» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11692 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701863 នាក់

ស្ងាត់ៗ​ឈ្មួញ​ចាក់ដី​លុប​ទន្លេសាប​ចូល​ជ្រៅ​៧០​ម៉ែត្រ អាជ្ញាធរខេត្ត និង​មន្ទីរ​ធនធានទឹក ទើប​ដឹង​!


​កំពង់ឆ្នាំង​៖ ដី​គ្រួស​ក្រហម​រាប់រយ​ឡាន ត្រូវបាន​ឈ្មួញ​ម្នាក់​ដឹក​ចាក់​លុប​ទន្លេសាប​ប្រវែង​៧០​ម៉ែត្រ ចូល​ជ្រៅ​ទៅក្នុង​ទន្លេ ក្រោមលេស​ការពារ​ម៉ាស៊ីនបូមទឹក​ស្អាត​កុំ​អោយមាន​កំប្លោក​ហូរ​ចូល​?​។ ពាក់ព័ន្ធ​នឹង​ការចាក់ដី​លុប​ចូលក្នុង​ទន្លេសាប​នេះ លោក អឿ សារឿន ប្រធាន​មន្ទីរ​ធនធានទឹក​ស្តីទី បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន​ទឹកស្អាត​បានដាក់​ពាក្យស្នើសុំ​កាយ​ជា​អាង​ក្នុង​ទន្លេ​ប្រវែង​២០​ម៉ែត្រ​បួន​ជ្រុង តែ​លោក​មិន​ព្រម​ទេ​។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៥ អ្នកកាសែត​សួរ​រឿង​ចាក់ដី​លុប​ចូល​ទន្លេ​នោះ ទើប​លោក​ភ្ញាក់ និង​បាន​ទៅ​វាស់​មើល​ភ្លាម ឃើញថា​ឈ្មួញ​បាន​ចាក់​ចូលក្នុង​ទន្លេ​ដល់​ទៅ​ប្រវែង​៧០​ម៉ែត្រ​ឯណោះ​។a pum chhnang4 

លោក អឿ សារឿន បន្តថា កាលពីមុន​រដូវចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ក្រុមហ៊ុន​លក់​ទឹកស្អាត​ក្នុង​ក្នុង​កំពង់ឆ្នាំង បាន​សុំ​គាត់​ជីកដី​បាតទន្លេ​ធ្វើជា​ស្រះ​ទឹក​ទំហំ​២០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ដើម្បី​ការពារ​ម៉ាស៊ីនបូមទឹក តែ​លោក អឿ សារឿន មិន​ព្រមអោយ ហើយ​គាត់​បានអោយ​ក្រុមការងារ​ចំរុះ ចុះ​ពិនិត្យមើល​ថែមទៀត​ផង​។ ស្រាប់តែ​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៥ ក៏មាន​អ្នកកាសែត​សួរនាំ​គាត់​ពី​ការចាក់ដី​ចូល​ទន្លេសាប តែ​គាត់​មិន​បានដឹង​ទាល់តែសោះ​ថា ក្រុមហ៊ុន​នោះ​អាង​អ្វី​បានជា​ចាក់ដី​ចូល​ទន្លេសាប រហូតដល់​៧០​ម៉ែត្រ​បែបនេះ​។ គាត់​បាន​រាយការណ៍​ជូន​ក្រសួង​ធនធានទឹក​រួចហើយ និង​រង់ចាំ​ខាង​ក្រសួង និង​អាជ្ញាធរខេត្ត​ចំណាត់ការ​តែប៉ុណ្ណោះ​។ ដោយឡែក​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បានអោយដឹង​តាម​តេ​លេ​ក្រាម​ថា ក្រុមហ៊ុន​ទឹកស្អាត បាន​សុំ​មក​ឯកឧត្តម​ជីក​ស្រះ​យក​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ឯកឧត្តម​បានអោយ​ក្រុមហ៊ុន​ទឹកស្អាត​នោះ ស្នើសុំ​ទៅខាង​មន្ទីរ​ក្រសួង​ធនធានទឹក និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​បច្ចេកទេស ។

ឯកឧត្តម​មិនបាន​ដឹង ក្រុមហ៊ុន​ចាក់ដី​ចូល​ទន្លេ​នោះឡើយ ព្រោះ​រវល់​រៀបចំ​ពិធី​ចូលឆ្នាំថ្មី​។ ប្រជាពលរដ្ឋ​ងឿងឆ្ងល់​ថា ក្រុមហ៊ុន​បាន​ដឹក​ដី​ចាក់​ចូល​ទន្លេសាប នៅ​ចំណុច​ផែ​ថ្មី ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ជាប់​នឹង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហេតុអ្វី​ក៏​អាជ្ញាធរ​ដែនដី អាជ្ញាធរ​ក្រុង កំពង់ឆ្នាំង​ជាដើម​មិន​ឃាត់ ទុកអោយ​ក្រុមហ៊ុន​ទឹកស្អាត ចាក់ដី​ចូល​ទន្លេសាប​តាមចិត្ត គ្មាន​អ្នក​ឃាត់​សួរនាំ​នោះឡើយ​។ ពេល​អ្នកកាសែត​សួរនាំ បាន​ឆ្លើយថា​មិនដឹង​? ម្យ៉ាងទៀត ថា​តើ​នៅក្នុង​សៀវភៅ​បន្ទុក​ដែល​ក្រុមហ៊ុន​បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរជំនាញ និង​អាជ្ញាធរ​នោះ បានចែង​អោយ​ចាក់ដី​លុប​ទន្លេ ដើម្បី​បាន​ទឹកស្អាត​មកប្រើប្រាស់ ជា​ប្រយោជន៍​ខ្លួន​ឬ​យ៉ាងណា​? ។ ទោះបីយ៉ាងណា​ឡូ​វ​គេ​ឃើញ​មាន​មន្ត្រីជាន់ខ្ពស់​ខាង​ក្រសួង​ធនធានទឹក​ចុះ​ត្រួតពិនិត្យ​ហើយ​គ្រាន់តែ​មិនទាន់​ដឹងថា​ត្រូវ​ដោះស្រាយ​បែបណា​?៕a pum chhnang1 a pum chhnang2 a pum chhnang3 ​