» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 304 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745639 នាក់

ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន រតនគិរី ស្ងួន ឯ​.​ក​របស់លោក ចិន សុផាត ( ឧកញ៉ា ចិន សំណាង​) ធ្វើ​អាជីវ​កម្មបាញ់​ញ៉​យក​រ៉ែ​ត្បូង ខុស​ទីតាំង​ក្នុង​លិខិត​អនុញ្ញាតិ​ហេតុអី?


​រតនគិរី​÷ ប្រជាពលរដ្ឋ​រស់នៅ​ភូមិបរ​រ៉​យ និង​ភូមិបរ​ឡយ ឃុំ​កិៈ​ចុង បាន​រាយការណ៍​ប្រាប់​មក​ការិយាល័យ​គេហទំព័រ មាតុភូមិ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​អោយដឹងថា ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ មាន​ក្រុម​ឈ្មួញ​ដ៏​ធំ​មួយ មាន​ថៅកែ​មាន​គោរមងារ ជា​ឧកញ៉ា​ម្នាក់ ឈ្មោះ ចិន សំណាង បាន​បញ្ជា​អោយ​ក្រុមកម្មករ​ដឹក​គ្រឿងចក្រ អ៊ិ​ក​ស្ការ​វ៉ា​ទ័​រ​ចំនួន​០១​គ្រឿង​ចូលទៅ​កាប់​កាយ​ដី កាលពី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ទីតាំង​ភ្នំ​លលក ស្ថិតនៅ​ក្នុងស្រុក​អណ្តូង​មាស ដែលមាន​ព្រំប្រទល់​ជាប់ ភូមិបរ​រ៉​យ ស្រុក​បរ​កែវ ខេត្តរតនគិរី ។a mine roit

​ប្រភព​ខាងលើ​បាន​បញ្ជាក់ថា រាល់​សកម្មភាព​ដែល​ក្រុម​ឈ្មួញ​បាន​ចល័ត​ដឹក​គ្រឿងចក្រ​( អ៊ិ​ច​ស្ការ​វ៉ា​ទ័​រ​) ចូលទៅ​កាន់​ទីតាំង​ខាងលើ គឺ​ដើម្បី​បាញ់​ញ៉​រ៉ែ​ត្បូង ។ ដោយ​សកម្មភាព​នេះ ត្រូវគេ​សង្ស័យថា ការធ្វើ​អាជីវ​កម្មនេះ​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​នោះឡើយ ? អាច​ប្រើ​រូបមន្ត​កន្ទេល​ធំ​បន្លំ​ដេក ក្រោម​ការ​គប់គិត​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តរតនគិរី ។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះបាន​ខ្សឹបប្រាប់​អោយដឹងទៀតថា កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២៤​ក្រុម​ឈ្មួញ​បាន​ចល័ត​ដឹក​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​បន្ថែមចំនួន​មួយគ្រឿង​ទៀត ដើម្បី​ធ្វើ​សកម្មភាព​កាយ​រណ្តៅ​ដី​យ៉ាងជ្រៅ ដើម្បី​ងាយ​បាញ់​ញ៉​រ៉ែ​ត្បូង ។ ក្នុង​សកម្មភាព​នេះ​គេ​សង្កេតឃើញថា អា​ជ្ញ​ធរ មន្ទីរ​រ៉ែ លោក មេស្រុក មេ​ខេត្ត​ហាក់​មិន​មានការ​កោត ខ្លាច ញញើត​និង​សំណាញ់​ច្បាប់​នោះឡើយ ព្រោះថា សកម្មភាព​ធ្វើ​អាជីវកម្ម​បាញ់​ញ៉​យក​រ៉ែ​ត្បូង​នៅ​ចំណុច​ទីតាំង​ភ្នំ​លលក​នោះ គឺ​ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច អាជ្ញាធរ មន្ទីរ​រ៉ែ អង្គភាព​ជំនាញ នោះឡើយ ។
​តើ​សកម្មភាព​ទាំងនេះ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី លោក​បាន​ជ្រាប​ដែរឬទេ​ទាន​..?​។​

​សូម​បញ្ជា​ថា ក្នុង​សកម្មភាព​បែបនេះ គឺ​មិនមែនជា​ការធ្វើ អាជីវកម្ម​បែប​លក្ខណៈ​គ្រួសារ​នោះឡើយ ។​ចំណែក​លោក ឧកញ៉ា ជិន សំណាង ឯ​ឈ្មោះ​ក្នុង​លិខិត​ធ្វើ​អាជីវកម្ម​គឺ​ឈ្មោះ ចិន សុផាត​ដែល​រង​ការ​រិៈ​គន់​ថា បាន​ប្រើ​កម្មករ​យក​គ្រឿងចក្រ​ចូលទៅ​ជីក​កាយ​ដី ដាក់​ម៉ា​ស៊ី​បាញ់​ញ៉​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង បាន​និពន្ធ​នាយក គេហទំព័រ មាតុភូមិ តាម​តេ​ឡេ​ក្រាម ថា : ក្រុមហ៊ុន​របស់លោក​មា​ន​ច្បាប់​អនុញ្ញាតិ​ត្រឹម​ត្រឹម​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ។ ប៉ុន្តែ​បើ​ពិនិត្យ​អោយ ល្អិតល្អន់​លើ​ឯកសារ​ច្បាប់​របស់​ក្រុមហ៊ុន គឺ​ការអនុវត្ត​ខុស​ទីតាំង ទាំង​និយាម​ការ ទាំង​ទីតាំង​ស្រុក ព្រោះ​ការអនុញ្ញាតិ​អោយ​ជីក​រុករក​រ៉ែ ស្ថិតក្នុង​ស្រុក​ប​កែវ តែ​ការ​ជីកដី​ជាក់ស្តែង​ស្ថិតក្នុង​អណ្តូង​មាស ខេត្តរតនគិរី ទៅវិញ នេះ​គឺជា​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក ។​ទាក់ទិន​ករណីនេះ លោក អ៊ុង ហួរ ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តរតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ បាន​សុំ​ការបំភ្លឺ តាម​តេ​ឡេ​ក្រាម​ដែរ តែ​ពុំមាន​ការឆ្លើយតប​នៅឡើយ​ទេ ៕ ដោយ​: សុផល Tel:012953824/016953222a mine roit1 a mine roit2 a mine roit3 a mine roit4 a mine roit5 a mine roit8 a mine roit6 a mine roit7