» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1464 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767530 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា​៖ កែទម្រង់រដ្ឋបាល​សាធារណៈ ប្រើ​អភិក្រម «​ពង្រឹង ជាជាង​ពង្រីក​»


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា កម្ពុជា​ពី​យុទ្ធសាស្ត្រ​កែទម្រង់​ថា​កម្ពុជា មាន​អភិក្រម ដែល​ត្រូវធ្វើ គឺ​អភិក្រម​ទី​១ «​ពង្រឹង ជាជាង​ពង្រីក​» និង​អភិក្រម​ទី​២ «​រៀបចំផ្ទះ​ឲ្យ​រៀបរយ​»​។​a manet public service1 

​ថ្លែង​ក្នុងឱកាស អញ្ជើញ​បិទ​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មុខងារសាធារណៈ នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់ថា​៖ អភិក្រម «​ពង្រឹង ជាជាង​ពង្រីក​» គឺ​ពិនិត្យ​ទៅលើ​រចនាសម្ព័ន្ធ​អង្គភាព កែសម្រួល​យ៉ាងណា កុំ​ឲ្យ​ប៉ោង កុំ​ឲ្យ​ជាន់គ្នា​។​អភិក្រម «​រៀបចំផ្ទះ​ឲ្យ​រៀបរយ​» គឺ​ការ​រាយ​មន្ត្រី រៀបចំ​មន្ត្រី ធ្វើការ​កុំ​ឲ្យ​ជាន់​តួនាទី​ការងារ​របស់​ក្រសួង​ស្ថាប័ន​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន បាន​ឲ្យ​ដឹងថា មាន​ប្រទេស​ចំនួន​៦ បានធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដោយ​កាត់បន្ថយ​ក្រសួង និង​មន្ត្រី​ជាច្រើន ដែល​នេះ​ជាការ​ប្រើ​អភិក្រម «​បង្រួម ដើម្បី​ពង្រឹង​»​។ ប្រទេស​ទាំង ៦​នោះ រួមមាន អាមេរិក អង់គ្លេស ប៉ា​គី​ស្ថាន ម៉ាឡេស៊ី វៀតណាម និង​អា​ហ្ស​ង់​ទីន​។

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត «​គ្រាន់តែ​ឆ្នាំ​ទៅនេះ យ៉ាងហោចណាស់ មាន ៦​ប្រទេស ដែល​ធ្វើការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ជា​ប្រទេស​មហាអំណាច [...] ប្រទេស​ធំជាងគេ គឺ​អាមេរិក​។ គាត់​បង្កើត ក្រសួង​ប្រសិទ្ធភាព​រដ្ឋាភិបាល ដឹកនាំ​ដោយ​មហាសេដ្ឋី Elon Musk ។ ក្នុង​រយៈពេល​ជាង ១​ខែ​នេះ គឺ​បាន​កាត់​ជាង ២០​ម៉ឺន​មន្ត្រី ពិចារណា​ក្នុងការ​លុបចោល​ក្រសួង​អប់រំ​មួយទៀត​។ អង់គ្លេស ទើប​ប្រកាស​ប៉ុន្មាន​ថ្ងៃមុន កាត់បន្ថយ​សេវា​ជាតិ​សុខភាព ៥០​ភាគរយ ប្រាប់​មន្ត្រី​តែម្តង ស្អែក​មិនបាច់​មក​ធ្វើការ ១៣ ០០០​នាក់ ទៅ ១៦ ០០០​នាក់ កាត់​ពាក់កណ្តាល​ចោល​។ ប៉ា​គី​ស្ថាន គ្រោង​កាត់​មន្ត្រី ១៥០ ០០០​នាក់​។ ម៉ាឡេស៊ី លុច​ចោល ៣​ក្រសួង កែសម្រួល ៥​ក្រសួង បង្រួម ៧​ក្រសួង ដាក់​មន្ត្រី​ចូលនិវត្តន៍​មុន កំណត់​ជាង ៣០ ០០០​នាក់​។ វៀតណាម កាត់បន្ថយ ៣០​ក្រសួង​/​ស្ថាប័ន មក ១៤​ក្រសួង គ្រោង​កាត់បន្ថយ​មន្ត្រី ១០ ០០០​នាក់ ហើយ​គ្រោង​លុប​ស្រុក​ចោល​តែម្តង ទុក​តែ​ឃុំ និង​ខេត្ត​។ អា​ហ្ស​ង់​ទីន គ្រោង​កាត់ ៧០ ០០០​នាក់​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ថា ការប្រើ​អភិក្រម «​ពង្រឹង ជាជាង​ពង្រីក​» ដែល​មិន​ឲ្យ​ប៉ោង​ស្ថាប័ន គឺ​សម្តេច​បាន​បដិសេធ ការស្នើ​ពី​នាយកដ្ឋាន​ជាច្រើន ដែល​សុំ​ដំឡើង​ទៅជា​អគ្គនាយកដ្ឋាន​។ ជាមួយគ្នានេះ ការប្រើ​អភិក្រម «​រៀបចំផ្ទះ​ឲ្យ​រៀបរយ​» គឺ​បានធ្វើ​ឲ្យ​មន្ត្រី​មានឱកាស និង​មាន​ការងារ​ធ្វើ​ស្មើគ្នា​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​បង្រួម​មន្ទីរពិសោធន៍ ដែល​នៅ​រាយប៉ាយ​តាម​ក្រសួង​នានា គួរ​ពិនិត្យ​ច្របាច់​បញ្ចូល​គ្នា​។ សម្តេច​មហា​បវរ​ធិបតី ក៏បាន​បដិសេធ​សំណើ​របស់​ក្រសួង​មួយចំនួន ដែល​ស្នើ​ដំឡើង​សាលា​បណ្តុះបណ្តាល​របស់ខ្លួន ទៅជា​គ្រឹះស្ថានសាធារណៈ ដើម្បី​បើក​បង្រៀន​យក​ថ្លៃ​សិក្សា ដោយ​សម្តេច​ណែនាំ​ឲ្យ​សាលា​ផ្តោត​ការយកចិត្តទុកដាក់​ប​ណ្តុះ​បណ្តាល​មន្ត្រី តាមរយៈ​រៀបចំ​វគ្គ​បំប៉ន​នានា​វិញ កុំ​ប្រជែង​ជាមួយ​ស្ថាប័នឯកជន ដែល​គេ​មានការ​បណ្តុះបណ្តាល​ឯកទេស​នោះ​ហើយ​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ត្រូវ​ប្រមូលផ្តុំ​ធនធាន​ត្រឹមតែ​រៀបចំ​ជា​គួរ​រយៈពេល​ខ្លី វគ្គ​បំប៉ន​រយៈពេល​ខ្លី វគ្គ​មធ្យម​ត្រឹមតែ​រយៈពេល ១​ឆ្នាំ បំប៉ន​ដល់​មន្ត្រី ដែល​នេះ​គួរតែ​ជា​ភារកិច្ច​របស់​សាលា​នៅ​ចំណុះ​ក្រសួង មិនមាន​ការ​ចាំ​ចាច់​ដែល​សាលា​នៅ​ចំណុះ​ក្រសួង​មួយ​ទៅ​បើក​បណ្តុះបណ្តាល​ជំនាញ​ដែល​សាលា​ឯកជន​មាន​រួចហើយ​នោះទេ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ជាក់ស្តែង​សម្រាប់​ក្រសួង​ព័ត៌មាន ជំនាញ​ព័ត៌មាន​មាន​វិស័យ​ឯកជន​បើក​បង្រៀន​រយៈពេល​វែង​ហើយ ដូចនេះ​ក្រសួង​បើក​តែ​ស​សម្រាប់​រយៈពេល​ខ្លី ដើម្បី​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ទៅបាន​ហើយ​។ សម្តេច​បន្ថែមថា បើសិនជា​យើង​ដំឡើង​សាលា​បណ្តុះបណ្តាល​របស់​ក្រសួង​ទៅជា​សាលា នោះ​នឹង​បាន​ចំណូល តែ​មក​ប៉ោង​ក្របខណ្ឌ​ទៅវិញ​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​រំលឹក​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​សម្តេច​បានឱ្យ​ក្រសួងផែនការ​កែសម្រួល​ឡើងវិញ ដោយ​ក្រសួង​បានរៀបចំ​សុំ​ស្នើ​បើក​ជា​គ្រឹះស្ថានសាធារណៈ​ដើម្បី​បើក​វគ្គ​បង្រៀន​ជា​សាកលវិទ្យាល័យ ដំ​ឡើងទៅ​បង្រៀន​ដល់​៤​ឆ្នាំ ដោយ​សម្តេច​បាន​បដិសេធ នឹង​ឱ្យ​ងាក​មក​បង្រៀន​តែម​ន្ត្រី​ឱ្យមាន​ជំនាញ​ច្បាស់លាស់​វិញ​ផងដែរ​។​


​សម្តេច​បវរ​ធិបតី បាន​ថ្លែងថា​" ឆាប់ៗ​នេះ នឹង​ហៅ​រដ្ឋមន្ត្រីក្រសួង​ចំនួន​ពីរ មក​ជជែក​ពី​បញ្ហា​ជាន់​តួនាទី​គ្នា ដើម្បី​ប្រគល់​ការងារ​ដែល​ធ្លាប់​ជាន់​នេះ ឱ្យទៅ​ក្រសួង​មួយ​អនុវត្ត​ការងារ​ផ្ដាច់មុខ​"​។​ក្នុង​ស្មារតី​នៃ​ការអនុវត្ត​វិធានការ​នេះ សម្តេច​បវរ​ធិបតី បាន​បញ្ជាក់ដែរថា “​រៀបចំផ្ទះ ឱ្យ​រៀបរយ​” និង “​ពង្រឹង​ជាជាង​ពង្រីក​” ត្រូវបាន​កំណត់​ជា​អភិក្រម​ការងារ សម្រាប់​ដំណើរការ នៃ​ការ​ពិនិត្យឡើងវិញ និង​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន ដែល​ត្រូវ​ប្រកាន់ យក និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន សំដៅ​ធានា នូវ​ប្រសិទ្ធភាព​នៃ​រដ្ឋ​បាល​សាធារណៈ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យមាន​ការបន្ថយ​នីតិវិធី​សេវា ដែលនាំឱ្យ​ស្មុគស្មាញ​ក្នុងការ​ព​ន្លឿ​ន​សេវា និង​គួរ​ងាក​មកប្រើប្រាស់​តាម​ឌីជីថល​ឱ្យបាន​ច្រើនជាង​មុន​។​​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្តថា​សេវា​របស់​រដ្ឋ​មាន​ជាង ៣​ពាន់​សេវា ដែល​ពេលខ្លះ​តម្រូវការ​ឯកសារ​មានការ​ជាន់គ្នា ដូចជា​សេវា​ខ្លះ​តម្រូវឱ្យមាន​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅ​គ្រួសារ ខណៈដែល​ជាក់ស្ដែង​ឯកសារ​ទាំងនេះ​មិនត្រូវ​ការ​នោះទេ​។ សម្តេច បាន​ថ្លែងបន្តថា «​ប្រសិនជា​យើង​នៅតែ​បែបនេះ យើង​មិនអាច​ដើរ​លឿន​ទេ​»​។​

​ការណ៍​នេះ សម្តេច​បវរ​ធិបតី បាន​បញ្ជាក់ថា «​រចនាសម្ព័ន្ធ​កែ​ហើយ ប៉ុន្តែ​បើ​នីតិវិធី​របៀបរបប​ការងារ​យើង មិន​ទំនើបកម្ម​ឱ្យស្រប​ទៅតាម​ស្ថានភាព​ទេ យើង​ក៏​លំបាក​ដែរ បើ​រចនាសម្ព័ន្ធ​ណា​ត្រូវ​រក្សា​ដដែលៗ​ចុះ តែ​កែសម្រួល​នីតិវិធី ដើម្បី​ធ្វើ​អី​? គឺ​ព​ន្លឿ​ន​»​។​​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា តួ​យ៉ាងដូច​ក្រសួងពាណិជ្ជកម្ម ដែល​សម្តេច​បាន​ជ្រាបថា​តម្លៃ​សេវា​កន្លែង​ខ្លះ​មានការ​កើនឡើង​ជាង​អាណត្តិ​មុន​ផង ដែល​តម្រូវឱ្យ​ពិនិត្យឡើងវិញ​ឱ្យ​ច្បាស់​។​
​សម្តេច​បវរ​ធិបតី ៖ «​យើង​ធ្វើកំណែទម្រង់ ដើម្បីឱ្យ​តម្លៃ​ហ្នឹង​ចុះ មិនឱ្យ​កើន​ទេ ត្រូវ​ពិនិត្យមើល​ទាំង​ផ្លូវការ ទាំង​ក្រៅផ្លូវការ កាត់បន្ថយ​តាមរយៈ​ការរៀបចំ​នីតិវិធី​កុំឱ្យ​ស្មុគស្មាញ ត្រូវ​កាត់បន្ថយ​នីតិវិធី​សាំញ៉ាំ ហើយ​ប្រើ​តាម​ឌីជីថល​ឱ្យបាន​ច្រើន​...»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា «​កន្លែង​ខ្លះ​យើង​ដាក់​បំពេញ​តាម​អន​ឡាញ​តែម្ដង ហើយ​ឥឡូវ​យើង​ដាក់ CamDX ឯកសារ​ដាក់​តែម្ដង​ស្កេ​ន QR ចូល គឺ​ក្រសួង​ស្ថាប័ន​ទាំងអស់​ចែកគ្នា ជាជាង​គាត់រ​ត់ទៅ​១០​កន្លែង​»​។​
​សម្តេច បាន​មានប្រសាសន៍​បន្តថា សេវា​ជាង​៣​ពាន់​កន្លែង​នេះ សម្តេច សង្ឃឹមថា​ក្រុមការងារ​ដែល​បាន​ជជែក រក​វិធី​យ៉ាងម៉េច​ដើម្បី​កែសម្រួល​កាត់​នីតិវិធី​ស្មុគស្មាញ​ចេញ កាត់​ដំណាក់​កាលដែល​មិនចាំបាច់​ចេញ ដើម្បី​ព​ន្លឿ​ន​ការផ្ដល់សេវា​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ចុះ​ស្រង់​មន្ត្រី​ក្របខណ្ឌ និង​កិច្ចសន្យា​ធ្វើការ​ចាប់ពី​១០​ឆ្នាំ​ឡើង ដើម្បី​ផ្តល់​មេដាយ​ជូន​គាត់ តែ​ត្រូវ​ធានា​ភាព​សុ​ក្រឹត្យ ត្រឹមត្រូវ និង​តម្លាភាព ប្រយ័ត្ន​មន្ត្រី​អត់​ដែល​ធ្វើការ​ក៏​ស្រង់​ឈ្មោះ​មក​ផ្តល់​មេដាយ​ដែរ ពោះ​យន្ត​ការផ្ដល់​មេដាយ​ជូន​មន្ដ្រី គឺជា​យន្តការ​ពិសេស​ធ្វើ​តែម្ដង​ទេ ហើយ​ត្រូវ​ពិនិត្យ​សម្រាប់តែ​មន្ដ្រី ទាំង​មន្ដ្រី​ក្របខណ្ឌ និង​មន្ដ្រី​កិច្ចសន្យា ដែល​ធ្វើការ​លើសពី ១០​ឆ្នាំ ហើយ​មិនទាន់​ទទួលបាន​មេដាយ​សោះ ដើម្បី​រៀបចំ​មេដាយ​ជូន​ពួកគាត់​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ចំពោះ​នីតិវិធី​នៃ​ការបំពាក់​មេដាយ​ជូន​មន្ត្រី​មាន​ស្នាដៃ និង​មន្ត្រី​ជាប់កិច្ចសន្យា​នេះ គឺមាន​សារាចរ​ណែនាំ​តាំងពី​២៤​មុន​មកម្ល៉េះ ពោលគឺ​តាំងពី​ឆ្នាំ​២០០១ សារាចរ​ណែនាំ​លេខ​០១ ដែល​អនុញ្ញាតឱ្យ​ការស្នើសុំ​បំពាក់​មេដាយ​នេះ​ឆ្លាក់​គ្នា ២​ឆ្នាំ​ម្តង ដោយ​ក្នុង​១​ឆ្នាំ បាន​១០​ភាគរយ​នៃ​ចំនួន​មន្ត្រី​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ត្រង់ចំណុច​នេះ មន្ត្រី​មានការ​ប្រែប្រួល​រហូត ដូច្នេះ ចំណុច​នេះ​វា​ជាការ​លំបាក ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា គ្រប់​អាណត្តិ​មិនដែល​បំភ្លេចចោល​នោះទេ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​គោលការណ៍​ចំនួន​២៖​គឺ​ទី​១៖ ចំពោះមុខ គឺ​ធ្វើ​ម្តង​ជា​ទ្រង់ទ្រាយ​ធំ មានន័យ​ថាឱ្យ​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឱ្យធ្វើ​លើ​កិច្ចការងារ​នេះ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស្រង់​តែម្តង មន្ត្រី​ដែលមាន​អតីតភាព ១០​ឆ្នាំ​ឡើង ទាំង​មន្ត្រី​ជាប់កិច្ចសន្យា ទាំង​មន្ត្រី​មិន​កិច្ចសន្យា និង​មិនដែល​ធ្លាប់បាន​បំពាក់​មេដាយ​សោះ ដើម្បី​បំពាក់​ជូន​ពួកគាត់​តែម្តង​។ ចំណុច​នេះ គឺជា​ការងារ​ចំពោះមុខ​ដែល​ត្រូវធ្វើ​។​
​ទី​២៖ ឱ្យ​ពិនិត្យមើល​ទៅលើ​សារាចរ​ណែនាំ​លេខ ០១ ឱ្យ​គិតគូរ​ឡើងវិញ ហើយ​ពិតណាស់​យើង​មិនអាច​បំពាក់​ម្តង បាន​១០០​ភាគរយ​នោះទេ ប៉ុន្តែ ត្រូវ​គិ​មើល​ទៅលើ​ការកែសម្រួល​ចំនួន ទំហំ​កម្រិតណា ឬ​ភាពបត់បែន​កម្រិតណា ដើម្បី​អាចមាន​ឱកាស​ផ្តល់ជូន​មន្ត្រី​របស់​យើង និង​រៀបចំ​លក្ខខណ្ឌ​ផ្តល់ជូន​ឱ្យបាន​ច្បាស់លាស់ ផ្អែ​កៅ​លើស​មិ​ត្ម​កម្ម​ការងារ និង​វិន័យ​សណ្តាប់ធ្នាប់ ហើយ​សុំឱ្យ​ធ្វើឱ្យ​សុ​ក្រឹត្យ ត្រឹមត្រូវ និង​តម្លាភាព ប្រយ័ត្ន​មន្ត្រី​អត់​ដែល​ធ្វើការ​ក៏​ស្រង់​ឈ្មោះ​មក​ផ្តល់​មេដាយ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ រៀបចំ​ផ្តល់​បណ្ណ​សរសើរ​ជូន​មន្ត្រីរាជការ ដែល​បំពេញការងារ​បានល្អ និង​សកម្ម​។ សម្តេច​បញ្ជាក់ថា ការផ្តល់​បណ្ណ​សរសើរ​នេះ លិខិត​សរសើរ ក្រដាស​១​សន្លឹក សុំ​កុំ​គិតថា​ជា​រឿង​តិចតួច​ឱ្យសោះ ពីព្រោះ​បុគ្គល​ម្នាក់ៗ មន្ត្រី​ម្នាក់ៗ គឺមាន​តម្លៃ​ខ្លាំងណាស់ នេះ​ជាការ​ទទួលស្គាល់​នូវ​កា​រស​ខិតខំ​ប្រឹងប្រែង ទទួល់​ស្នាដៃ​របស់​មន្ត្រីរាជការ ដូច្នេះ យើង​ត្រូវ​ផ្តល់​ការលើកទឹកចិត្ត​បែបនេះ​ជូន​ដល់​មន្ត្រីរាជការ ពោលគឺ​មិនចាំបាច់​តែ​ប្រាក់ខែ និង​លុក​កាក់​នោះទេ​៕a manet public service3