាម​ដងផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ តាមផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​។​

លោក​វរសេនីយ៍ឯក​វ៉ា សុផាន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស បាន​ប្រាប់ថា អ្នកកាសែត​ត្រូវគោរព​វិជ្ជាជីវៈ អ្នក​ដែល​ចូលមក​យក​ព័ត៌មាន ក្នុង​ខេត្ត​ត្រូវតែ​យក​ប័ណ្ណ​ព័ត៌មាន ចុះបញ្ជី​នៅក្នុង​មន្ទីរ​ព័ត៌មាន ឲ្យ​បានដឹងថា ចុះមក​យក​ព័ត៌មាន នៅក្នុង​ខេត្ត​ដើម្បី​ងាយស្រួល ក្នុងការ​គ្រប់គ្រង ចុះ​យក​ព័ត៌មាន ក្នុង​ខេត្ត​ក្នុងការ​អភិវឌ្ឍ និង​ការរីកចម្រើន​របស់​រា​ជ​រដ្ឋាភិបាល និង​យក​ព័ត៌មាន កែតម្រូវ​ស្ថាបនា នៅ​ចំណុច​ខ្វះខាត​ណាមួយ ដែល​ត្រូវធ្វើ​ការផ្សព្វផ្សាយ ដើម្បីអោយ​រីកចម្រើន មិនមែន​ចុះមក​យក​ព័ត៌មាន ចត​ឡាន​នៅតាម​ដងផ្លូវ​ចាំតែ​ដេញ​រថយន្ត​នោះទេ​។​

​លោកអះអាងថា “​លោក​មិន​ហាមឃាត់​ក្នុង​ការយក​ព័ត៌មាន​នោះទេ តែ​ព័ត៌មាន​ដែល​ត្រូវយក​នោះ គឺ​អ្វី​ដែលមាន​ហេតុការណ៍​កើតឡើង​ត្រូវតែ​ចុះទៅ​យក​ព័ត៌មាន មិនមែន​គ្មាន​ហេតុការណ៍​ហើយ​នាំគ្នា ចត​ឡាន​តាម​ដងផ្លូវ​សាធារណៈ​រង់ចាំ​យក​ព័ត៌មាន​ទេ តែបើ​ធ្វើបែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណ​:​ជាខ្លាំង​”​។​

សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​អំពី​ការកើតឡើង​នៅ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាច្រើន​តែ​មិន​ដេ​ល​ឃើញ​មាន​សម​ត្ត​កិច្ច​ខេត្ត​បង្ក្រាបបាន​ម្តង​ឡើង​ផ្ទុយទៅវិញ​បែ​ជាមាន​ការបញ្ជា​ឲ្យ​បង្ក្រាប​អ្នកកាសែត​ទៅវិញ​?​។​ស្រុក​ខ្មែរ​សេរីភាព​សា​រព​តិ​មាននៅ​ខេត្តស្ទឹងត្រែង​គ្មានទេ​បើ​ចងយក​ព​តិ​មាន​ពីបទ​ល្មើស​ព្រៃឈើ​?៕a jo st1 a jo st2