» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7398 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697569 នាក់

សម្តេច​សង្ឃ​ន​ន្ទ​ង៉ែត​យក​វត្ត​វិហា​រសសរ​១០០​មក​គ្រប់គ្រង​និង​តែងតាំង​ព្រះ​តេជគុណ អេង ផល្លា ធ្វើជា​ព្រះចៅអធិការ​វត្ត ឡើងវិញ បង្ក​ការក្តៅក្រហាយ​!

 

ខេត្តក្រចេះ​៖​ព្រះ​សេរី​សម្ភារ៍ អេង ផល្លា ត្រូវបាន​សម្តេច​ព្រះសង្ឃ​នាយក ន​ន្ទ ង៉ែត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​ប្រគល់​តំណែង​ជា​ចៅអធិការ​វត្ត​ព្រះវិហារ​សសរ​១០០​ឡើងវិញ​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា អនុប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក ដើម្បី​ដឹកនាំ​គ្រប់គ្រង និង​ទទួលខុសត្រូវ​សាជាថ្មី​រាល់​ភារកិច្ច​ទាំងឡាយ លើ​ការងារ​សាងសង់ ការងារ​សាលា​ពុទ្ធិកសិក្សា​ក្នុង​វត្ត អប់រំ​ភិក្ខុ​សាមណេរ​ឲ្យ​ស្ថិតនៅក្នុង​ធម៌​វិន័យ និង​ថែរក្សា​ពេល​ក​ភ័​ណ្ឌ និង​គរុ​ភ័​ណ្ឌ​ក្នុង​វត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២១​ឡើងវិញ​បន្ទាប់ពី​ដក​បាន​មួយ​ដង្ហើម​ចង្រឹត ។​a eng phalla2 

​ការតែងតាំង​ព្រះ​តេជគុណ អេង ផល្លា ឲ្យ​ធ្វើជា​ព្រះចៅអធិការ​វត្ត​វិហារ​ធំ​សសរ​១០០ ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ឡើងវិញ បន្ទាប់ពី​បាន​ផ្ទុះ​អធិករណ៍​ពាក់ព័ន្ធ​ការចាត់ចែង​ថវិកា​វត្ត បានធ្វើ​ឲ្យ​មានការ​តវ៉ា និង​ការមិន​ពេញចិត្ត​ពី​សំណាក់​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រមទាំង​គណៈកម្មការ និង​អាចារ្យវត្ត​។​
​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២០ ប្រជា​ពុទ្ធបរិស័ទ បានការ​តវ៉ា និង​សុំឱ្យ​ដក​តួនាទី​ព្រះចៅអធិការ​វត្ត​វិហា​រសសរ​១០០ ពី​ព្រះ​តេជគុណ អេង ផល្លា ដោយ​ពួកគេ​បាន​លើកឡើងថា ព្រះអង្គ​បាន​ប្រើប្រាស់​ថវិកា​ជា​បច្ច័យ​វត្ត​ខ្វះ​តម្លាភាព និង​ប្រើ​សម្រាប់​កិច្ចការផ្ទាល់ខ្លួន​ជាដើម​។​

​កាលនោះ សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត បានសម្រេច​បញ្ចប់​មុខតំណែង​ព្រះ​តេជគុណ អេង ផល្លា ពី​ចៅអធិការ​វត្ត​ព្រះវិហារ​ធំ​សសរ​១០០ និង​បាន​ព្យួរ​តួនាទី​ពី​អនុគណ​ស្រុក​សំបូរ​ថែមទៀត​។​​បន្ទាប់ពី​ហេតុការណ៍​ស្ងប់ស្ងាត់​មួយរយៈ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​ស្រាប់តែ​លេចចេញ​ការតែងតាំង​ថ្មី​ពី​សំណាក់​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត ដោយ​ឱ្យ​ព្រះ​តេជគុណ អេង ផល្លា ឡើង​ធ្វើជា​ព្រះចៅអធិការ​វត្ត​វិហា​រសសរ​១០០​វិញ​។​

​ការសម្រេច​នេះ បានធ្វើឱ្យ​អាចារ្យ គណៈកម្មការ​វត្ត និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​វិហា​រសសរ​១០០ កើត​ការមិនសប្បាយចិត្ត និង​ផ្ទុះ​ការតវ៉ា​ជាថ្មី​ផងដែរ​។ អាចារ្យ គណៈកម្មការ និង​ប្រជា​ពុទ្ធបរិស័ទ បាន​ជួបជុំគ្នា​តវ៉ា​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ​។​​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​អះអាងថា ព្រះ​តេជគុណ អេង ផល្លា មិនមែនជា​កូនចៅ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​ស្រុក​សំបូរ​នោះទេ​។​ព្រះអង្គ​ត្រូវបាន​គេ​រៀបចំ​ឱ្យទៅ​ធ្វើជា​ព្រះចៅអធិការ​វត្ត​វិហា​រសសរ​១០០ នៅ​ឆ្នាំ​២០១៦​។​

លោកតា សោ ម៉ុ​ន អាចារ្យ​ទី​១​វត្ត​វិហា​រសសរ​១០០​បាន​ឲ្យកាសែត​ដឹងថា ការដែល​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ ផ្ទុះ​ការតវ៉ា​នេះ​ព្រោះតែ​ព្រះ​តេជគុណ អេង ផល្លា ក្រោយ​មកកាន់​តួនាទី​ជា​ចៅអធិការ​វត្ត​បាន​បំផ្លាញ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅក្នុង​វត្ត​ហើយ​សម្រេច​ការងារ​ផ្សេងៗ​ដោយ​អត្តនោម័ត​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ ឬ​អាចារ្យវត្ត​នោះឡើយ​។ ក្រៅតែពី​ការបំផ្លាញ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ក្នុង​វត្ត និង​ចាត់ចែង​ការងារ​ផ្សេងៗ​ដោយ​អត្តនោម័ត​ហើយ​នោះ នៅ​មានរឿង​ចាត់ចែង​ថវិកា​បច្ច័យ​របស់​វត្ត ខ្វះ​តម្លាភាព និង​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ផងដែរ​។​

​លោកតា​អាចារ្យ​រូបនេះ បន្ថែមថា បច្ច័យ​ដែល​វត្ត​ទទួលបាន​ត្រូវបាន​ព្រះ​តេជគុណ អេង ផល្លា យកទៅ​គ្រប់គ្រង និង​ចាត់ចែង​ដោយ​អង្គឯង​។​មិនតែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ​វត្ត​អា​ចរក​បច្ច័យ​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​ស្រាប់តែ​ចុងក្រោយ​បែរជា​ត្រូវ​ជំពាក់​បច្ច័យ​កសាង​ក្នុង​វត្ត​រហូតដល់​ទៅជា​ង​៣០​ម៉ឺន​ដុល្លារ​វិញ​។ បើតាម​លោកតា សោ ម៉ុ​ន នេះ​ជា​ភាពមិនប្រក្រតី​មួយ​លើ​ការចាត់ចែង​ថវិកា​វត្ត​។​​លោកតា សោ ម៉ុ​ន ​៖«​ក្នុង​មួយឆ្នាំ​បច្ច័យ​ដែល​រកបាន​ប្រហែល ៣០​ម៉ឺន​ដុល្លារ បើ​យើង​សរុប​ទាំងអស់​ជា​មធ្យម​គឺ​លោក​គ្រប់គ្រង​បច្ច័យ​ដោយ​ខ្លួនឯង អត់​មាន​ឱ្យ​គណៈកម្មការ​ថែរក្សា​ទេ​»​។​
​

លោកតា សោ ម៉ុ​ន បាន​អះអាងថា លោកតា ព្រមទាំង​គណៈកម្មការ ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត គឺ​មិន​ព្រម​ទទួល​ព្រះ​តេជគុណ​អេង ផល្លា ឱ្យធ្វើជា​ចៅអធិការ​វិញ​នោះឡើយ​។​​លោកតា​អាចារ្យ​ទី​១ នៃ​វត្ត​វិហា​រសសរ​១០០ បាន​អះអាង​ជំហរ​របស់ខ្លួន​យ៉ាង​ដូច្នេះ «​យើងខ្ញុំ​ទាំងអស់គ្នា​មិន​ព្រមឱ្យ​លោក​មកវិញ​។ តើ​លោក​មកវិញ​បាន​ប្រយោជន៍​អី​? បើ​នៅ​លើក​មុន​គ្រាន់តែ​បំផ្លាញ​សមិទ្ធផល​របស់គេ​ហ្នឹង គឺ​អស់​ច្រើនណាស់​ទៅហើយ ហើយ​នៅ​ជំពាក់​លុយ​គេ​ទៀត​។ ឥឡូវនេះ​ចង់​មកវិញ​ធ្វើ​អី​ទៀត មក​បំផ្លាញ​របស់គេ​តទៅទៀត ឬ​យ៉ាងម៉េច​?​។ នេះហើយ​ជាហេតុ​ដែល​យើងខ្ញុំ​មិន​សុខចិត្ត​ឱ្យ​លោក​មកវិញ​»​។​

​ព្រះ​ឃោស​ធម្ម លន់ សុគន្ធា​ដែល​មក​ប្រកាស​តែងតាំង​លោកសង្ឃ​អេង​ផល្លារ​ឡើងវិញ មាន​សង្ឃដីកា​រថា គណៈ​សង្ឃនាយក​បានសម្រេច តែងតាំង​ព្រះ​សេរី​សម្ភារ៍ អេង ផល្លា ឲ្យ​ទៅ​ដឹកនាំ​គង់នៅ​វត្ត​ព្រះវិហារ​ធំ គឺ​ដូច​មាននៅ​ក្នុង​សេចក្តី នៃ​សង្ឃប្រកាស បានចែង​ច្បាស់​អំពី​ការដាក់ ព្រះវិហារ​សសរ​១០០ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតដល់​ទទួលបាន​នូវ​ភាពប្រក្រតី និង​ស្ថិរ​ភាពល្អ គណៈសង្ឃ​នាយក និង​ប្រគល់​វត្ត​នេះ​ជូន​ដល់​គណៈសង្ឃ​មូលដ្ឋាន ខេត្តក្រចេះ​គ្រប់គ្រង​វិញ​។​​សម្ដេចព្រះ​ឃោស​ធម្ម លន់ សុគន្ធា ស្នើ​សូម​ឲ្យ​សូម​ព្រះសង្ឃ គណៈកម្មការ​ចា​រ្យ និង​ពុទ្ធ​បរិ​ស័​ចំណុះជើងវត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ត្រូវ​សិក្សា​ស្វែងយល់​អំពី​ការដាក់​វត្ត​នេះ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​a eng phalla a eng phalla1 a eng phalla3 a monk la2 a monk la5 


​