» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10560 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700731 នាក់

នាវា​យោធា​ជប៉ុន​២​គ្រឿង​មកពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ចូល​ចត​នៅ​ផែ​ក្រុងព្រះសីហនុ​៣​ថ្ងៃ​រំលឹក​សាមគ្គីភាព​និង​កិច្ចសហការ​ខួប​ឆ្នាំ​៣០

 

​ព្រះសីហនុ​៖ កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នឹង​បង្កើន​ចំនួន​នាវា​កងទ័ព​ស្វ័យការពារ​ជើង​ទឹក ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាន់តែច្រើន ដើម្បី​ហ្វឹកហ្វឺន​រួមគ្នា​លើកកម្ពស់​សមត្ថភាព លើ​ជំនាញ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​វិស័យ​មនុស្សធម៌​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ នាយរង និង​ពល​នា​វឹក​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន និង​អបអរសាទរ​ខួប​លើក​ទី​៣០ ដែល​កង​ស្វ័យការពារ​ជប៉ុន​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។a japon army1

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ «​ខ្ញុំ​សូម​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងទ័ពជើងទឹក ដែល​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ រៀបចំ​សម្របសម្រួល​ការងារ​គ្រប់ផ្នែក​សម្រាប់​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​០២​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព​»​។ ក្នុងនាម​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​នាយ នាយរង និង​ពល​នា​វឹក កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ​។

ការចូល​ចត​នាវា URAGA ដែលមាន​នាវិក​ចំនួន​១២៦​នាក់ និង​នាវា HIRADO មាន​នាវិក​ចំនួន​៥៤​នាក់ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នាពេលនេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​ទាំងពីរ​កម្ពុជា​-​ជប៉ុន កាន់​តែមាន​ភាពជិតស្និទ្ធ និង​រីកចំរើន​ថែមទៀត និង​ជាការ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣០ ដែល​កង​ស្វ័យការពារ​ជប៉ុន​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជ​


​សម្តេច​ពិជ័យ​សេនា ថា ភាគី​ជប៉ុន ពិតជា​នឹង​បន្ត​ជួយផ្តល់​ឧបករណ៍ សម្ភារ មធ្យោបាយ និង​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ដល់ក​ងរ​ក្សា​សន្តិភាព​កម្ពុជា ដើម្បី​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​។ចាប់ពី​ឆ្នាំ​២០០៨-២០២២ កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចូល​ចត​ទស្សនកិច្ច​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​០៩​លើក ដែលមាន​នាវា​សរុប​ចំនួន​២៤​គ្រឿង​ទាំង​លើក​នេះ បានធ្វើការ​ហ្វឹកហ្វឺន​រួមគ្នា​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើកកម្ពស់​សមត្ថភាព​កងទ័ពជើងទឹក​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន លើ​វិស័យ​មនុស្សធម៌​។

​សូមជម្រាបថា នាវា​ស្វ័យការពារ​ជប៉ុន​ចំនួន​ពីរ​គ្រឿង​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤-១៧ ខែមីនា ដើម្បី​សម្តែង​ការគួរសម និង​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​កម្ពុជា និង​ជាការ​រំលឹក​អបអរសាទ​ខួប​លើក​ទី​៣០ នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​.​។​

​សូម​បញ្ជាក់ដែរថា​៖​ក្រៅពី​ជួយ​ការពារ​សន្តិភាព​និង​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងនាម​អ៊ុនតាក់​និងបន្តជួយអភិវឌ្ឈន៍ប្រទេសនៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឲ្យ កាសែត ចាប់​តាំង​ឆ្នាំ​១៩៩២​មកដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​អាហារ​រូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ១.៥៣៥ នាក់​ក្នុងនោះ សិស្ស​និស្សិត​ស្ដ្រី​មាន ៣២៥​នាក់​។ប្រទេស​ជប៉ុន​ស្ថិតនៅក្នុង លំដាប់​នាំមុខ​ក្នុងចំណោម​ប្រទេស​ចំនួន​៣២ ដែល​បានផ្ដល់​អាហារូបករណ៍​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​។a japon army2 a japon army3 a japon army4 


​