» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2056 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747391 នាក់

លោក​ខៀវ​កាញារីទ្ធ​៖ មានតែ​សារព័ត៌មាន​ប្រភេទ​ទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មាន​អន​ឡាញទេការពារ​ដោយ​ច្បាប់​..


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បំភ្លឺ​នៅ​ចំពោះមុខ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ថា​៖ ការ​បង្ហោះ​នៅលើ Facebook មិន​ត្រូវបាន​ច្បាប់​ការពារ​នោះទេ មានតែ​សារព័ត៌មាន​ប្រភេទ​ទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មាន​អន​ឡាញ គឺ​ការពារ​ដោយ​ច្បាប់​។a kk pich2

លោក​រដ្ឋមន្ត្រី​បន្តថា​៖ ការ​បង្ហោះ​ចែកចាយ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម Facebook មិនមែនជា​ការផ្សាយ​ព័ត៌មាន​ដែល​ត្រូវការពារ​ដោយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នោះទេ មានតែ​ប្រភេទ សារព័ត៌មាន​តាម​ទូរទស្សន៍ សារព័ត៌មាន​តាម​វិទ្យុ សារព័ត៌មាន​កាសែត និង​សារព័ត៌មាន Online មានច្បាប់ គឺ​បាន​ការពារ​ដោយ​ច្បាប់​របប​សារព័ត៌មាន​ជា​ធរមាន​។​

​ការលើកឡើង​លោក ខៀវ កាញារីទ្ធ បន្ទាប់ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានបង្ហាញ​ការ​ងឿ​យ​ឆ្ងល់ នៅពេលដែល​អ្នកលេង Facebook មួយចំនួន​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ហើយ​ធ្វើការ​បង្ហោះ​ចែកចាយ ផ្សព្វផ្សាយ ដំណឹង​មិន​ច្បាស់លាស់​តាមតែ​អំពើ​ចិត្ត​។​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​

​ក្រសួង​ព័ត៌មាន​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លើ​ការ ផ្សាយ​គ្រឿង​ស្រវឹង និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន​វិទ្យុ ទូរទស្សន៍ កាសែត និង​គេហទំព័រ ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ​ឱ្យស្រប​តាម​គោលការណ៍ និង​ច្បាប់​ស្ដីពី របប​សារព័ត៌​មាននៅ​កម្ពុជា​។ កិច្ចប្រជុំ​នេះ ធ្វើឡើង កាលពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​អំពី ទិដ្ឋភាព​ជាក់ស្តែង​ចំពោះ​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការផ្សាយ ព័ត៌មាន​មិន​ពិត រួមទាំង​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការផ្សាយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ សេព​គ្រឿង​ស្រវឹង បង្ក​ផលប៉ះពាល់​ដល់​សន្តិ​ជាតិ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ក្រសួង​ព័ត៌មាន បានធ្វើការ​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរ ទស្សន៍ កាសែត ទស្សនា​វ​ដ្តី និង​អា​ហ្វី​ស ប៉ាណូ ទាំងអស់​ដាក់ពាក្យ​ស្លោក​នៅ ក្រោម​ស្ព​ត ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បើ​ស្រវឹង​កុំ​បើកបរ ឬ​បើក​បរកុំ​សេព​គ្រឿង​ស្រវឹង​។ ទន្ទឹមនេះ ត្រូវ​បញ្ចប់​រាល់​ការ ចាក់ផ្សាយ​ស្បត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ផ្តល់រ​ង្វាន់ និង​ធ្វើ​ការចាប់​រង្វាន់ ជា​លុយ សម្ភារ ផ្សេងៗ​ដល់​អតិថិជន​។

ជាមួយគ្នានេះលោកខឪវកាញារីត្ធបាន​បន្ដថា ក្រសួង​ព័ត៌មាន ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុនផលិតស្រាបៀរ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​ពង្រឹង​ក្រម​ប្រតិបត្តិ គឺ​ដើម្បី​ធានាថា​រាល់ សកម្មភាព​ការ​ផ្សព្វ ផ្សាយ ទីផ្សារ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម និង​ការឃោសនា លក់ ផលិតផល​គ្រប់បែបយ៉ាង ដែល​ទាក់ទង គ្រឿង​ស្រវឹង ឱ្យបាន​ត្រឹមត្រូវ​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងថា​ក្រសួង ក៏​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ថែមទៀត​។​a kk pich1