» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7038 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697209 នាក់

នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ​រំដោះ ពង្វាង​ទឹកស្ទឹង​ព្រែក​ត្នោត កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ​


​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន អញ្ជើញ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ​រំដោះ និង​ពង្វាង​ទឹកស្ទឹង​ព្រែក​ត្នោត​កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ និង​តំបន់​ជាប់​ស្ទឹង​ព្រែក​ត្នោត​។​a manet dam water 

​ប្រព័ន្ធធារាសាស្ត្រ​រំដោះ​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ពិនិត្យ​នា​ព្រឹក​ថ្ងៃនេះ​មាន​ចំនួន​៣ រួមមាន​៖១៖ គម្រោង​ស្ទឹងតូច​៖ គម្រោង​នេះ មានការ​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​តូច ស្ថិតក្នុង​ស្រុក​សំរោង​ទង ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​កម្ពស់ ៨​ម៉ែត្រ ទទឹង​ខាង ៥១​ម៉ែត្រ និង​មាន​ទ្វារ​ទឹក​ចំនួន​៥ ទ្វារ​នីមួយៗ​មាន​ទទឹង ៨.៥​ម៉ែត្រ និង​មាន​កម្ពស់ ៧.៥​ម៉ែត្រ នៃ​អនុ​គម្រោង​ប្រព័ន្ធ​ដោះ​ទឹកស្ទឹង​តូច​។​​គម្រោង​នេះ មានការ​ស្តារ​ស្ទឹងតូច​ប្រវែង ៥១​គីឡូម៉ែត្រ ទំហំ​មាត់​លើ ១០០​ម៉ែត្រ​គិត​ទាំង​ខ្នង​ទំនប់​សងខាង និង​បាត ៤០​ម៉ែត្រ និង​សាងសង់​សំណង់​សិល្ប​ការ្យ​សរុប ៦៨​កន្លែង ក្នុងនោះ លូ​គ្រប់​ប្រភេទ​ចំនួន ៥៤​កន្លែង ជួសជុល​ស្ពាន​ចំនួន ១៣​កន្លែង និង​សាងសង់​ទ្វារ​ទឹក​១​កន្លែង​។​​ប្រព័ន្ធ​ស្ទឹងតូច​មាន​សក្តានុពល​ព​ង្វាង​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​ប្រមាណ ៣០០​ម៉ែត្រគូប​ក្នុង​១​វិនាទី​ទៅ​ទន្លេបាទី ធ្លាក់​ទៅ​ទន្លេបាសាក់​។ គិត​មកដល់ពេលនេះ​វឌ្ឍនភាព​ការងារ​សម្រេចបាន​ប្រមាណ ៧០​ភាគរយ​។​

២៖ ប្រព​ន្ធ័​ប្រឡាយ​ជើងឯក​៖ ប្រព​ន្ធ័​ប្រឡាយ​ជើងឯក ស្ថិតក្នុង​សង្កាត់​ជើងឯក សង្កាត់​សាក់​សំពៅ សង្កាត់​ដង្កោ សង្កាត់​ពងទឹក សង្កាត់​ព្រៃវែង និង​សង្កាត់​ព្រៃ​សរ ខណ្ឌ​ន​ដង្កោ រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​សរុប ២៣​គីឡូម៉ែត្រ មុខកាត់​ទទឹង​ពី ៤០​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ជម្រៅ ៣​ម៉ែត្រ និង​បំពាក់​ស្ថានីយ​បូមទឹក​ចំនួន ៣​កន្លែង (​ស្ថានីយ៍​សាក់​សំពៅ ស្ថិតក្នុង​ភូមិក​ម្រែង សង្កាត់​សាក់​សំពៅ​, ស្ថានីយ​អន្លង់​គង ស្ថិតនៅ​ភូមិ សិរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ និង​ស្ថានីយ​ព្រែក​ជ្រៃ ស្ថិត​ក្នុងភូមិ ដូង សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។​​ក្នុង​ស្ថានីយ​១​កន្លែង​បំពាក់​ម៉ូ​ទ័​រ ៦​គ្រឿង ទំហំ​មុខកាត់​ទុយោ ១​ម៉ែត្រ ដែល​អាច​បូម​ទឹកបាន ១៥ ទៅ ២០​ម៉ែត្រគូប ក្នុង​១​វិនាទី​។ ប្រព័ន្ធ​ប្រឡាយ​នេះ​អាច​ដោះ​ទឹក​ពី​ខណ្ឌ​កំបូល​មួយផ្នែក ខណ្ឌដង្កោ​មួយផ្នែកធំ និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌមានជ័យ​។​

៣៖ ការស្តារ​ប្រឡាយ​ព្រែក​ហូរ​៖ ប្រឡាយ​ព្រែក​ហូរ ដក​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត ត្រង់ចំណុច​នៃ​ភូមិ​ព្រែក​ហូរ​លិច និង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ដែល​អាច​រំដោះ​ទឹកបាន ៥១៥​ម៉ែត្រគូប ក្នុង​១​វិនាទី មាន​ប្រវែង ៧.២​គីឡូម៉ែត្រ​។ ក្នុងនោះ​ប្រឡាយ​រៀប​ថ្ម ៣.៥​គីឡូម៉ែត្រ និង​ប្រឡាយ​ចាក់​បេតុង ៣.៧​គីឡូម៉ែត្រ​។ បរិមាណ​ទឹក​ព្រែក​ហូរ ត្រូវ​ធ្លាក់​ចែក​តាម​ព្រែក​យាយ​ជា ត្រង់ចំណុច​ភូមិ​ព្រែក​ហូរ​កើត ២១៥​ម៉ែត្រគូប ក្នុង​១​វិនាទី និង​ប្រឡាយ​ភ្ជាប់​លេខ​៣ ត្រង់ចំណុច​ភូមិ​រការ​ខ្ពស់ ២០០​ម៉ែត្រគូប ក្នុង​១​វិនាទី ធ្លាក់ចូល​បឹង​រាន និង​នៅសល់ ១០០​ម៉ែត្រគូប ក្នុង​១​វិនាទី ហូរ​ធ្លាក់​ទៅ​ទន្លេបាសាក់ ត្រង់ចំណុច​ភូមិ​អាចម៍កុក សង្កាត់​កំពង់​សំណាញ់​។ គិត​មកដល់ពេលនេះ​គម្រោង​សម្រេចបាន​ប្រមាណ ៩៥​ភាគរយ​ហើយ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​ទឹកដី​ខណ្ឌ​ដ​ង្ហោ និង​តំបន់​ខ្លះទៀត​ក្នុង​ខេត្តកណ្តាល កំពង់ស្ពឺ ជាប់​នឹង​ស្ទឹង​ព្រែក​ត្នោត តែង​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​។ ការ​ជន់​លិច​ភ្នំពេញ​ត្រូវបាន​គេ​ដាក់​កំហុស​ដោយសារ​ទឹក​ហូរ​ធ្លាក់​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ជួរ​ភ្នំក្រវាញ និង​ដោយសារ​ផ្ទៃ​រងទឹក​ភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែ​រួម​តូច ដោយសារ​កំណើន​នៃ​សំណង់​លំនៅឋាន និង​តំបន់​ពាណិជ្ជកម្ម​ផ្សេងៗ​។​

​ដើម្បី​ដោះស្រាយ​ការ​ជន់​លិច ដែលជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រជាពលរដ្ឋ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក កសាង​ប្រព័ន្ធធារាសាស្ត្រ​រំដោះ និង​ពង្វាង​ការ​ជន់​លិច​នេះ​។​​គម្រោង​ធំៗ​ចំនួន​៩ កំពុងតែ​អនុវត្តន៍​នាពេល​បច្ចុប្បន្ន ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​នេះ រួមមាន​៖
១៖ គម្រោង​ស្ទឹងតូច ជា​គម្រោង​បង្វែរ​ទឹក​មួយចំនួនធំ​ចេញពី​ស្ទឹង​ព្រែក​ត្នោត ចូល​ទន្លេបាទី មាន​បណ្តោយ ៥១​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង ១០០​ម៉ែត្រ រួមទាំង​ខ្នង​សងខាង​ផងដែរ​។ គម្រោង​នេះ មានការ​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​តូច ស្ថិតក្នុង​ស្រុក​សំរោង​ទង ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​កម្ពស់ ៨​ម៉ែត្រ ទទឹង​ខាង ៥១​ម៉ែត្រ និង​មាន​ទ្វារ​ទឹក​ចំនួន​៥ ទ្វារ​នីមួយៗ​មាន​ទទឹង ៨.៥​ម៉ែត្រ និង​មាន​កម្ពស់ ៧.៥​ម៉ែត្រ​។​

២៖ គម្រោង​ស្ទឹង​ក្រោម​បាទី ជា​គម្រោង​បង្វែរ​ទឹក​មួយចំនួន​ចេញពី​ទន្លេបាទី ចូលទៅ​បឹង​ជើង​លង ក្បែរ​ព្រលានយន្តហោះ​ថ្មី មាន​បណ្តោយ​ប្រមាណ ៧​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង​១០០​ម៉ែត្រ រួម​នឹង​ខ្នង​សងខាង​ផងដែរ​។​៣៖ ប្រព័ន្ធ​ប្រឡាយ​ជើង​ឯង គម្រោង​នេះ​មាន​ប្រឡាយ​៥​ខ្សែ (​ប្រឡាយ​មេ​៣​ខ្សែ និង​ប្រឡាយ​ត​ភ្ជាប់​២​ខ្សែ​) និង​ស្ថានីយ​បូមទឹក​២​កន្លែង​។ មាន​មុខងារ​រំដោះ​ទឹក​ផ្នែ​ង​ខាងលិច​-​ត្បូង​រាជធានី​ភ្នំពេញ (​ភូមិសាស្ត្រ​ខណ្ឌ​កំបូល​ខ្លះ ខណ្ឌដង្កោ និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌមានជ័យ​) មាន​បណ្តោយ​សរុប ២៦.៥​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង​៣៥-៥០​ម៉ែត្រ រួម​នឹង​ខ្នង​សងខាង​ផងដែរ​។​
៤៖ ប្រឡាយ​៩៦ គម្រោង​នេះ​មាន​មុខងារ​រំដោះ​ទឹក​ផ្នែក​ខាងលើ​ព្រលានយន្តហោះ​ថ្មី​ផង នាំ​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ត្រង់​ម្តុំ​ព្រែក​ហូរ ទទួល​ទឹក​ពី​ព្រែកកំពឹស ប្រឡាយ​៦២ និង​តំបន់ x1 វាង​ព្រលាន​ចូលទៅ​ដល់​ព្រែ​គង់ និង​ចូលទៅ​បឹង​ជើង​លោង តំបន់​ក្រាំង​យ៉ូ​វ មាន​បណ្តោយ​សរុប ១៤​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង ៨០​ម៉ែត្រ រួម​នឹង​ខ្នង​សងខាង​។ គម្រោង​នេះ រំលែក​ទឹកជំនន់​មួយ​ភាគ​ធំ​ចេញ​ព្រែក​ហូរ និង​ភ្ជាប់​បណ្តាញ​គមនាគមន៍​តា​មរយៈ​ខ្នង​សងខាង​។​

៥៖ ព្រែក​គង់ គម្រោង​នេះ មាន​មុខងារ​រំដោះ​ទឹកភ្នែក​ខាងក្រោម​ព្រលានយន្តហោះ​ថ្មី​ផង នាំ​ទឹក​ចេញពី​ប្រឡាយ​៩៦ ម្តុំ​ស្អាង​ភ្នំ តំបន់​ស្អាង តំបន់​កោះ​ខែល ហូរ​ចូល​ទៅដល់​ព្រែក​អំបិល និង​ទៅ​វៀតណាម មាន​បណ្តោយ​សរុប ២០​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង ១០០​ម៉ែត្រ រួមទាំង​ខ្នង​សងខាង​ផងដែរ​។ គម្រោង​នេះ ទទួល​ទឹក​បន្ត​ពី​ប្រឡាយ​៩៦ និង​តំបន់​ជុំវិញ​រហូត​ព្រែក​អំបិល និង​ចូលទៅ​សមុទ្រ ហើយ​ភ្ជាប់​បណ្តាញ​គមនាគមន៍​តា​មរយៈ​ខ្នង​សងខាង​របស់​វា​។​

៦៖ ព្រែក​ពាម​ស​ត្ថា គម្រោង​នេះ មាន​ព្រែក​ពាម​ស​ត្ថា និង​ប្រឡាយ​បឹង​តា​មោក​ពីរ​ខ្សែ មានមុខ​ងារ​នាំ​ទឹក​ចេញពី​បឹង​តា​មោក ចូលទៅ​ទន្លេសាប ត្រង់​ស្ពាន​ពាម​ស​ត្ថា​ក្នុងស្រុក​ពញា​ឭ មាន​បណ្តោយ​សរុប ១៨.៧​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង ១០០​ម៉ែត្រ រួមទាំង​ខ្នង​សងខាង​ផងដែរ​។ គម្រោង​នេះ​ប្រមូល​ទឹក​ចេញពី​បុរី​នៅតាម​បណ្តោយ​មហាវិថី​សំរោង ហើយ​ភ្ជាប់​បណ្តាញ​គមនាគមន៍​តា​មរយៈ​ខ្នង​សងខាង​។​
៧៖ ប្រឡាយ​រលាំង​ជ្រៃ​-​ស្លាគូ គម្រោង​នេះ​បង្វែរ​ទឹក​មួយផ្នែក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ដោះស្រាយ​ក្នុង​គោលដៅ​កាត់បន្ថយ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ផ្ទៃ​រងទឹក​ភ្លៀង​ស្រប​ប្រឡាយ​។ ជាពិសេស​សង្គ្រោះ​ផ្លូវជាតិ​លេខ​៣ រហូតដល់​ស្ទឹង​ស្លាគូ ព្រមទាំង​អាច​ស្រោចស្រព​ប្រមាណ ៧,៥០០​ហិកតា និង​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ការផលិត​ទឹក​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់ និង​ភ្ជាប់​បណ្តាញ​គមនាគមន៍​ក្នុង​តំបន់​គម្រោង​តាមរយៈ​ខ្នង​សងខាង​។​

៨៖ ប្រឡាយ​៥៩ និង​៩០ គម្រោង​នេះ មាន​មុខងារ​រំដោះ​ទឹក ផ្នែក​ខាងលើ​ព្រលានយន្តហោះ​ថ្មី និង​រំដោះ​ទឹក​មួយផ្នែក​ចេញពី​ផ្លូវជាតិ​លេខ​២ មាន​បណ្តោយ​សរុប ១៨.៨​គីឡូម៉ែត្រ និង​មុខកាត់​ទទឹង ៣២​ម៉ែត្រ ទៅ​៤០​ម៉ែត្រ រួមទាំង​ខ្នង​ប្រឡាយ​សងខាង​។​៩៖ អូរ​ខ្សាច់ ជា​គម្រោង​ភ្ជាប់​ពីរ​លាំង​ជ្រៃ​ខាងជើង ទៅដល់​បឹង​តា​មោក​តាមរយៈ​អូរ​ខ្សាច់ ដើម្បី​បង្វែរ​ទឹក​មួយផ្នែក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ដោះស្រាយ​ក្នុង​គោលដៅ​កាត់បន្ថយ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ផ្ទៃ​រងទឹក​ភ្លៀង​ស្រប​ប្រឡាយ​ផង​។ ជាពិសេស​គម្រោង​នេះ​ភ្ជាប់​បណ្តាញ​គមនាគមន៍​ក្នុង​តំបន់​គម្រោង​តាមរយៈ​ខ្នង​សងខាង​។​ចាំមើល​មើ​ថា​តើ​ធើ​ចឹ​ង​ហើយ​នៅ​លិច​ភ្នំពេញ​ទៀត​អត់​?៕a manet dam water1 a manet dam water2 

​