» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 24 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671562 នាក់

ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង

 

 


កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦) នៃរដ្ឋសភា លោក អង្គវង្ស វឌ្ឍានា បានជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាព និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ។a ang vong speu3

ការជំរុញដូចនេះក្នុងពេលចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចគណ:កម្មការទី៦នៃរដ្ឋសភា ជាមួយអភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរ ស្ថាប័នជំនាញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

លោក អង្គវង្ស វឌ្ឍានា បានលើកឡើងថា នៅតាមបណ្តាសាលាដំបូងខេត្តមួយចំនួន មានការកកស្ទះសំណុំរឿងដោយសារតែកង្វះមន្ត្រីតុលាការ និងព្រះរាជអាជ្ញា យន្តការដោះស្រាយមានភាពយឺតយ៉ាវ និងកង្វះបន្ទប់សាវនការជាដើម ហើយសំណុំដែលកកស្ទះទាំងនោះភាគច្រើនជាសំណុំរឿង ទំនាស់ដីធ្លី ក្មេងទំនើង និងគ្រឿងញៀន។ ប៉ុន្តែក្រោយមានកំណែទម្រង់ក្នុងវិស័យយុត្តិធម៌ បញ្ហាទាំងនេះត្រូវបានដោះស្រាយ និងបំពេញបន្ថែម ធ្វើយ៉ាងណាពន្លឿនការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ ការពន្លឿនការដោះស្រាយ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ។ កន្លងមក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានចេញសេចក្តីណែនាំទៅកាន់ប្រធានសាលាដំបូងរាជធានី-ខេត្ត លើការងារនេះ ដើម្បីធានាឱ្យយន្តការដោះស្រាយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌនិងសារាចរពាក់ព័ន្ធនានា។

ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាក៏ជំរុញបន្ថែមផងដែរទៅដល់អាជ្ញាធរខេត្តឱ្យពិនិត្យលទ្ធភាពជម្លោះ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការតាមយន្តការស្ម័គ្រចិត្តដោយផ្តោតលើការសម្រុះសម្រួលនិងផ្សះផ្សា ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី។ ការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ វាមានភាពរហ័ស និងចំណាយតិចផងដែរ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងមានចំនួន៣៣០ករណី បានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធចំនួន ៧០ករណី ក្នុងនោះបណ្តឹងពីថ្នាក់ជាតិ ២ករណី និងបណ្តឹងពីប្រជាពលរដ្ឋ ៦៨ករណី(ទំនាស់រុំារ៉ៃ១៩-៣២ឆ្នាំ មានចំនួន ១៣ករណី) កំពុងសម្រុះសម្រួលដោះស្រាយនៅថ្នាក់ខេត្ត ៥៨ករណី និងបញ្ជូនទៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបោះត្រាឱ្យអត្ថិភាពគតិយុត្ត ១ករណី ព្រមទាំងបញ្ជូនទៅមន្ទីរជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរក្រុង ស្រុក ដើម្បីចាត់ការសម្រុះសម្រួលជាសមត្ថកិច្ចចំនួន ២០១ករណី៕a ang vong speu a ang vong speu1 a ang vong speu2