» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11665 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701836 នាក់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតស្វាគមន៍លទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង

 

កោះកុង៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។a tea GBC 

កិច្ចប្រជុំGBCពិសេសនេះ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។

ឧបនាយករដ្ឋមន្ត្រីការពារ​លោក ទៀ សីហា បានឱ្យ​ដឹង​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំពិសេស​លើក​ទី១របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-ថៃ នៅវេលា​ថ្ងៃត្រង់នៃ​ថ្ងៃពុធនេះថា ការ​កែ​សម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈយោធានឹង​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយថៃ​នៅពេល​៣សប្ដាហ៍​ទៀត​ដើម្បី​រៀបចំ​ផែន​ការ​សកម្មភាពក្នុង​ការ​កែសម្រួលនិង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រុម​អ្នក​អង្កេត​ការណ៍​អាស៊ាន (AOT)។ លោក​ក៏​បានឱ្យ​ដឹង​បន្ថែម​ថាក្នុង​កិច្ច​ប្រជុំ​នោះភាគី​កម្ពុជា-ថៃ​ក៏​បាន​ពិភាក្សា​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨នាក់​ឱ្យឆាប់​បាន​វិល​ត្រលប់​មកកម្ពុជា​វិញ​ផងដែរ​​ដើម្បីជា​ផ្លូវបង្កើតភាព​ជឿ​ទុក​ចិត្ត​គ្នា​ឡើង​វិញ។  

លោករដ្ឋមន្ត្រីការពារ​ជាតិ​បាន​បញ្ជាក់ថា៖ «​ភាគីទាំង​ពីរបាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​ និង​ជៀស​វាង​ការ​ប៉ះទង្គិច​គ្នាភាគីទាំង​ពី​រ​បាន​បញ្ជាក់​ថា​ការ​ពង្រឹង​ទំនាក់ទំនង​គ្រប់​កម្រិត​ក្នុង​ការ​កសាង​ជំនឿទុក​ចិត្ត​និង​លើក​កម្ពស់ភាព​ជា​អ្នក​ជិត​ខាង​ល្អ»។

ក្នុង​ការ​ថ្លែង​នោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឱ្យ​ដឹង​ពីការទទួល​យក​សំណើរ​របស់​ប្រទេស​ជប៉ុនជំរុញ​ឱ្យ​បើក​ទ្វារព្រំដែនមួយ​ចំនួន​ឡើងវិញ​ដើម្បី​ធានា​ដល់​ការ​ដឹក​ទំនិញចាំបាច់រវាងប្រទេស​ទាំង​ពីរមក​ពិចារណា​ក្នុង​កិច្ច​ប្រជុំនោះផងដែរ។

 

បើយោងតាមកិច្ចព្រមព្រៀងដែលប្រកាសក្រោយកិច្ចប្រជុំពិសេស GBC បានបញ្ចប់ បានឱ្យដឹងថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។ក្នុងរួមមានការកែសម្រួលអាវុធធន់ធ្ងន់ការដោះម៉ីននិងលុបបំបាត់ល្បែងឆ្លងដែន។

 ភាគីទាំងពីរ នឹងកោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។ ភាគីទាំងពីរ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។

ភាគីទាំងសងខាងក៏បានឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹងបរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាពផងដែរ។

 

គួរជម្រាបថា ចាប់តាំងពីមានបញ្ហាតានតឹងផ្នែកព្រំដែនរវាងកម្ពុជា-ថៃដែលឈានទៅដល់ការប៉ះទង្គិចដោយអាវុធអស់រយៈពេល ៥ថ្ងៃមក មានករណីផ្ទុះមីនចំនួន ៦លើកលើទាហានថៃដោយសារការដើរល្បាតរំលោភចូលដែនអធិបតេយ្យភាពកម្ពុជារហូតបណ្តាលឱ្យគ្រោះថ្នាក់ដាច់កជើងជាបន្តបន្ទាប់។ ហេតុការណ៍ទាហានថៃដើរជាន់មីនខ្មែរដែលសល់ពីសម័យសង្គ្រាមទាំង ៦លើកបានបណ្តាលឲ្យទាហានថៃចំនួន១០នាក់រងរបួស ក្នុងនោះមាន ៦នាក់ របួសដាច់ជើង។កម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។a tea GBC1 a tea GBCa a tea GBCa2 a tea GBVa1