» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8952 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699123 នាក់

 ម្ចាស់​ដេប៉ូ​លក់​ប្រេង​នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​ ​ប្រមាថ​អ្នករាជការ​សាធារណៈ​ត្រូវ​ប្តឹងទៅ​តុលាការ​

​តាកែវ​៖​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​«​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​៖ ថ្មីៗ​នេះ មាន​បុគ្គល និង​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម (Facebook) ចោទប្រកាន់ថា “​មាន​មន្ត្រី​ស្លៀកពាក់​ឯកសណ្ឋាន​បន្លំ​មួយក្រុម ចុះ​អនុវត្ត​ភារកិច្ច​ដោយ​គ្មាន​លិខិត​បញ្ហា​បេសកកម្ម និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​បិទ​សៀ​ល​ឬ​ស្កុ​ត​ប្លា​ស្ទិ​ក​យ៉ាង​គ​ឃ្លី​ន មិន​សួរនាំ​ដល់​ម្ចាស់​ដេប៉ូ និង​ប្រើប្រាស់ ឈ្មោះ​អភិបាលខេត្ត​និង​ព្រះរាជអាជ្ញា​សំឡុត គំរាម​ទារប្រាក់​ខុសច្បាប់​ដោយ​គ្មាន​មូលហេតុ​»​។​a cam trol2 

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ឱ្យ បាន​ជ្រាបថា​៖១. កាលពី​វេលា​ម៉ោង​១៥:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​លក់ ប្រេងឥន្ធនៈ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុង​គោលបំណង​ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​នូវ​អំពើ​និង​ការអនុវត្ត​មិន​សុចរិត ក្នុង​ធុរកិច្ច​វិស័យ​ប្រេង ឥន្ធនៈ​។​

២​ក្នុងកំឡុងពេល​ចុះ​អនុវត្ត​ភារកិច្ច មន្ត្រី​សាខា ក​.​ប​.​ប​. មាន​ស្លៀកពាក់​ឯកសណ្ឋាន​ការងារ មាន​ស្លាក ឈ្មោះ និង​អត្តលេខ​នៅជាប់​អាវ និង​បាន​ជម្រាបជូន​តំណាង​ម្ចាស់​ដេប៉ូ​អំពី​គោលបំណង​នៃ​ការ ចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដោយ​អនុលោម​តាម​មាត្រា​៤ នៃ​អនុក្រឹត្យ​លេខ​១០៤ អនក្របក ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ស្តីពី​ឯកសណ្ឋាន សញ្ញា​សម្គាល់ និង​សញ្ញា​សក្តិ​របស់ មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» (​សូម​ភ្ជាប់​ជូន​ក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​សេចក្តីបំភ្លឺ​ព័ត៌មាន​នេះ​)​។​

៣​យោងតាម​ប្រការ​៧ កថាខណ្ឌ​ទី​១ នៃ​ប្រកា​សលេខ​១៨៣ ពណ អក​បប​ប្រក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ស្តីពី​បែបបទ​និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​និង​ស៊ើបអង្កេត ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ បាន​កំណត់ថា​៖ “​មន្ត្រី​ស៊ើបអង្កេត​អាច​ចូល​ទៅកាន់​ទីតាំង​ណាមួយ ក្នុង​ម៉ោង​ធ្វើ​ធុរកិច្ច​ធម្មតា ដើម្បី​ត្រួតពិនិត្យ​និង​ស៊ើបអង្កេត​បទល្មើស​ក្រោម​ច្បាប់​ស្ដីពី​កិច្ចការពារ អ្នកប្រើប្រាស់​» (​សូម​ភ្ជាប់​ជូន​ក្នុង​ឧបសម្ព័ន្ធ​ទី​២ នៃ​សេចក្តីបំភ្លឺ​ព័ត៌មាន​នេះ​)​។ ដោយ​អនុវត្តតាម ខ្លឹមសារ​នៃ​ប្រកាស​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​សិទ្ធិ​ពេញលេញ ក្នុង ការចូល​ទៅកាន់​ទីតាំង​ណាមួយ​ដែល​កំពុងបើក​ធ្វើ​អាជីវកម្ម ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បឋម​។​

៤. ដោយ​ទទួលបាន​ការឯកភាព​ពី​ម្ចាស់​ដេប៉ូ មន្ត្រី​ស៊ើបអង្កេត​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បានធ្វើការ ត្រួតពិនិត្យ និង​បាន​រកឃើញថា ដេប៉ូ​លក់​ប្រេង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​លក់​ប្រេង​ជូន​អតិថិជន​មាន​កម្រិត​លំអៀង (​មិន​គ្រប់​លីត្រ​) ក្នុង​បរិមាណ ៧,៤៥ លីត្រ ក្នុង ១០០​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត និង ៦,៥៥​លីត្រ ក្នុង​១០០​លីត្រ សម្រាប់​ប្រេងសាំង​។ អំពើ​កេង​បន្លំ​បរិមាណ​នេះ ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​និង​ការអនុវត្ត​មិន​សុចរិត ក្នុង​ធុរកិច្ច ដែល​បំពាន​ទៅនឹង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ត្រូវ​ទទួលរង​ការពិន័យ អន្តរការណ៍​ពី​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដែល​ទទួល​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​។ ដោយ មិន​ទទួលបាន​កិច្ចសហការ​ពី​ម្ចាស់​ដេប៉ូ មន្ត្រី​មាន​សមត្ថកិច្ច​បានស្នើ​សុំ​ការអនុញ្ញាត​ពី​ព្រះរាជ​អា​ជ្ញ អម​សាលាដំបូង​ខេត្តតាកែវ ដើម្បី​បិទ​សៀ​ល​ជា​បណ្តោះអាសន្ន និង​តម្រូវឱ្យ​ម្ចាស់​ដេប៉ូ​ចូលខ្លួន​មក ដោះស្រាយ​តាម​នីតិវិធី​។​

៥. ក្រោយ​ការបិទ​សៀ​ល ម្ចាស់​ដេប៉ូ​មិន​ត្រឹមតែ​មិនបាន​ផ្ដល់​កិច្ចសហការ​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅបាន​កាត់ផ្តាច់​សៀ​ល​ដោយ​ឯកឯង ដែល​នេះ​ជា​អំពើ​បំផ្លិចបំផ្លាញ ឬ​គៃបំបាត់ វត្ថុ​ដែលមាន​បិទ​ស្លាក​បោះត្រា​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ត្រូវបាន​បញ្ញត្តិ​នៅក្នុង​មាត្រា​៥៣៥ (​បទ​បំផ្លាញ​ស្លាក​ដែល​បោះត្រា និង​មាត្រា​៥៣៦ (​បទ​បំផ្លិចបំផ្លាញ ឬ​គៃបំបាត់​វត្ថុ​ដែលមាន បិទ​ស្លាក​បោះត្រា​) ព្រមទាំង​បានធ្វើ​ការប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​ដែល​បញ្ញត្តិ​នៅក្នុង មាត្រា​៥០២ (​បទ​ប្រមាថ​) នៃ​ក្រមព្រហ្មទណ្ឌ (​សូម​ភ្ជាប់​ជូន​ក្នុង​ឧបសម្ព័ន្ធ​ទី​៣ នៃ​សេចក្តីបំភ្លឺ ព័ត៌មាន​នេះ​)​។ ចំពោះ​ករណីនេះ មន្ត្រី​មាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​a cam trol a cam trol1 a cam trol3 

​