» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10212 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700383 នាក់

កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ធ្វើ​ទស្សនកិច្ច នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​កន្លែង​ដែលមេ​ឌៀ​អាមេរិក​ថា​មាន​ចិន


ព្រះសីហនុ​៖​ឯកអគ្គរដ្ឋទូត​ជប៉ុន លោក មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ុ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក ណូ​ហ្គោ​ឈិ យ៉ា​ស៊ូ​ស៊ិ មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​ទី​១ នៃ​កងទ័ព​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម និង​ជួប​សំណេះសំណាល​ជាមួយ​មេបញ្ជាការ​លំហ​សមុទ្រ​កម្ពុជា លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា​។​a army japon ream 

​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បានឱ្យ​យក​នាវា​ទៅ​ដឹក​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​មេបញ្ជាការ​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មកកាន់​សមុទ្រ​រាម​ដោយផ្ទាល់​។ មូល​ហេ​តូ​គឺ​ឲ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​មេបញ្ជាការ​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន មកកាន់​មូលដ្ឋាន​សមុទ្រ​រាម​តាមផ្លូវ ជំនួស​ការធ្វើដំណើរ​តាមផ្លូវ​គោក​នេះ គឺជា​ការអនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​លោក​មេបញ្ជាការ​អាច​សង្កេត​ដោយផ្ទាល់​ពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម​។​

​នៅពេល​នាវា​បើក​ជិត​ដល់​ផែ​សមុទ្រ​រាម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​មេបញ្ជាការ​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បាន​សង្កេត​ដោយ​យកចិត្តទុកដាក់​បំផុត ចំពោះ​សកម្មភាព​អភិវឌ្ឍ​មូលដ្ឋាន​សមុទ្រ​រាម ដែលមាន​សា​ឡង់​ប្រមាណ​ជា​៣​គ្រឿង បំពាក់​ដោយ​គ្រឿង​ចាក់​ផង​កំពុង​ធ្វើ​សកម្មភាព​នៅលើ​សមុទ្រ​ចម្ងាយ​ប្រមាណ​ជា ៣០០​ម៉ែត្រ​ពី​ឆ្នេរ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម​នេះ​។​

​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ក៏បាន​នាំ​លោក​ឯកអគ្គរដ្ឋទូត និង​មេបញ្ជាការ​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ទៅ​ត្រួតពិនិត្យ​រោង​ជាង ដែល​កងទ័ពជើងទឹក​កំពុង​ធ្វើ​សកម្មភាព​ជួសជុល​នាវា​។​ក្នុង​ជំនួប​ពិភាក្សា​វិញ លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បានផ្តល់​នូវ​ព័ត៌មាន​ដោយ​ត្រង់ៗ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​មូលដ្ឋាន​សមុទ្រ​រាម ដូចជា​ការលើក​ម្ព​ស់ស​ម​ត្ថ​ភាព​រោង​ជាង​សម្រាប់​ជួសជុល​នាវា និង​ការសាងសង់​កំពង់ផែ ដែលមាន​ជម្រៅ​ទឹក​កាន់តែ​ជ្រៅ​សម្រាប់​នាវា​ធំៗ​អាច​ចូល​ចត​បាន​ជាដើម​។​

​លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា​ពន្យល់ថា «​ដូច​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បានបញ្ជាក់​ជារឿយៗ​មកហើយ​ថា ការអភិវឌ្ឍ​នៅ​មូលដ្ឋានទ័ព​សមុទ្រ​រាម គឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​កម្ពុ​ជា មិនមែនជា​ការគំរាមកំហែង​ប្រទេស​ណាមួយ​នោះឡើយ​។ ទាំង​ប្រទេស​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់ គឺ​សុទ្ធតែជា​មិត្ត​របស់​កម្ពុជា​។ កម្ពុជា​មិនត្រូវ​ការធ្វើជា​សត្រូវ​ជា​មួយ​ប្រទេស​ណាមួយ​នោះឡើយ នេះ​គឺជា​គោលនយោបាយ​ការ​ទេស​របស់​កម្ពុជា​»​។​

​ទាំង​លោក​ឯកអគ្គរដ្ឋទូត មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ុ និង​លោក​មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​ការបើក​ចិត្ត​យ៉ាង​ទូលាយ​របស់​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា ដោយ​ផ្តល់ព័ត៌មាន​ដោយ​ត្រង់ៗ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នេះ​។​

​លោក​មេបញ្ជាការ​កម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន បានបង្ហាញ​ក្តី​រំពឹង​ដែរ​ថា កងទ័ពជើងទឹក​កម្ពុ​ជា ជាពិសេស​លោក​មេបញ្ជាកា​រ​លំហ​សមុទ្រ​រាម នឹង​ផ្តល់ឱកាស​ឱ្យ​លោក​បាន​ទស្សនកិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​នាពេល​ក្រោយៗ​ទៀត ពេល​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចូលមក​កម្ពុជា​។ លោក​មេ​បញ្ជ​ការ ក៏​សង្ឃឹមថា កងទ័ព​លំហ​សមុទ្រ​កម្ពុជា និង​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​ជាមួយ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​

​មូលដ្ឋាន​សមុទ្រ​រាម​កាលពី​ឆ្នាំ​២០១៩ ត្រូវបាន​កាសែត​អាមេរិក The Wall Street Journal បាន​ផ្សាយ​បំភ្លៃ​ថា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​ចិន និង​ប្រគល់ឱ្យ​ចិន​អភិវឌ្ឍ​បម្រើ​ដល់​ប្រតិបត្តិការ​របស់​យោធា​ចិន​ជាដើម បានធ្វើឱ្យ​កម្ពុជា​ប្រតិកម្ម ហើយ​ចេញ​បកស្រាយ​ជា​បន្តបន្ទាប់​។ បើទោះបី​កម្ពុជា បាន​បំភ្លឺ​ជាច្រើនលើក​យ៉ាងណាក្តី ក៏​រដ្ឋាភិបាល​អាមេរិក បន្ត​ចោទប្រកាន់​មកលើ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​។​

កន្លងមក​មាន​សេនា​នុព​ន្ធ័​យោធា​ប្រចាំ​ស្ថានទូត​និង​មន្ត្រី​យោធា​អាមេរិក​ត្រូវបាន​បើក​ឲ្យ​ចូលទៅ​មើល​ដែរ​តែ​មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​មើល​គ្រប់កន្លែង​តាម​ការសុំ​ទេ​ទេ​ដោយ​សំអាងថា​ការសម្ងាត់​កងទ័ព​?​ដែល​ធ្វើ​ឲ្យ​មានការ​អាក់អន់​ចិត្តជា​មួយ​គ្នា​ម៉ាសា​ទៅ​។​

​សូមបញ្ជាក់ថា ប្រតិភូ​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​ពីរ​គ្រឿង និង​នាវិក​ប្រមាណ ២០០​នាក់ បាន​ចូល​ចត​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​ការបំពេញ បេសកកម្ម​រក្សា​សន្តិភាព​របស់​ជប៉ុន​នៅ​កម្ពុជា​។ នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ដែល​ចូលមក​សំចត​នៅ​កម្ពុជា​នេះ​រួមមាន​៖ នាវា​ដែលមាន​ឈ្មោះថា JS URAGA និង JS HIRADO​។ នាវា JS URAGA លេខ​៤៦៣ ជា​ប្រភេទ​នាវា​ប្រឆាំង​មីន​មាន​បណ្ដោយ ១៤១​ម៉ែត្រ ទទឹង ២២​ម៉ែត្រ ជម្រៅ​ទឹក ៥.៤​ម៉ែត្រ មាន​ទម្ងន់​ផ្ទុក​ជិត ៦​ពាន់​តោន និង​មាន​នាវិក​ចំនួន ១២៦​នាក់​៕a army japon ream1 a army japon ream2 a army japon ream4 

​