» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4691 នាក់

ម្សិលមិញ 6501 នាក់

សរុប 13953246 នាក់

ខឹម​ចិ​ត្រា​មេ​ប៉ុស្តិថ្មីនគរបាល​ច្រកទ្វារ​ប៉ោយប៉ែត​ប្រឹង​រកលុយ​សង​ថ្លៃ​សេវា​ដោយសារ​អាង​លោក​គៀត​ច​ន្ទ័ថា​រិ​ទ្ធ​?!

 

​ខេត្តបន្ទាយមានជ័យ ៖​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត និង​ពលករ​ខ្មែរ​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​និយាយថា​គេ សង្ឃឹមថា ការផ្លាស់ប្តូរ​មេ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អាច​នឹងមាន​ការកែទម្រង់​ការងារ​ពិសេស​គឺ កាត់បន្ថយ​ការគាបសង្កត់​យកលុយ​របស់​មន្ត្រីនគរបាល ប្រចាំ​ច្រក​នេះ ។​a po khem chitra 

ប៉ុន្តែ​មិន​នឹកស្មានថា​លោក​ប្រធាន​ថ្មី​ស៊ីលុយ​ធំ​ជាង​លោក​ប្រធាន​ចាស់​ចឹ​ង​ឡើយ​!។ បើតាម​ការសង្កេត​រប​ស់​ប្រជាពលរដ្ឋ​និយាយថា​៖​ចាប់តាំងពី​លោក ខឹម ចិ​ត្រា បានមក​ឡើងកាន់តំណែង ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ស៊ឹម សំអាត ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករ លួ​យ​ហើយ​ថែម ទាំង​សូកប៉ាន់​ពន្យា​កំណើត ដើម្បី​បាន​កាន់ តំណែង ធ្វើជា​អនុប្រធាននាយកដ្ឋាន​ទទួល​ទិស​ទី​១​នៅ​អគ្គនាយកដ្ឋាននគរបាលអន្តោរប្រវេសន៍ ដើម្បី​ឈានទៅ​ពង្រឹង​អំណាច​ជា​បន្តទៀត​។

ចំណែក​លោក ខឹម ចិ​ត្រា វិញ​ក៏​មិន​ណ​យ​ដែរ​ព្រោះ​ចាយ​សេវា​ក៏​មិនធម្មតា​ដែរ​ដើម្បី​បានមក​កាន់​ប៉ូ​ស្តិ​ខ្លាញ់​មួយ​នេះនោះ​។​ចឹ​ង​លោក ខឹម ចិ​ត្រា មិន​ត្រឹមតែ​បន្ត​ដើរ​តាម​គំរូ​អាក្រក់​របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បង្កើន​អំពើពុករលួយ​កាន់តែខ្លាំង​ទ្វេរ​ឡើង​ផង​ក៏​ថា​បានដែរ​។​

ជាក់ស្តែង​បន្ទាប់ពី​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិ​ន្ត្រា ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍នគរបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញថា លោក​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅឡើយ ខណៈ​លោក សេម មករា កំពុង​ឃុបឃិត​គ្នា​ជាមួយ​លោក ម៉ៅ ម៉​យ និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។

​បច្ចុប្បន្ននេះ លោក ម៉ៅ ម៉​យ កំពុង​ដាក់​ប៉ុស្តិ៍​ជជុះ នៅ​ចំណុច​មាត់ទ្វា​អន្តរជាតិ ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ថៃ​មក​កម្ពុជា ដោយ​យក​ក្នុង ១​រទេះ ចាប់ពី ៥០០០​រៀល រហូតដល់ ២០០០០​រៀល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក សេម មករា បាន​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ ដាក់​កុងត្រូលជជុះ​មួយកន្លែង​ទៀត នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ជាប់​កន្លែង​វាយ​ប័ណ្ណឆ្លងដែន (Boarder Pass) ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​កម្ពុជា​ចូល​ទឹកដី​ថៃ ធ្វើ​មាន​ធ្វើបាន​បក្ខពួកនិយម​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ទិដ្ឋាការ​ភ្ញៀវទេសចរ​ដែល​កំណ​ត់យ​ក​ត្រឹម​៣០​ដុល្លារ​ឬ​ស្មើ​ជាង​១២​ម៉ឺន​រៀល​នោះ គឺ​លោក ឯក បូរ៉ា និង​បក្ខពួក​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​បង់លុយ​១២០០​បាត​ឬ​ស្មើនឹង​៣៦,៣​ដុល្លារ​។ សម្រាប់​ទិដ្ឋាការ​ធម្មតា​ដែល​កំណត់​យក​ត្រឹម​៣៥​ដុល្លារ​បែរជា​ឲ្យ​បង់​ដល់​ទៅ​១៥០០​បាត​ប្រហែល​៤៥,៥​ដុល្លារ ហើយ​ទិដ្ឋាការ​ពិសេស​ដែល​ត្រូវ​កំណត់​លើកលែង​ទិដ្ឋាការ​មិន​យកលុយ​បែរជា តម្រូវ​ឲ្យ​ភ្ញៀវ​បង់លុយ​ដល់​១០០០​បាត​។​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឯក បូរ៉ា បាន​ឲ្យ​ដឹងថា​ក្រៅពីនោះ លោក ឯក បូរ៉ា មានការ កាង​ភ្ញៀវ​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​សៀម យក​ប៉ាស្ព័រ​មក​ប្រថាប់ត្រា​មុន​ហើយ​តម្រូវ​ឲ្យ​បង់លុយ​ជា​ក្រោយ​ផងដែរ​។​

ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឃឹម ចិ​ត្រា កាលពីពេល​ថ្មី​នេះ​លោក​ធ្លាប់បាន​បកស្រាយ​ជា​សាធារណៈ​រួច​ម្ដង​ហើយ ថា​លោក យក​សេ​វ៉ា តែ​១០០​រៀល ប៉ុណ្ណោះ តែ​ការបកស្រាយ​នេះ​ក៍​ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ​ព្រោះ​ប្រជាពលរដ្ឋ​និង​អាជីវករ​អ្នករកស៊ី​ចេញ ចូល​តាម​ច្រក​នេះ​មិនដែល​ចំណាយលុយ​ត្រឹម​១០០​រៀល​ដូច​លោក​ឃឹម ចិ​ត្រា បកស្រាយ​នោះទេ ។​


​ការមិន​ព្រម​កែទម្រង់​បែបនេះ​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ខឹម ចិ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​។ ព្រោះ​ប្រសិនបើ​គ្មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​បង្អែក​រឹងមាំ​ទេនោះ គឺ​លោក ខឹម ចិ​ត្រា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​ដូច​សព្វថ្ងៃ​នេះឡើយ​។

គួរ​រំលឹក​ដែរ​ថា ថ្មីៗ​កន្លងទៅនេះ​ថ្នាក់ដឹកនាំ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​កោះហៅ​លោក ខឹម ចិ​ត្រា មក​សាកសួរ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដែល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​និង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ក្រោយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កោះហៅ​លោក ខឹម ចិ​ត្រា គឺ​លទ្ធផល​សូន្យ​លោក ខឹម ចិ​ត្រានៅតែ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ហើយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។​​ហេតុនេះហើយ​ទើប​លោក ខឹម ចិ​ត្រា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​បក្ខពួក​កំពុង​បង្កើន​សកម្មភាព​នៃ​អំពើពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​មានការ​អំពាវនាវ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា ជាបន្ទាន់​ផងដែរ៕a khim chitra1 a khim chitra1 a khim chitra2 a khim chitra3 a po pet mao moy a po pet mao moy1 a po pet a chang po pet a khim chitra